ព័ត៌មាន បន្តសម័យប្រជុំលើកទី ៨ រដ្ឋសភាវៀតណាមនីតិកាលទី ១៥ 04/11/2024 នាថ្ងៃទី ៤ ខែវិច្ឆិការនេះ នៅទីក្រុងហាណូយ សម័យប្រជុំលើកទី៨ រដ្ឋសភានីតិកាលទី១៥ បានចំណាយពេលពេញមួយថ្ងៃសម្រាប់ពិភាក្សានៅសាលប្រជុំ អំពីខ្លឹមសារចំនួន ៤ ក្នុងនោះមានការវាយតម្លៃលទ្ធផលអនុវត្តន៍ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមឆ្នាំ២០២៤និងគម្រោងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមសម្រាប់ឆ្នាំ ២០២៥។ កិច្ចប្រជុំនេះត្រូវចាក់ផ្សាយបន្តផ្ទាល់ តាមកញ្ជក់ទូរទស្សន៍និងរលកវិទ្យុ ដើម្បីឲ្យអ្នកបោះឆ្នោត និងប្រជាពលរដ្ឋបានតាមដាន។ យោងតាមរបាយការណ៍របស់រដ្ឋាភិបាល ផលិតផលក្នុងស្រុកសរុប (GDP) ពេញមួយឆ្នាំត្រូវបានប៉ាន់ប្រមាណថា អាចសម្រេចបានពី ៦,៨-៧% គឺខ្ពស់ជាងគោលដៅដែលរដ្ឋសភាបានកំណត់ (៦-៦,៥%)។ រចនាសម្ព័ន្ធសេដ្ឋកិច្ចកំពុងផ្លាស់ប្តូរជាវិជ្ជមាន ឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនិងសេដ្ឋកិច្ចបៃតង។លោកស្រី Nguyen Thi Yen (រូបថត៖ quochoi.vn)លោកស្រី Nguyen Thi Yen សមាជិការសភាខេត្ត Ba Ria - Vung Tau បានឲ្យដឹងថា៖ “តាមគម្រោងនៅឆ្នាំ ២០២៤ នេះត្រូវបានរំពឹងថា នឹងសម្រេចបាននិងលើសពី ១៤/១៥ គោលដៅសំខាន់ៗ ជាមួយនឹងកំណើនផលិតផលក្នុងស្រុកសរុបដែលបានប៉ាន់ប្រមាណ ថាសម្រេចបាន ៦,៨ - ៧%។ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករណ៍ ថា វៀតណាមនឹងស្ថិតក្នុងចំណោមប្រទេសមានសេដ្ឋកិច្ចមានកំណើនជួរមុខទាំង១០លើពិភពលោក ក្នុងអត្រា ៦,៤% ក្នុងអំឡុងដំណាក់កាល២០២៤-២០២៩។ ដើម្បីសម្រេចបាននូវគោលដៅកំណើនសេដ្ឋកិច្ចឆ្នាំ ២០២៤ និងឆ្នាំ ២០២៥ ខ្ញុំស្នើឲ្យរដ្ឋសភា និងរដ្ឋាភិបាល មានយន្តការគោលនយោបាយជាក់លាក់ ដើម្បីបន្តជួយមូលដ្ឋាន និងប្រជាជនស្តារជីវភាពរស់នៅ ស្ថិរភាពនិងកសាងតំបន់ដែលរងផលប៉ះពាល់ដោយគ្រោះធម្មជាតិ ឡើងវិញ”។ទាក់ទងជាមួយភារកិច្ចនិងដំណោះស្រាយអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនាពេលខាងមុខ លោកស្រី Tran Thi Quynh សមាជិការសភាខេត្ត Nam Dinh បានផ្តល់មតិថា៖ “នាពេលអនាគតដ៏ខ្លីខាងមុខ យើងត្រូវការដំណោះស្រាយម៉ាក្រូសេដ្ឋកិច្ចកាន់តែច្បាស់។ ជាពិសេស រក្សាការកាត់បន្ថយពន្ធលើតម្លៃបន្ថែម (VAT), ផ្តល់ជំនួយឧបត្ថម្ភសម្រាប់គ្រួសារ និងអាជីវកម្មដែលរងការខូចខាតដោយព្យុះ ទឹកជំនន់ និងគ្រោះធម្មជាតិ។ ជំរុញការបើកចំណាយដើមទុនវិនិយោគសាធារណៈ។ ធនាគាររដ្ឋគួរតែមានកញ្ចប់ឥណទានសម្រាប់ឧបត្ថម្ភដល់អាជីវកម្មក្នុងវិស័យមួយចំនួន ដូចជា៖ កសិកម្ម នេសាទ ទេសចរណ៍ និងកែច្នៃសម្រាប់នាំចេញ។ ក្រៅពីនេះ ការរក្សាអត្រាប្តូរប្រាក់ដុល្លារអាមេរិកឱ្យមានស្ថេរភាព”។លោកស្រី Tran Thi Quynh (រូបថត៖ quochoi.vn)នៅថ្ងៃនេះផងដែរ រដ្ឋសភាបានពិភាក្សាអំពីស្ថានភាពនៃការអនុវត្តរដ្ឋធម្មនុញ្ញ ការអនុវត្តច្បាប់ និងសេចក្តីសម្រេចរបស់រដ្ឋសភា បទបញ្ជា និងសេចក្តីសម្រេចរបស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា; គោលនយោបាយ កែសម្រួលផែនការប្រើប្រាស់ដីជាតិ ដំណាក់កាល ២០២១ - ២០៣០ ដែលមានចក្ខុវិស័យដល់ឆ្នាំ ២០៥០; គោលនយោបាយនៃការវិនិយោគបំពេញបន្ថែមថវិការរដ្ឋនៅធនាគារពាណិជ្ជកម្មភាគហ៊ុនពាណិជ្ជកម្មបរទេស វៀត ណាម (VCB)។ សមាជិករដ្ឋាភិបាលក៏បានបកស្រាយ និងបំភ្លឺអំពីបញ្ហាមួយចំនួនដែលគណៈប្រតិភូរដ្ឋសភាលើកឡើងផងដែរ៕ តាម VOV5 - វិទ្យុសម្លេងវៀតណាមo

នាថ្ងៃទី ៤ ខែវិច្ឆិការនេះ នៅទីក្រុងហាណូយ សម័យប្រជុំលើកទី៨ រដ្ឋសភានីតិកាលទី១៥ បានចំណាយពេលពេញមួយថ្ងៃសម្រាប់ពិភាក្សានៅសាលប្រជុំ អំពីខ្លឹមសារចំនួន ៤ ក្នុងនោះមានការវាយតម្លៃលទ្ធផលអនុវត្តន៍ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមឆ្នាំ២០២៤និងគម្រោងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមសម្រាប់ឆ្នាំ ២០២៥។ កិច្ចប្រជុំនេះត្រូវចាក់ផ្សាយបន្តផ្ទាល់ តាមកញ្ជក់ទូរទស្សន៍និងរលកវិទ្យុ ដើម្បីឲ្យអ្នកបោះឆ្នោត និងប្រជាពលរដ្ឋបានតាមដាន។ យោងតាមរបាយការណ៍របស់រដ្ឋាភិបាល ផលិតផលក្នុងស្រុកសរុប (GDP) ពេញមួយឆ្នាំត្រូវបានប៉ាន់ប្រមាណថា អាចសម្រេចបានពី ៦,៨-៧% គឺខ្ពស់ជាងគោលដៅដែលរដ្ឋសភាបានកំណត់ (៦-៦,៥%)។ រចនាសម្ព័ន្ធសេដ្ឋកិច្ចកំពុងផ្លាស់ប្តូរជាវិជ្ជមាន ឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនិងសេដ្ឋកិច្ចបៃតង។លោកស្រី Nguyen Thi Yen (រូបថត៖ quochoi.vn)លោកស្រី Nguyen Thi Yen សមាជិការសភាខេត្ត Ba Ria - Vung Tau បានឲ្យដឹងថា៖ “តាមគម្រោងនៅឆ្នាំ ២០២៤ នេះត្រូវបានរំពឹងថា នឹងសម្រេចបាននិងលើសពី ១៤/១៥ គោលដៅសំខាន់ៗ ជាមួយនឹងកំណើនផលិតផលក្នុងស្រុកសរុបដែលបានប៉ាន់ប្រមាណ ថាសម្រេចបាន ៦,៨ - ៧%។ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករណ៍ ថា វៀតណាមនឹងស្ថិតក្នុងចំណោមប្រទេសមានសេដ្ឋកិច្ចមានកំណើនជួរមុខទាំង១០លើពិភពលោក ក្នុងអត្រា ៦,៤% ក្នុងអំឡុងដំណាក់កាល២០២៤-២០២៩។ ដើម្បីសម្រេចបាននូវគោលដៅកំណើនសេដ្ឋកិច្ចឆ្នាំ ២០២៤ និងឆ្នាំ ២០២៥ ខ្ញុំស្នើឲ្យរដ្ឋសភា និងរដ្ឋាភិបាល មានយន្តការគោលនយោបាយជាក់លាក់ ដើម្បីបន្តជួយមូលដ្ឋាន និងប្រជាជនស្តារជីវភាពរស់នៅ ស្ថិរភាពនិងកសាងតំបន់ដែលរងផលប៉ះពាល់ដោយគ្រោះធម្មជាតិ ឡើងវិញ”។ទាក់ទងជាមួយភារកិច្ចនិងដំណោះស្រាយអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនាពេលខាងមុខ លោកស្រី Tran Thi Quynh សមាជិការសភាខេត្ត Nam Dinh បានផ្តល់មតិថា៖ “នាពេលអនាគតដ៏ខ្លីខាងមុខ យើងត្រូវការដំណោះស្រាយម៉ាក្រូសេដ្ឋកិច្ចកាន់តែច្បាស់។ ជាពិសេស រក្សាការកាត់បន្ថយពន្ធលើតម្លៃបន្ថែម (VAT), ផ្តល់ជំនួយឧបត្ថម្ភសម្រាប់គ្រួសារ និងអាជីវកម្មដែលរងការខូចខាតដោយព្យុះ ទឹកជំនន់ និងគ្រោះធម្មជាតិ។ ជំរុញការបើកចំណាយដើមទុនវិនិយោគសាធារណៈ។ ធនាគាររដ្ឋគួរតែមានកញ្ចប់ឥណទានសម្រាប់ឧបត្ថម្ភដល់អាជីវកម្មក្នុងវិស័យមួយចំនួន ដូចជា៖ កសិកម្ម នេសាទ ទេសចរណ៍ និងកែច្នៃសម្រាប់នាំចេញ។ ក្រៅពីនេះ ការរក្សាអត្រាប្តូរប្រាក់ដុល្លារអាមេរិកឱ្យមានស្ថេរភាព”។លោកស្រី Tran Thi Quynh (រូបថត៖ quochoi.vn)នៅថ្ងៃនេះផងដែរ រដ្ឋសភាបានពិភាក្សាអំពីស្ថានភាពនៃការអនុវត្តរដ្ឋធម្មនុញ្ញ ការអនុវត្តច្បាប់ និងសេចក្តីសម្រេចរបស់រដ្ឋសភា បទបញ្ជា និងសេចក្តីសម្រេចរបស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា; គោលនយោបាយ កែសម្រួលផែនការប្រើប្រាស់ដីជាតិ ដំណាក់កាល ២០២១ - ២០៣០ ដែលមានចក្ខុវិស័យដល់ឆ្នាំ ២០៥០; គោលនយោបាយនៃការវិនិយោគបំពេញបន្ថែមថវិការរដ្ឋនៅធនាគារពាណិជ្ជកម្មភាគហ៊ុនពាណិជ្ជកម្មបរទេស វៀត ណាម (VCB)។ សមាជិករដ្ឋាភិបាលក៏បានបកស្រាយ និងបំភ្លឺអំពីបញ្ហាមួយចំនួនដែលគណៈប្រតិភូរដ្ឋសភាលើកឡើងផងដែរ៕
អត្ថបទផ្សេងទៀត ដំណើរទស្សនកិច្ចការងារនៅប្រទេសចិនរបស់លោកនាយករដ្ឋមន្ត្រីវៀតណាមបង្កប់ដោយសារជាច្រើនពោរពេញដោយអត្ថន័យសំខាន់ៗ04/11/2024ព័ត៌មានចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៨ ខែវិច្ឆិកា នាយករដ្ឋមន្ត្រី វៀតណាម លោក ហ្វាម មីញ ជីញ បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការមហាអនុតំបន់មេគង្គ (GMS) លើកទី ៨, កិច្ចប្រជុំកំពូលយុទ្ធសាស្ត្រសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (ACMECS) លើកទី ១០ និងកិច្ចប្រជុំកំពូលសហប្រតិបត្តិការកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) និងបំពេញទស្សនកិច្ចការងារនៅប្រទេសចិន។ ការនាំចេញជលផលបានវិលមករកតម្លៃ១ពាន់លានដុល្លារ/ខែ បន្ទាប់ពីជាង២ឆ្នាំ04/11/2024ព័ត៌មាននាយករដ្ឋមន្ត្រី លោក ហ្វាម មីញ ជីញនឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការមហាអនុតំបន់មេគង្គបើកទូលាយ លើកទី៨04/11/2024ព័ត៌មានធនាគារពិភពលោកនិងស្វីសឧបត្ថម្ភថវិកាចំនួន ៥ លានដុល្លារអាមេរិក ដើម្បីជួយវៀតណាមក្នុងការជំរុញការអភិវឌ្ឍទីក្រុងប្រកបដោយនិរន្តរភាព04/11/2024ព័ត៌មានការបោះឆ្នោតនៅសហរដ្ឋអាមេរិក៖ លោកស្រីអនុប្រធានាធិបតី K.Harris បានបោះឆ្នោតតាមប្រៃសនីយ៍04/11/2024ព័ត៌មានបង្កើតកម្លាំងចលករថ្មី បើកឱកាសជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងកាតា04/11/2024ព័ត៌មានធានាធនធានសម្រាប់អនុវត្តន៍កម្មវិធីគោលដៅជាតិស្តីពីការបង្ការនិងប្រយុទ្ធប្រឆាំងគ្រឿងញៀន04/11/2024ព័ត៌មាន អត្ថបទផ្សេងទៀត