• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម និងស្រីលង្កាបាន​ឯកភាពជំរុញកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន​

នាព្រឹកថ្ងៃទី៥ ឧសភា បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការនៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាមលោក លឿង គឿង និងប្រធានាធិបតីស្រីលង្កាបានជួបពិភាក្សាគ្នា។ ភាគីទាំងពីរបានឯកភាពជំរុញដំណើរទស្សនកិច្ចជាន់ខ្ពស់និងគ្រប់ជាន់ថ្នាក់; ស្រាវជ្រាវលទ្ធភាពនៃការលើកកម្ពស់ទំនាក់ទំនង នៅពេលមានលក្ខខណ្ឌ គ្រប់គ្រាន់ ហើយភាគីទាំងពីរបានយល់ព្រម។

ដោយសង្កត់ធ្ងន់ថា សក្ដានុពលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរនៅមានច្រើនណាស់ មេដឹកនាំទាំងពីរបានឯកភាព ជួយសម្រួលដល់ការបើកទីផ្សារសម្រាប់មុខទំនិញដែលជាប្រៀបខ្លាំងរបស់ប្រទេសម្ខាង ជ្រៀតចូលទីផ្សាររបស់ប្រទេសម្ខាងទៀត សំដៅធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់ ខិតខំសម្រេចបាននូវគោលដៅពាណិជ្ជកម្មទ្វេភាគីចំនួន ១ ពាន់លានដុល្លារ និងបង្កើនការវិនិយោគទ្វេភាគីបន្ថែមទៀត។

ទិដ្ឋភាពទូទៅនៃសន្និសីទសារព័ត៌មាន។ រូបថត៖ VOV

ប្រធានាធិបតីស្រីលង្កាបានអះអាងថា នឹងបង្កើតលក្ខខណ្ឌអំណោយផលដើម្បីលើកទឹកចិត្តសហគ្រាសវៀតណាមមកបណ្តាក់ទុនលើវិស័យយុទ្ធសាស្ត្រដែលស្រីលង្កាមានតម្រូវការខ្ពស់ ដូចជា៖ ហេដ្ឋារចនាសម្ព័ន្ធ ទូរគមនាគមន៍ អប់រំ សុខាភិបាល កសិកម្មបច្ចេកវិទ្យាខ្ពស់ ការកែច្នៃកសិកម្ម ម្ហូបអាហារ ការលក់រាយ ឡូជីស្ទិក និងទេសចរណ៍។ ទន្ទឹមនឹងនោះ ពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើវិស័យកសិកម្ម សន្តិសុខស្បៀងអាហារ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការអប់រំ វប្បធម៌ សាសនា សុខាភិបាល ទេសចរណ៍ និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន; ពង្រឹងការចែករំលែកបទពិសោធន៍ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រ ការដឹកជញ្ជូនតាមសមុទ្រ និងការតភ្ជាប់តាមសមុទ្រ; លើកទឹកចិត្តក្រុមហ៊ុនអាកាសចរណ៍នៃប្រទេសទាំងពីរឱ្យពិចារណាបើកជើងហោះហើរត្រង់។

បន្ទាប់ពីជំនួបពិភាក្សា ប្រធានរដ្ឋវៀតណាម លោក លឿង គឿង និងប្រធានាធិបតីស្រីលង្កា លោក Anura Kumara Dissanayaka បានធ្វើជាសាក្សីក្នុងការចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការចំនួន ៥ ក្នុងវិស័យការទូត ពាណិជ្ជកម្ម ពន្ធគយ កសិកម្ម និងការផលិតគ្រឿងម៉ាស៊ីន៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

ប្រទេសទាំងមូលបានស្វាគមន៍ភ្ញៀវទេសចរណ៍ជាង ១០,៥ លាននាក់ក្នុងអំឡុងពេល ៥ ថ្ងៃឈប់សម្រាក

ប្រទេសទាំងមូលបានស្វាគមន៍ភ្ញៀវទេសចរណ៍ជាង ១០,៥ លាននាក់ក្នុងអំឡុងពេល ៥ ថ្ងៃឈប់សម្រាក

យោងតាមនាយកដ្ឋានទេសចរណ៍ជាតិ នៅទូទាំងប្រទេសបានស្វាគមន៍ភ្ញៀវទេសចរប្រហែល ១០,៥ លាននាក់ក្នុងអំឡុងពេល ៥ ថ្ងៃឈប់សម្រាកកន្លងទៅ ក្នុងនោះ មូលដ្ឋានជាច្រើនបានស្វាគមន៍ភ្ញៀវទេសចរច្រើនបំផុតមិនធ្លាប់តាំងពីមុនមក ឱកាសឈប់សម្រាកថ្ងៃទី ៣០ មេសា ដល់ថ្ងៃទី ១ ឧសភា។

Top