អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បានចូលរួមក្នុងពិធីអបអរសាទរខួបលើកទី ៨០ ទិវាប្រពៃណីនៃបណ្ឌិត្យសភាសន្តិសុខប្រជាជន។
អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម រួមជាមួយគណៈប្រតិភូ ចូលរួមពិធីអបអរសាទរខួប។ រូបថត៖ ក្រសួងនគរបាល
នាព្រឹកថ្ងៃទី ២២ ខែមិថុនា នៅទីក្រុងហាណូយ បណ្ឌិត្យសភាសន្តិសុខប្រជាជនបានរៀបចំពិធីអបអរសាទរខួបលើកទី ៨០ ទិវាប្រពៃណី (ថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ១៩៤៦ - ថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២៦) និងទទួលកិត្តិនាមវីរជននៃកងកម្លាំងប្រដាប់អាវុធប្រជាជនជាលើកទីបី។ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បានចូលរួមក្នុងពិធីនេះ។
ថ្លែងនៅក្នុងព្រឹត្តិការណ៍នេះ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម
បានស្នើឲ្យបណ្ឌិត្យសភាសន្តិសុខប្រជាជន ត្រូវបង្កើតឋានៈអភិវឌ្ឍន៍ថ្មី
ដោយផ្លាស់ប្តូរពីមជ្ឈមណ្ឌលបណ្តុះបណ្តាល
និងស្រាវជ្រាវវិទ្យាសាស្ត្រឈានមុខគេរបស់កងកម្លាំងនគរបាលប្រជាជននាពេលបច្ចុប្បន្ន
ទៅជាមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវឈានមុខគេក្នុងប្រទេស ស្មើកម្រិតអន្តរជាតិ
នៅឆ្នាំ ២០៤៥ ដែលជាខួបលើកទី ១០០ ទិវាប្រពៃណីរបស់កងកម្លាំងនគរបាលប្រជាជន។
អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានតម្រូវថា៖
“បណ្ឌិត្យសភា ត្រូវនាំមុខគេក្នុងការកសាង
និងសុក្រិតគោលលទ្ធិអំពីការការពារសន្តិសុខជាតិរបស់វៀតណាម។
បន្តជាកម្លាំងជួរមុខក្នុងការការពារមូលដ្ឋានគ្រឹះមនោគមវិជ្ជារបស់បក្ស
ពង្រីកយ៉ាងខ្លាំងនូវស្មារតីឯករាជ្យ ភាពម្ចាស់ការ និងសេចក្តីប្រាថ្នាក្នុងការសិក្សា
បង្កើតការទម្លុះទម្លាយក្នុងការស្រាវជ្រាវវិទ្យាសាស្ត្រ ដើម្បីលើកកម្ពស់ អភិវឌ្ឍន៍
និងសុក្រិតទ្រឹស្តីសិល្បៈការពារសន្តិសុខជាតិ
បង្កើតមូលដ្ឋានគ្រឹះសម្រាប់ការសុក្រិតគោលលទ្ធិការពារសន្តិសុខជាតិរបស់វៀតណាមនៅឆ្នាំ
២០៣៥”៕
កាលពី៨០ឆ្នាំមុន
នាថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ១៩៤៦ សាលាហ្វឹកហ្វឺននគរបាល ដែលសព្វថ្ងៃនេះជាបណ្ឌិត្យសភាសន្តិសុខប្រជាជន
ត្រូវបានបង្កើតឡើងជាផ្លូវការ។ នេះគឺជាស្ថាប័នអប់រំ
និងបណ្តុះបណ្តាលដំបូងនៃផ្នែកនគរបាល។
ក្រៅពីការបណ្តុះបណ្តាលកម្មាភិបាលសម្រាប់កម្លាំងនគរបាលវៀតណាម
បណ្ឌិត្យសភាក៏បានបណ្តុះបណ្តាល និងបំពាក់បំប៉ន់កម្មាភិបាលសម្រាប់ក្រសួងនគរបាលឡាវ
ក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបណ្តុះបណ្តាល
និងបំពាក់បំប៉ន់កម្មាភិបាលសម្រាប់ភ្នាក់ងារកិច្ចការផ្ទៃក្នុង កងទ័ពប្រជាជន
និងសង្គមផងដែរ។
តាម vovworld.vn/km-KH