• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ចំណុចសំខាន់ៗ

បន្តពង្រីកនិងពង្រឹងទំនាក់ទំនងពិសេសរវាងវៀតណាមនិងឡាវដែលកំពុងមានការអភិវឌ្ឍកាន់តែខ្លាំង

នារសៀលថ្ងៃទី ៨ ខែធ្នូ សមាជិកការិយាល័យនយោបាយនៃគណៈបក្សប្រជាជនបដិវត្តន៍ឡាវ ប្រធានរដ្ឋសភាឡាវ លោក Xaysomphone Phomvihane និងភរិយា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាឡាវបានចាកចេញពីទីក្រុងហាណូយ (Ha Noi) បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការ នៅប្រទេសវៀតណាម ចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី៨ ខែធ្នូ តាមការអញ្ជើញរបស់សមមិត្ត វឿង​ឌីហ្វេ (Vuong Dinh Hue) សមាជិកការិយាល័យនយោបាយ និងជាប្រធានរដ្ឋសភាវៀតណាម។ ដំណើរទស្សនកិច្ចជាផ្លូវការ នៅវៀតណាមរបស់ប្រធានរដ្ឋសភាឡាវ លោក Xaysomphone Phomvihane គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការពង្រឹងនិងពង្រីកបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងឡាវ។

នេះជាដំណើរទៅបរទេសលើកដំបូងរបស់លោក Xaysomphone Phomvihane ក្នុងតំណែងជាប្រធានរដ្ឋសភាឡាវ និងជាដំណើរទស្សនកិច្ចដោយផ្ទាល់លើកដំបូងរបស់ថ្នាក់ដឹកនាំរដ្ឋសភាបរទេសទៅកាន់ប្រទេសវៀតណាម ចាប់តាំងពីដើមអាណត្តិនៃរដ្ឋសភា​វៀតណាម​មក​។

បន្តពង្រីកនិងពង្រឹងទំនាក់ទំនងមិត្តភាពដ៏មហិមា រវាងវៀតណាមនិងឡាវ

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការ នៅប្រទេសវៀតណាម ប្រធានរដ្ឋសភាវៀតណាម លោក វឿងឌីញហ្វេ (Vuong Dinh Hue) និងប្រធានរដ្ឋសភាលោក Xaysomphone Phomvihane បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃប្រទេសទាំងពីរជួបពិភាក្សា; អញ្ជើញធ្វើជាសាក្សីក្នុងពិធីប្រគល់សម្ភារៈបរិក្ខារពេទ្យរបស់រដ្ឋសភាវៀតណាមគាំទ្រដល់រដ្ឋសភាឡាវ ដើម្បីបង្ការ និងទប់ស្កាត់នឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលមានតម្លៃ ១,១ លានដុល្លារ។ ទន្ទឹមនឹងនេះ ប្រធានរដ្ឋនៃប្រទេសទាំងពីរបានអញ្ជើញធ្វើជាសហប្រធានក្នុងសិក្ខាសាលាស្តីពីការផ្លាស់ប្តូរបទពិសោធន៍ការងាររវាងរដ្ឋសភាវៀតណាមនិងរដ្ឋសភាឡាវ។

ប្រធានរដ្ឋសភាឡាវ លោក Xaysomphone Phomvihane បានចូលជួបសម្តែងការគួរសមជាមួយអគ្គលេខាបក្ស លោក ង្វៀនភូត្រុង (Nguyen Phu Trong) និងប្រធានរដ្ឋ លោក ង្វៀន ស្វឹនភុក ( Nguyen Xuan Phuc) មកសម្តែងកាគួរសមជាមួយ អតីតអគ្គលេខាធិការនិងអតីតប្រធានរដ្ឋសភា លោក ណូងឌឹកម៉ាញ (Nong Duc Manh) និងអតីតប្រធានរដ្ឋសភា លោក ង្វៀន វ៉ានអាន (Nguyen Van An) លោកស្រី ង្វៀនធីគីមង៉ឹន (Nguyen Thi Kim Ngan) ជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រី លោក ផាមមិញជីញ (Pham Minh Chinh) និងលេខាគណៈកម្មាធិការមជ្ឈិមបក្ស ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម លោក ដូវ៉ាន់ចៀន (Do Van Chien) ទទួលជួបគណៈប្រតិភូសមាគមមិត្តភាពវៀតណាម-ឡាវ។

 

នាព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ ប្រធានរដ្ឋសភា លោក វៀតឌីញហ្វេ ( Vuong Dinh Hue) បានទទួលស្វាគមន៍ និងជួបពិភាក្សាការងារជាមួយ លោក Saysomphone Phomvihane សមាជិកការិយាល័យនយោបាយ ប្រធានរដ្ឋសភា និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។ រូបថត៖ យ៉ាន់តួន/VNA


ទិដ្ឋភាពនៃកិច្ចសន្ទនា។ រូបថត៖ យ៉ាន់តួន/VNA


ប្រធានរដ្ឋសភាឡាវ លោក Saysomphone Phomvihane ចុះហត្ថលេខាលើសៀវភៅមាស នៅបន្ទប់ប្រពៃណីនៃរដ្ឋសភាវៀតណាម។ រូបថត៖ យ៉ាន់តួន/VNA


នាព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ នៅវិមានរដ្ឋសភា ប្រធានរដ្ឋសភាវៀតណាម លោក វឿងឌីញហ្វេ ( Vuong Dinh Hue) និងប្រធានរដ្ឋសភាឡាវ លោក Saysomphone Phomvihane បានអញ្ជើញធ្វើជាសាក្សី ក្នុងពិធីប្រគល់សម្ភារៈបរិក្ខារពេទ្យដែលបានរដ្ឋសភាវៀតណាមគាំទ្ររដ្ឋសភាឡាវ ក្នុងការបង្ការនិងទប់ស្កាត់ជំងឺកូវីដ-១៩។ រូបថត៖ យ៉ាន់តួន/VNA


នាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ នៅវិមានរដ្ឋសភា នៅវិមានរដ្ឋសភា ប្រធានរដ្ឋសភាវៀតណាម លោក វឿងឌីញហ្វេ ( Vuong Dinh Hue) និងប្រធានរដ្ឋសភា ឡាវ លោក Saysomphone Phomvihane បានធ្វើជាសហប្រធានក្នុងសិក្ខាសាលាផ្លាស់ប្តូរបទពិសោធន៍ការងាររវាងរដ្ឋសភាវៀតណាម និងរដ្ឋសភាឡាវ។  ក្នុងរូបថត៖ ប្រធានរដ្ឋសភា លោក វឿងឌីញហ្វេ (Vuong Dinh Hue) ថ្លែងមតិ។ រូបថត៖ យ៉ាន់តួន/VNA
 

ក្នុងដំណើរទស្សនកិច្ចនេះ អនុប្រធានរដ្ឋសភាឡាវ លោក Sommad Pholsena ប្រធានគណៈកម្មាធិការដឹកនាំនូវគម្រោងសាងសង់អគាររដ្ឋសភាថ្មីឡាវ បានជួបពិភាក្សាការងារជាមួយឧបនាយករដ្ឋមន្ត្រី ឡេវ៉ានថាញ (Le Van Thanh) ប្រធានគណៈកម្មាធិការដឹកនាំនូវការសាងសង់អគាររដ្ឋសភាឡាវ  ស្តាប់របាយការណ៍របស់ការិយាល័យរដ្ឋសភាវៀតណាមស្តីពីបទពិសោធន៍របស់ខ្លួនក្នុងការគ្រប់គ្រង និងប្រតិបត្តិការរដ្ឋសភា។

នៅឆ្នាំ ២០២២ ភាគីទាំងពីរនឹងប្រារព្ធខួបលើកទី ៦០ នៃទិវាបង្កើតទំនាក់ទំនងការទូត (ថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ១៩៦២ - ថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០២២) និងខួបលើកទី ៤៥ នៃទិវាចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការវៀតណាម - ឡាវ ​(១៨ កក្កដា ១៩៧៧ - ១៨ កក្កដា ២០២២)។

ចំពោះ កិច្ចសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរ ភាគី​​ទាំងពីរបានអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងសហប្រតិបត្តិការដែលបានចុះហត្ថលេខា ក្នុងឆ្នាំ ២០១៧ ជាមួយនឹងសកម្មភាពសហប្រតិបត្តិការជាច្រើន ដូចជា ការផ្លាស់ប្តូរគណៈប្រតិភូថ្នាក់ដឹកនាំជាន់ខ្ពស់គ្រប់ជាន់ថ្នាក់ រៀបចំសិក្ខាសាលា​ដោយមានខ្លឹមសារស៊ីជម្រៅ ចែករំលែកបទពិសោធន៍ក្នុងការងារកសាងច្បាប់ សម្របសម្រួលក្នុងការត្រួតពិនិត្យកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខារវាងប្រទេសទាំងពីរ; គាំទ្រគ្នាទៅវិញទៅមកក្នុងការបណ្តុះបណ្តាលសមាជិករដ្ឋសភា សមាជិកក្រុមប្រឹក្សាប្រជាជន និងមន្ត្រីនៃការិយាល័យរដ្ឋសភា ព្រមទាំងការកសាងហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេស។

ភាគីទាំងពីរបានឯកភាពបន្តរៀបចំសន្និសីទ និងសិក្ខាសាលាផ្លាស់ប្តូរបទពិសោធន៍លើវិស័យសកម្មភាពរបស់រដ្ឋសភា ក្នុងនោះមានការរៀបចំសម័យប្រជុំ និងសកម្មភាពរបស់រដ្ឋសភា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា រដ្ឋសភា និងគណៈប្រតិភូរដ្ឋសភា អំពីខ្លឹមសារកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមក ក្លាយជាទំនាក់ទំនងគំរូក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិ។

ទន្ទឹមនឹងនោះមានការផ្លាស់ប្តូរវប្បធម៌ និងសិល្បៈ ការរៀបចំតាំងពិពណ៌រូបថតអំពីប្រវត្តិសាស្ត្រ ទំនាក់ទំនងកិច្ចសហប្រតិបត្តិការឡាវ - វៀតណាម និងសកម្មភាពផ្សេងៗ ទៀតដែលសមស្រប និងសមស្របទៅនឹងស្ថានភាពជំងឺរាតត្បាតកូវីដ-១៩ ពង្រឹងការជួបប្រាស្រ័យ និងផ្លាស់ប្តូរគណៈប្រតិភូក្រុមប្រឹក្សាប្រជាជនខេត្ត និងទីក្រុងដែលចំណុះមជ្ឈិម ជាពិសេសខេត្តដែលមានព្រំដែនជាប់គ្នា និងខេត្តដែលចងសម្ព័ន្ធមេត្រីភាពនៃប្រទេសទាំងពីរ។

ភាគីទាំងពីរបានឯកភាពបន្តជំរុញយន្តការសហប្រតិបត្តិការត្រីភាគីវៀតណាម-ឡាវ-កម្ពុជាអំពីតំបន់ត្រីកោណអភិវឌ្ឍន៍នៃប្រទេសទាំងបីបានអនុវត្តប្រកបដោយជាក់លាក់ ក្នុងនោះរួមមាន សិក្ខាសាលាថ្នាក់គណៈកម្មាធិការនៃរដ្ឋសភាវៀតណាម ឡាវ និងកម្ពុជា។ ...

ប្រធានរដ្ឋសភាឡាវ លោក Xaysomphone Phomvihane ជឿជាក់យ៉ាងមុតមាំថា ដោយប្រពៃណីវីរភាព ឧស្សាហ៍ព្យាយាម និងការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃរបស់បក្សកុម្មុយនិស្តវៀតណាម ដឹកនាំដោយអគ្គលេខាបក្ស លោក ង្វៀន ភូត្រុង ( Nguyen Phu Trong) ប្រជាជនវៀតណាមនឹងបន្តសម្រេចបានសមិទ្ធិផលថ្មី និងអស្ចារ្យជាងនេះនាពេលខាងមុខ។

ប្រធានរដ្ឋសភាទាំងពីរបានឯកភាពថា រដ្ឋសភានៃប្រទេសទាំងពីរគួរតែមានសកម្មភាព ដើម្បីអបអរសាទរឆ្នាំមិត្តភាព និងសាមគ្គីភាពរវាងវៀតណាម-ឡាវ និងឡាវ-វៀតណាម ឆ្នាំ២០២២; រៀបចំដំណើរទស្សនកិច្ចផ្លូវការរបស់ថ្នាក់ដឹកនាំរដ្ឋសភា និងគណៈកម្មាធិការនានានៃរដ្ឋសភា តាមទម្រង់ទាំងដោយផ្ទាល់ និងតាមអ៊ីនធើណិត រៀបចំសិក្ខាសាលាពិសេសរវាងរដ្ឋសភានៃប្រទេសទាំងពីរលើបញ្ហាដែលភាគីទាំងពីរចាប់អារម្មណ៍។

ទំនាក់ទំនងអន្តរជាតិដ៏ស្មោះត្រង់ និងបរិសុទ្ធជាគំរូ

វៀតណាមនិងឡាវជាប្រទេសជិតខាងដ៏ជិតស្និទ្ធ ប្រជាជនទាំងពីរមានទំនាក់ទំនងមិត្តភាពស្មោះត្រង់និងប្រពៃណីយូរអង្វែងហើយ។ នៅខែកក្កដា ឆ្នាំ ១៩៦២ វៀតណាម និងឡាវបានឯកភាពគ្នា ក្នុងការបង្កើតទំនាក់ទំនងការទូត ក្លាយជាព្រឹត្តិការណ៍សំខាន់ថ្មីក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។

ទំនាក់ទំនងសាមគ្គីភាពពិសេសរវាងវៀតណាម និងឡាវ ដែលបង្កើតឡើងដោយលោកប្រធានហូជីមិញ (Ho Chi Minh) និង លោកប្រធាន Kaysone Phomvihane និងលោកប្រធានSouphanouvong ថែមទាំងបានពង្រីកនិងពង្រឹងដោយថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរជាច្រើនជំនាន់ ហើយជាគំរូគំរូនៃចំណងដ៏ស្មោះត្រង់ និងរឹងមាំរវាងគណបក្សទាំងពីរ និងប្រជាជនទាំងពីរ ដែលតស៊ូឥតឈប់ឈរ ដើម្បីឯករាជ្យ សេរីភាព សន្តិភាព និងវឌ្ឍនភាពសង្គម។

 


នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ នៅទីស្តីការនៃគណៈកម្មាធិការមជ្ឈិមបក្ស អគ្គលេខាបក្ស លោក ង្វៀន ភូត្រុង (Nguyen Phu Trong) បានទទួលជួបប្រធានរដ្ឋសភាឡាវ លោក Saysomphone Phomvihane ក្នុងឱកាសអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។ រូបថត៖ ទ្រីយុង/VNA


មុននោះ នារសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋ លោក ង្វៀន ស្វឹកភុក ( Nguyen Xuan Phuc) បានទទួលជួបប្រធានរដ្ឋសភាឡាវ លោក Saysomphone Phomvihane ក្នុងឱកាសអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។ រូបថត៖ ថុងញ៉ឹត/VNA
 

ប្រធានរដ្ឋ លោក ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) ប្រគល់វត្ថុអនុស្សាវរីយ៍ជូនប្រធានរដ្ឋសភាឡាវ លោក Saysomphone Phomvihane។ រូបថត៖ ថុងញ៉ឹត/VNA


នារសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ នៅទីស្តីការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក ផាមមិញជីញ ( Pham Minh Chinh) បានជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាឡាវ លោក Saysomphone Phomvihane ក្នុងឱកាសអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។ រូបថត៖ យឿងយ៉ាង/VNA


នាយករដ្ឋមន្ត្រី លោក ផាមមិញជីញ (Pham Minh Chinh) បានជួបជាមួយប្រធានរដ្ឋសភាឡាវ លោក Saysomphone Phomvihane។
រូបថត៖ យឿងយ៉ាង/VNA





នារសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ នៅទីស្តីការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក ផាមមិញជីញ ( Pham Minh Chinh) បានជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាឡាវ លោក Saysomphone Phomvihane ក្នុងឱកាសអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។ រូបថត៖ យឿងយ៉ាង/VNA

៥៩ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូត និង ៤៤ ឆ្នាំនៃការចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរវៀតណាម - ឡាវ គឺជាដំណាក់កាលសាកល្បងនៃទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ។  

ក្នុង​វិស័យ​សេដ្ឋកិច្ច នា​បច្ចុប្បន្ននេះ វៀតណាម​គឺ​ជា​វិនិយោគិន​ធំ​លេខ​បួន​ នៅប្រទេសឡាវ ដើម្បបង្កើន​ការគាំទ្រសំដៅ​អភិវឌ្ឍ ប្រទេស​ទាំងពីរ​កំពុង​ជំរុញ​គម្រោង​តភ្ជាប់​សេដ្ឋកិច្ចនិង​គមនាគម​ ដូចជាគម្រោង​​កសាង​ផ្លូវ​ល្បឿន​លឿន​​ Vientiane-រដ្ឋធានីហាណូយ (Ha Noi) គម្រោង​​កសាង​ខ្សែផ្លូវ​ដែក Khammuan- វ៉ូង​អាង  (Vung Ang)។

ក្នុង​​វិស័យ​​ពាណិជ្ជកម្ម ទោះបីការរាតត្បាតនៃជំងឺកូវីដ-១៩ ក្នុងរយៈពេលប្រាំខែដំបូងនៃឆ្នាំ 2021 ទំហំពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាមនិងឡាវនៅតែសម្រេចបាន ៥៧០ លានដុល្លារអាមេរិក កើនឡើង ២៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

កិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំនិងបណ្តុះបណ្តាលគឺជាវិស័យដែលផ្តល់អាទិភាព និងដើរតួនាទីដ៏មានសារៈសំខាន់នៃប្រទេសទាំងពីរ ដើម្បីគាំទ្រឱ្យមានធនធានមនុស្សប្រកបដោយគុណភាពគ្រប់គ្រាន់ និងអភិវឌ្ឍន៍ប្រទេស ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ចំនួនអាហារូបករណ៍វៀតណាមសម្រាប់និស្សិតឡាវបានកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃនិងបានឈានដល់ ១២២០ ។

វៀតណាមក៏បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ឡាវក្នុងការប្រើប្រាស់កំពង់ផែ វូងអាង ១ ២ ៣  (Vung Ang ) ដែលធ្វើឱ្យប្រទេសឡាវងាយស្រួលក្នុងការដឹកជញ្ជូនទំនិញនាំចូល និងនាំចេញ តាមផ្លូវសមុទ្រ គាំទ្រឡាវកសាងសំណងចាំបាច់ ដូចជា សាលារៀន មន្ទីរពេទ្យ គមនាគម។

ជាពិសេស នាថ្ងៃទី ១០ សីហា វៀតណាមបានប្រគល់ជាផ្លូវការនូវអគាររដ្ឋសភាថ្មីដល់ឡាវ បន្ទាប់ពីសាងសង់ ក្នុងរយៈ ៤ ឆ្នាំ។ នេះជាអំណោយរបស់បក្ស រដ្ឋ និងប្រជាជនវៀតណាមជូនបក្ស រដ្ឋ និងប្រជាជនឡាវ។ អគាររដ្ឋសភាថ្មីត្រូវបានប្រើប្រាស់ ដើម្បីរៀបចំសម័យប្រជុំលើកទី ១ និតីកាល ៩ របស់រដ្ឋសភាឡាវ។

លោកប្រធានរដ្ឋសភា  Xaysomphone Phomvihane សង្កាត់ធ្ងន់ថា សំណង់អគាររដ្ឋសភាឡាវ គឺជានិមិត្តរូបនៃទំនាក់ទំនងមិត្តភាពដ៏មហិមារ សាមគ្គីភាពពិសេសនិងកិច្ចសហប្រតិបត្តិការពិសេសរវាងវៀតណាម ឡាវ ក្នុងស្មារតីជួយគ្នាទៅវិញទៅមក។

ក្នុងបរិបទនៃស្ថានការណ៍ពិភពលោកមានការវិវឌ្ឍន៍ដ៏ស្មុគស្មាញ នាពេលបច្ចុប្បន្ននេះ ទំនាក់ទំនងសាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរនៅតែមានស្ថិរភាព កាន់តែពង្រឹង និងអភិវឌ្ឍន៍លើគ្រប់វិស័យ ហើយបន្តរីកចម្រើនលើគ្រប់វិស័យ បន្តទទួលបានផ្លែផ្កា។

 

អនុវត្តយ៉ាងស៊ីសង្វាក់គ្នា និងប្រកបដោយប្រសិទ្ធភាពនូវទំនាក់ទំនងសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាមនិងឡាវ

ក្នុងរយៈពេលកន្លងមក ទំនាក់ទំនងរវាងរដ្ឋសភាវៀតណាម និងឡាវបានបន្តបានលើកតម្កើងយ៉ាងស៊ីសង្វាក់គ្នា និងមានប្រសិទ្ធភាព រួមចំណែកយ៉ាងសំខាន់ក្នុងទំនាក់ទំនងរួមរវាងប្រទេសទាំងពីរ។

ភាគីទាំងពីររក្សាការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ ផ្លាស់ប្តូរបទពិសោធន៍ការងារ ការជួបប្រាស្រ័យថ្នាក់គណៈកម្មាធិការរវាងក្រុមសមាជិកមិត្តភាពសភានៃប្រទេសទាំងពីរ កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធនៅវេទិកាអន្តរសភាថ្នាក់តំបន់ និងអន្តរជាតិដូចជា៖ AIPA, IPU, APPF, ASEP, APF...


នាយប់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ នៅរដ្ឋធានីហាណូយ (Ha Noi) សមមិត្ត ដូវ៉ាន់ចៀន (Do Van Chien) លេខាគណៈកម្មាធិការមជ្ឈិមបក្ស ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ជួបពិភាក្សាការងារជាមួយសមមិត្ត Saysomphone Phomvihane សមាជិកការិយាល័យនយោបាយ ប្រធានរដ្ឋសភាឡាវ ក្នុងឱកាសអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាម។ រូបថត៖ វ៉ានឌៀប/VNA


នារសៀលថ្ងៃទី ៧ ខែធ្នូ ឆ្នាំ២០២១ នៅទីស្តីការររដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រី លោក ឡេវ៉ាន់ថាញ់ (Le Van Thanh) បានជួបសន្ទនាជាមួយអនុប្រធានរដ្ឋសភាឡាវ លោក Sommad Pholsena។ក្នុងឱកាសអមដំណើរប្រធានរដ្ឋសភាឡាវ លោក Saysomphone Phomvihane ទៅបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម។ រូបថត៖ វ៉ាន់ឌៀប/VNA


នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ នៅរដ្ឋធានីហាណូយ (Ha Noi) សមមិត្ត Saysomphone Phomvihane សមាជិកការិយាល័យនយោបាយ
ប្រធានរដ្ឋសភាឡាវបានទទួលគណៈប្រតិភូសមាគមមិត្តភាពវៀតណាម-ឡាវ គណៈកម្មការទំនាក់ទំនងកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាមដែលបានជួយបដិវត្តន៍ឡាវ។ រូបថត៖វ៉ាន់ឌៀប/VNA



សមមិត្ត Saysomphone Phomvihane សមាជិកការិយាល័យនយោបាយ ប្រធានរដ្ឋសភាឡាវ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាឡាវ អញ្ជើញទៅទស្សនា និងធ្វើការជាមួយក្រុមហ៊ុន គ្វេឡឹម (Que Lam) គុប នៅស្រុក ប៊ិញស្វៀន (Binh Xuyen) ខេត្ត វិញភូក (Vinh Phuc)។ ក្នុងក្របខណ្ឌនៃដំណើរទស្សនកិច្ចនេះ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាឡាវបានអញ្ជើញទៅទស្សនារោងចក្រជលិតជីមីក្រូជីវបច្ចេកវិទ្យា Biotech គ្វេឡឹម (Que Lam) និងគំរូចិញ្ចឹមជ្រូកសុវត្ថិភាពជីវសាស្ត្រ និងផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្មសរីរាង្គ។ រូបថត៖ ហ័ងហ៊ុង/VNA
ng Hùng / TTXVN


ក្នុងអាណត្តិនៃរដ្ឋសភាវៀតណាម និតីកាលទី ១៤ និងរដ្ឋសភាឡាវ នីតិកាលទី៨ រដ្ឋសភាទាំងពីរបានសម្របសម្រួលជាមួយ​គ្នា ដើម្បីរៀបចំសិក្ខាសាលាចំនួន៨ ដែលក្នុងនោះមានសិក្ខាសាលាចំនួន ៤ ដែលដឹកនាំដោយប្រធានរដ្ឋសភានៃប្រទេសទាំងពីរ។

សកម្មភាពសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរ នាពេលកន្លងមក ដូចជាការផ្លាស់ប្តូរគណៈប្រតិភូ ជារៀងរាល់ឆ្នាំភាគីទាំងពីរបានផ្លាស់ប្តូរគណៈប្រតិភូថ្នាក់ដឹកនាំជាន់ខ្ពស់រដ្ឋសភា​ចំនួនពី ២-៣ លើក (ប្រធានរដ្ឋសភា អនុប្រធានរដ្ឋសភា) និងគណៈប្រតិភូជាច្រើន ទីភ្នាក់ងារនៃរដ្ឋសភាទាំងពីរ (គណៈប្រតិភូពី ៥- ១០លើក ក្នុងមួយឆ្នាំ) ។


នាថ្ងៃទី ៧ ឧសភា ២០២០ ប្រធានរដ្ឋសភាវៀតណាម លោកស្រី ង្វៀន ធិគីមង៉ឹន (Nguyen Thi Kim Ngan) បានសន្ទនាតាមទូរស័ព្ទជាមួយប្រធានរដ្ឋសភាឡាវអំពីទំនាក់ទំនងរវាងរដ្ឋសភាទាំងពីរ និងជំរុញគម្រោងសាងសង់អគាររដ្ឋសភាឡាវ - អំណោយរបស់បក្ស រដ្ឋ ពីវៀតណាមជូនបក្ស រដ្ឋ និងប្រជាជនឡាវ។

នាខែមេសា ឆ្នាំ២០២១ ប្រធានរដ្ឋសភា លោក  វឿងឌីញហ្វេ (Vuong Dinh Hue) បានសន្ទនាតាមទូរស័ព្ទជាមួយប្រធានរដ្ឋសភាឡាវ លោក Xaysomphone Phomvihane បន្ទាប់ពីលោក វឿង ឌីញហ្វេ (Vuong Dinh Hue) បានរដ្ឋសភាបោះឆ្នោតជ្រើសរើសឲ្យកាន់តំណែងជាប្រធានរដ្ឋសភាវៀតណាម ដើម្បីពិភាក្សាជាបឋមអំពីវិធានការណ៍ជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក៏ដូចជាកិច្ចសហប្រតិបត្តិការ​រវាងរដ្ឋសភានៃប្រទេសទាំងពីរ បានឯកភាពយ៉ាងមុតមាំក្នុងការបន្តពង្រឹងទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងឡាវនិយាយរួម និងរដ្ឋសភានៃប្រទេសទាំងពីរនិយាយដោយឡែក កាន់តែស៊ីជម្រៅនិងមានប្រសិទ្ធភាពនិងជាក់ស្តែង។

ដំណើរទស្សនកិច្ចផ្លូវការរបស់ប្រធានរដ្ឋសភាលោក Xaysomphone Phomvihane ទៅកាន់ប្រទេសវៀតណាម បង្ហាញពីការយកចិត្តទុកដាក់និងជឿទុកចិត្តផ្នែកនយោបាយពិសេសរបស់បក្ស រដ្ឋ និងរដ្ឋសភាឡាវ ក៏ដូចជាមនោសញ្ចេតនាផ្ទាល់ខ្លួនរបស់ប្រធានរដ្ឋសភាឡាវ Xaysomphone Phomvihane ជាមួយប្រទេសវៀតណាម និងទំនាក់ទំនងទ្វេភាគី៕

អនុវត្ត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម កាសែតរូបភាព​វៀតណាម
កែសម្រួល​ដោយង្វៀនយ៉ាង

សារដ៏មានសារៈសំខាន់ ស្តីពីវៀតណាមមួយ ទំនុកចិត្ត សកម្ម​ និងទទួលខុសត្រូវ

សារដ៏មានសារៈសំខាន់ ស្តីពីវៀតណាមមួយ ទំនុកចិត្ត សកម្ម​ និងទទួលខុសត្រូវ

ដំណើរ​បំពេញទស្សនកិច្ច​របស់លោក​នាយក​រដ្ឋមន្រ្តី​ ផាម​ មិញ​ជីញ (Pham Minh Chinh) នៅ​សហរដ្ឋអាមេរិក និងអញ្ជើញ​ទៅ​ចូលរួម​សន្និសីទ​កំពូល​ពិសេស ដើម្បី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើកទី​៤៥ ឆ្នាំ​នៃ​ការបង្កើតទំនាក់ទំនង​អាស៊ាន​ - អាមេរិក។ ​


Top