ទិដ្ឋភាពនៅការតាំងពិព័រណ៍វប្បធម៌ព្រះពុទ្ធសាសនាវៀតណាម។ (រូបថត៖ VOV5)
ការតាំងពិព័រណ៌នេះមានគោលបំណងឧទ្ទេសនាមដល់សាធារណជននូវទិដ្ឋភាពទូទៅនៃវប្បធម៌ព្រះពុទ្ធសាសនាវៀតណាមលើផ្នែកភាសា សំលៀកបំពាក់ ស្ថាបត្យកម្ម បេតិកភណ្ឌ។ ល។ តាមនោះបង្ហាញពីភាពសម្បូរបែបនៃវប្បធម៌ព្រះពុទ្ធសាសនាវៀតណាម ក៏ដូចជារួមចំណែកធ្វើឲ្យកាន់តែ
សម្បូរបែបនូវផ្ទាំងគំនូរចម្រុះពណ៌នៃព្រះពុទ្ធសាសនាក្នុងតំបន់និងលើពិភពលោកផងដែរ។ ព្រះតេជគុណ Thich Tho Lac ប្រធានគណៈកម្មការវប្បធម៌ នៃមជ្ឈិមសមាគមន៍ព្រះពុទ្ធសាសនាវៀតណាម មានពុទ្ធដីការថា៖
“នេះជាលើកដំបូងដែលរតនសម្បត្តិជាតិនៃព្រះពុទ្ធសាសនាចំនួន ៨៧ ត្រូវបានដាក់តាំងបង្ហាញឬបង្កើតឡើងវិញតាមរយៈរូបភាព។ លើសពីនេះ ការតាំងពិព័រណ៌នេះមានគម្រោងចំនួន ៤ ស្តីពីវប្បធម៌ព្រះពុទ្ធសាសនាវៀតណាមរួមមានភាសា សំលៀកបំពាក់ ស្ថាបត្យកម្ម និងបេតិកភណ្ឌ ដោយឈរលើស្មារតីវប្បធម៌ព្រះពុទ្ធសាសនាវៀតណាមនោះគឺឯកភាពក្នុងភាពចម្រុះ។ ព្រះពុទ្ធសាសនាវៀតណាមមាននិកាយជាច្រើន ហើយនិកាយនីមួយៗមានរបៀបស្លៀកពាក់ បួសរៀនខុសៗគ្នា និងមានស្ថាបត្យកម្ម រូបសំណាក បេតិកភណ្ឌផ្សេងៗគ្នា... ភាពចម្រុះក្នុងព្រះពុទ្ធសាសនា នឹងត្រូវបានថែរក្សា លើកតម្កើង និងគោរពជានិច្ច”។
នាព្រឹកថ្ងៃនេះដែរ ពិធីបង្ហូតទង់ព្រះពុទ្ធសាសនាក៏បានប្រព្រឹត្តទៅនៅបរិវេណវិទ្យាស្ថានព្រះពុទ្ធសាសនាវៀតណាម - Le Minh Xuan។ ទង់ព្រះពុទ្ធយក្សដោយមានទំហំ ៥០០ ម៉ែត្រការ៉េ បក់រវិចៗលើផ្ទៃមេឃទីក្រុងហូជីមិញ ជាសញ្ញានៃការចាប់ផ្តើមជាផ្លូវការនៃមហាពិធីបុណ្យវិសាខបូជា ឆ្នាំ ២០២៥៕