នៅយប់ថ្ងៃទី១៩ ខែមេសា មហោស្រពកីឡាទីក្រុងហូជីមិញលើកដំបូងបានបើកជាផ្លូវការដោយមានទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានពីមុនមក ដោយប្រមូលផ្តុំអត្តពលិកប្រមាណ ១០,០០០នាក់។ ព្រឹត្តិការណ៍នេះ មានគណៈប្រតិភូចំនួន ១៦៨ក្រុម ចូលរួមប្រកួតប្រជែងក្នុងប្រភេទកីឡាចំនួន ៤៤ ជាមួយនឹងវិញ្ញាសាចំនួន ៨៣២ ដែលជាការត្រៀមរៀបចំសម្រាប់មហោស្រពកីឡាទូទាំងប្រទេស ឆ្នាំ២០២៦។
អត្តពលិកឆ្នើមៗនៅទីក្រុងហូជីមិញ ដង្ហែភ្លើងគប់ទៅកាន់តំបន់ពិធី។ រូបថត៖ VOV
ពិធីបើកបានប្រព្រឹត្តទៅយ៉ាងឱឡារិក ដោយមានការសម្ដែងសិល្បៈ វប្បធម៌
និងការសម្ដែងម៉ូតូដ៏វិសេសវិសាល។ ថ្លែងនៅក្នុងពិធីបើក
អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ លោក ង្វៀន ម៉ាញ គឿង បានឲ្យដឹងថា
មហោស្រពកីឡាទីក្រុងហូជីមិញ គឺជាព្រឹត្តិការណ៍កីឡាមានទ្រង់ទ្រាយធំ
ដែលមានសារៈសំខាន់យ៉ាងខ្លាំងក្នុងការលើកកម្ពស់ចលនា ហ្វឹកហាត់កាយសម្បទា
តាមគំរូរបស់លោកប្រធានហូជីមិញ ហើយក្នុងពេលជាមួយគ្នានេះ
ក៏រួមចំណែកដល់ការអភិវឌ្ឍកីឡាមានស្នាដៃឆ្នើមក្នុងទីក្រុងហូជីមិញផងដែរ៖ «ពីមហោស្រពនេះ យើងនឹងបន្តលើកកម្ពស់ចលនាហ្វឹកហាត់កាយសម្បទាបន្ថែមទៀត
លើកកម្ពស់សុខភាព និងកសាងពលរដ្ឋទីក្រុងហូជីមិញឲ្យអភិវឌ្ឍយ៉ាងទូលំទូលាយ ស្វាហាប់
ឬទ្ធានុភាព និងមានមហិច្ឆតា។ តាមនោះ នឹងបំពេញតម្រូវការនៃការកសាង
និងអភិវឌ្ឍទីក្រុងហូជីមិញនៅក្នុងយុគសម័យថ្មី»។
មហោស្រពកីឡាទីក្រុងហូជីមិញលើកទី ១
នឹងប្រព្រឹត្តទៅចាប់ពីពេលនេះរហូតដល់ខែមិថុនា ឆ្នាំ ២០២៦។ ក្នុងមហោស្រពកីឡានេះ
ទីក្រុងហូជីមិញនឹងជ្រើសរើសអត្តពលិកល្អបំផុតដើម្បីចូលរួមក្នុងមហោស្រពកីឡាទូទាំងប្រទេសលើកទី
១០ ឆ្នាំ ២០២៦ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងហូជីមិញនៅចុងឆ្នាំនេះ៕
តាម vovworld.vn/km-KH