• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បើកសម័យប្រជុំលើកទី៧ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា

សម័យប្រជុំលើកទី៧ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបាន​បើកនៅរសៀលថ្ងៃទី១ ខែតុលា នៅទីក្រុងហាណូយ។ សម័យប្រជុំនេះ ត្រូវបានរំពឹងថានឹងត្រូវ​រៀបចំឡើងជាពីរដំណាក់កាល។ ដំណាក់កាលទី១៖ រសៀលថ្ងៃទី១ និងទី២ ខែតុលា។ ដំណាក់កាលទី២៖ រសៀលថ្ងៃទី១០ ខែតុលា។

លោកប្រធានរដ្ឋសភា ជិន ថាញ់មិន ថ្លែងនៅក្នុងសម័យប្រជុំលើកទី៦ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦។ រូបថត៖ VNA

នៅក្នុងសម័យប្រជុំនេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ដូចជា៖ ច្បាប់ដីធ្លី (ធ្វើវិសោធនកម្ម) ច្បាប់លំនៅដ្ឋាន (ធ្វើវិសោធនកម្ម) ច្បាប់ធ្វើ​អាជីវកម្មអចលនទ្រព្យ (ធ្វើវិសោធនកម្ម) ច្បាប់ស្តីពីឯកសារបទដ្ឋានច្បាប់ និងច្បាប់ថវិការដ្ឋ (រួមបញ្ចូល​គ្នា​) ។

ទាក់ទងនឹងការងារ​ឃ្លាំមើល គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងផ្តល់យោបល់លើរបាយការណ៍របស់រដ្ឋាភិបាល រួមទាំងរបាយការណ៍ស្តីពីលទ្ធផលនៃការអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ២០២៦ សេចក្តីព្រាង​ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ ២០២៧ លទ្ធផលនៃការអនុវត្តថវិការដ្ឋឆ្នាំ២០២៦។ល។ ចូលរួមមតិយោបល់លើសេចក្តីព្រាងរបាយការណ៍សង្ខេបអំពីមតិ និងអនុសាសន៍របស់អ្នកបោះឆ្នោត និងប្រជាជន ដាក់ជូនសម័យប្រជុំលើកទី២ នៃរដ្ឋសភានីតិកាលទី១៦; លទ្ធផលនៃការទទួល​ប្រជាជន ការទទួលនិងដោះស្រាយ​លិខិតស្នាម​និង​ឯកសាររបស់ប្រជពលរដ្ឋ លទ្ធផលនៃការឃ្លាំមើល ត្រួតពិនិត្យការដោះស្រាយពាក្យបណ្តឹងតវានិង​បណ្ដឹងបរិហារ​របស់ប្រជាជន​ដែលបានដាក់ជូនរដ្ឋសភាក្នុងឆ្នាំ២០២៦។

នៅក្នុងកិច្ចប្រជុំនេះដែរ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងផ្តល់យោបល់លើការរៀបចំសម្រាប់សម័យប្រជុំលើកទី២ នៃរដ្ឋសភានីតិកាលទី១៦៕​

តាម vovworld.vn/km-KH

រួម​ដៃគ្នាថែទាំជនចាស់ជរា ក្នុងបរិបទនៃចំនួនប្រជាជនវ័យចំណាស់

រួម​ដៃគ្នាថែទាំជនចាស់ជរា ក្នុងបរិបទនៃចំនួនប្រជាជនវ័យចំណាស់

ពិធីបំផុសខែសកម្មភាពដើម្បីជនចាស់ជរាវៀតណាមឆ្នាំ ២០២៦ ក្រោមប្រធានបទ "សហគមន៍​រួម​ដៃគ្នាថែទាំជនចាស់ជរា ក្នុងបរិបទនៃចំនួនប្រជាជនវ័យចំណាស់" ដើម្បីជួយជ្រោមជ្រែងទិវាអន្តរជាតិមនុស្សចាស់ បាន​ប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី ១ ខែតុលា នៅទីក្រុងហៃហ្វុង។ ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា ប្រធានគណៈកម្មាធិការជាតិ​ទទួលបន្ទុកជន​ចាស់ជរាវៀតណាម បានចូលរួមក្នុងពិធីនេះ។

Top