• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បើកកម្មវិធីជំរំរដូវក្តៅវៀតណាម ឆ្នាំ២០២៦

ពិធីបើកកម្មវិធីជំរំរដូវក្តៅវៀតណាម ឆ្នាំ២០២៦ បានប្រព្រឹត្តទៅនៅយប់ថ្ងៃទី១៣ ខែកក្កដា នៅទីក្រុងហាណូយ។

ពិធីបើកកម្មវិធីជំរំរដូវក្តៅវៀតណាម ឆ្នាំ២០២៦។ រូបថត៖ VNA

កម្មវិធីជំរំរដូវក្តៅវៀតណាម ឆ្នាំ២០២៦ នឹងប្រព្រឹត្តទៅក្នុងរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃទី១២ ខែកក្កដា ដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦។ អាណិកជនវ័យក្មេងវៀតណាមជាង ១០០ នាក់ មកពីប្រទេស និងដែនដីជាង ៣០ នៅជុំវិញពិភពលោក នឹងចូលរួមជំរំរដូវក្តៅវៀតណាម ឆ្នាំ២០២៦។

ដោយប្រធានបទ “ដំណើរបេតិកភណ្ឌ តភ្ជាប់ឫសគល់” ជំរំរដូវក្តៅវៀតណាម ឆ្នាំ២០២៦ នឹងនាំអ្នកចូលរួមឆ្លងកាត់តំបន់ជាច្រើនទូទាំងប្រទេស រួមមាន៖ ហាណូយ និញប៊ិញ ង៉េអាន ក្វាងទ្រី ហ្វេ ដាណាំង យ៉ាឡាយ និងខាញ់ហ័រ។ គណៈប្រតិភូមានឱកាសទៅទស្សនា និងស្វែងយល់ពីតំបន់បេតិកភណ្ឌវប្បធម៌ជាច្រើនរបស់វៀតណាម រួមទាំងតំបន់ដែលត្រូវបានទទួលស្គាល់ដោយអង្គការ UNESCO ដូចជា តំបន់កេរ្តិ៍ដំណែលអតីតរាជធានីហ្វេ ប្រាសាទមីសឺន និងទីក្រុងបុរាណហ៊យអាន។ កម្មវិធីនេះរួមបញ្ចូលគ្នានូវការអប់រំប្រពៃណី ការស្វែងយល់ប្រវត្តិសាស្ត្រ បទពិសោធន៍វប្បធម៌ និងជំនាញភាសាវៀតណាម តាមនោះ បំផុសមោទនភាពជាតិ និងការតភ្ជាប់ជាមួយមាតុប្រទេស របស់អាណិកជនវ័យក្មេងវៀតណាមផងដែរ។

គណៈប្រតិភូដែលចូលរួមជំរំរដូវក្តៅវៀតណាមឆ្នាំ ២០២៦ ថតរូបអនុស្សាវរីយ៍។ រូបថត៖ VNA

ជំរំរដូវក្តៅវៀតណាម ត្រូវបានគណៈកម្មាធិការរដ្ឋទទួលបន្ទុកជនវៀតណាមនៅក្រៅប្រទេស (ក្រសួងការបរទេស) សម្របសម្រួលជាមួយក្រសួង វិស័យ និងមូលដ្ឋាននានារៀបចំឡើងជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ ២០០៤ មក។ អស់រយៈពេលពីរទសវត្សរ៍កន្លងមក កម្មវិធីនេះបានទាក់ទាញយុវជន និងនិស្សិតវៀតណាមរាប់ពាន់នាក់នៅក្រៅប្រទេសឱ្យវិលត្រឡប់មកមាតុភូមិវិញ ដោយរួមចំណែកដល់ការពង្រឹងការតភ្ជាប់សហគមន៍ ពង្រឹងអត្តសញ្ញាណវប្បធម៌ជាតិ ពូនជ្រុំសេចក្តីស្រឡាញ់ និងការទទួលខុសត្រូវរបស់អាណិកជនវៀតណាមចំពោះមាតុភូមិ៕

តាម vovworld.vn/km-KH

DIFF ២០២៦ ទាក់ទាញភ្ញៀវទេសចរជាង ២.៧២ លាននាក់មកទីក្រុង Da Nang

DIFF ២០២៦ ទាក់ទាញភ្ញៀវទេសចរជាង ២.៧២ លាននាក់មកទីក្រុង Da Nang

នាថ្ងៃទី ១២ ខែកក្កដា មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ទីក្រុង Da Nang បានជូនដំណឹងអំពីស្ថានភាពភ្ញៀវទេសចរក្នុងឱកាសពិធីបុណ្យកាំជ្រួចអន្តរជាតិ Da Nang (DIFF) ឆ្នាំ ២០២៦ ក្រោមប្រធានបទ “Da Nang - ជើងមេឃតភ្ជាប់” ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣០ ខែឧសភា ដល់ថ្ងៃទី ១១ ខែកក្កដា។

Top