នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ ក្រោមអធិបតីភាពរបស់លោកអគ្គលេខាបក្ស តូ ឡឹម សន្និបាតលើកទី១៥ របស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម នីតិកាល ទី១៣ បានបើកយ៉ាងឱឡារិកនៅទីក្រុងហាណូយ។ លោកប្រធានរដ្ឋ លឿង គឿង បានអញ្ជើញដឹកនាំសម័យប្រជុំបើក។
ទិដ្ឋភាពនៅសន្និបាតលើកទី ១៥ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម នីតិកាលទី ១៣។ (រូបថត៖ VOV)
សន្និបាតលើកនេះផ្តោតលើការដោះស្រាយខ្លឹមសារសំខាន់ៗចំនួនបី រួមមាន៖ ក្រុមបញ្ហាទាក់ទងនឹងការងារបុគ្គលិកសម្រាប់មហាសន្និបាតលើកទី១៤ របស់បក្ស ក្រុមបញ្ហាអំពីសេចក្តីព្រាងខ្លឹមសារនៃឯកសារដែលត្រូវបានដាក់ជូនមហាសន្និបាតលើកទី ១៤ និងការងារដើម្បីរៀបចំមហាសន្និបាតលើកទី១៤ របស់បក្ស។
នៅក្នុងសុន្ទរកថាបើក អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម បានឲ្យដឹងថា ដើម្បីអនុវត្តន៍សេចក្តីសម្រេចចិត្តនៃសន្និបាតមជ្ឈិមលើកទី១៤ ការិ យាល័យនយោបាយផ្តោតលើការដឹកនាំការត្រៀមកិច្ចការដែលនៅសល់ ឆ្ពោះទៅរក មហាសន្និបាតទូទាំងប្រទេសលើកទី១៤ របស់បក្ស; ដឹកនាំអនុគណៈកម្មការបុគ្គលិក ឱ្យបន្តបំពេញបន្ថែម និងបង្ហើយផែនការបុគ្គលិកសម្រាប់មហាសន្និបាតលើកទី១៤។ ទាក់ទងនឹងសេចក្តីព្រាងឯកសារដែលត្រូវបានដាក់ជូនមហាសន្និបាតលើកទី១៤ លោកអគ្គលេខាបក្ស តូ ឡឹម បានសង្កត់ធ្ងន់ថា ដើម្បីឱ្យឯកសារទាំងនេះក្លាយជា «ពន្លឺនាំផ្លូវ» និងជា «ត្រីវិស័យសម្រាប់សកម្មភាព» របស់បក្សទាំងមូល និងប្រជាជន ទាំងមូល ក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិក្នុងសម័យកាលបដិវត្តន៍ថ្មីនោះ លោកបានស្នើឱ្យសមាជិកគណៈកម្មាធិការមជ្ឈិមបក្ស គណៈកម្មាធិការបក្សគ្រប់ លំដាប់ថ្នាក់ បក្ខជន និងប្រជាជនបន្តចូលរួមផ្ដល់មតិយោបល់ទៅលើខ្លឹមសារ នៃឯកសារ។ លោកអគ្គលេខាបក្ស តូ ឡឹម បានមានប្រសាសន៍ថា៖
“មហាសន្និបាតលើកទី១៤ របស់បក្ស គ្រោងនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១៩ ខែមករា ដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ នៅរដ្ឋធានីហាណូយ ដោយមានប្រតិភូចំនួន ១.៥៨៦ នាក់ តំណាងឱ្យបក្ខជនជាង ៥ លាននាក់។ ការិយាល័យនយោបាយ និង គណៈលេខា បានដឹកនាំការជ្រួតជ្រាបនិងអនុវត្តសេចក្តីសម្រេចចិត្ត សេចក្តីសន្និដ្ឋាន របស់មជ្ឈិម និងការិយាល័យនយោបាយ ស្តីពីការងារត្រៀមមហាសន្និបាតបក្សលើក ទី១៤។ ការងាររៀបចំ និងបម្រើមហាសន្និបាតក៏ចាំបាច់ត្រូវត្រៀមយ៉ាងយកចិត្ត ទុកដាក់ ដោយធានាសន្តិសុខ សុវត្ថិភាព និងស្របតាមបទប្បញ្ញត្តិរបស់បក្សផងដែរ។ ដូច្នេះ ខ្ញុំស្នើឱ្យប្រតិភូស្រាវជ្រាវយ៉ាងល្អិតល្អន់នូវរបាយការណ៍របស់អនុគណៈ កម្មការនានា និងខ្លឹមសារដែលការិយាល័យនយោបាយ និងគណៈលេខាបង្ហាញ ទៅកាន់សន្និបាត ដោយផ្តល់មតិយោបល់ បំពេញបន្ថែម ធ្វើយ៉ាងណាឲ្យការងារនេះ មានភាពហ្មត់ចត់ និងពេញលេញបំផុត រួមចំណែកដល់ជោគជ័យនៃមហាសន្និបាត ទូទាំងប្រទេសលើកទី១៤របស់បក្ស”។
តាមការគ្រោងទុក សន្និបាតនឹងប្រព្រឹត្តទៅដល់ដំណាច់ថ្ងៃទី ២៣ ខែធ្នូ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម