• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បញ្ជាក់ពីតួនាទីរបស់ក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់អាណត្តិឆ្នាំ២០២៦-២០៣១

នាព្រឹកថ្ងៃទី ២៨ ខែឧសភា នៅទីក្រុងហាណូយ គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាបានរៀបចំសន្និសីទក្រុមប្រឹក្សាប្រជាជនទូទាំងប្រទេស ដើម្បីអនុវត្តទិសដៅ និងភារកិច្ចសម្រាប់អាណត្តិឆ្នាំ ២០២៦-២០៣១។ ប្រធានរដ្ឋសភាលោក ត្រិន ថាញ់មិន បានធ្វើជាអធិបតីនៃសន្និសីទ។
ទិដ្ឋភាពទូទៅនៃសន្នសីទ។ រូបថត៖ Le Tuyet/VOV

នៅក្នុងសុន្ទរកថាបើកសន្និសីទ លោកប្រធានរដ្ឋសភា ត្រិន ថាញ់មិន បាន​ចាត់ទុកថា សន្និសីទនេះមិនត្រឹមតែដើម្បីបូកសរុបសកម្មភាពក្នុង​មួយ​​អាណត្តិរបស់ក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជា​ឱកាស​ដើម្បីវាយតម្លៃយ៉ាង​ពេញលេញអំពីតួនាទី និងឋានៈរបស់ស្ថាប័នតំណាងប្រជាជនមូលដ្ឋាន ក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មីរបស់ប្រទេសជាតិទៀតផង​​។ លោកប្រធានរដ្ឋសភា ត្រិន ថាញ់មិន បានសង្កត់ធ្ងន់ថា៖

«​បក្ស និងរដ្ឋបានចេញផ្សាយ​ និងអនុវត្តគោលនយោបាយយុទ្ធសាស្ត្រជាច្រើន ស្តីពីការកែទម្រង់គំរូកំណើន ការផ្លាស់ប្តូរឌីជីថលជាតិ ការកែទម្រង់​ក្បាលម៉ាស៊ីន វិមជ្ឈការ វិសហ​មជ្ឈការ និងការរៀបចំ​ក្បាល់​ម៉ាស៊ីនរដ្ឋបាល​ឡើង​វិញ។ នៅក្នុងបរិបទនេះ ក្រោមការដឹកនាំគណៈកម្មាធិការមជ្ឈិម​បក្ស ការិយាល័យនយោបាយ គណៈលេខា; ការណែនាំរបស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា និងការសម្របសម្រួលយ៉ាងជិតស្និទ្ធរបស់រដ្ឋាភិបាល រណសិរ្សមាតុភូមិវៀតណាម និងគណៈកម្មាធិការបក្ស​មូលដ្ឋាន ក្រុមប្រឹក្សាប្រជាជន​គ្រប់ជាន់ថ្នាក់ បានខិតខំជំនះលើ​ការលំបាក និងបន្តបញ្ជាក់ពីតួនាទីរបស់ស្ថាប័ន​អំណាចរដ្ឋនៅថ្នាក់មូលដ្ឋាន តំណាងឱ្យឆន្ទៈ សេចក្តីប្រាថ្នា និងសិទ្ធិ​ជាម្ចាស់របស់ប្រជាជន»​៕​

តាម​ vovworld.vn/km-KH

វេទិកាកំពូលស្តីពីការផ្លាស់ប្តូរឌីជីថលវៀតណាម-អាស៊ី៖ ពន្លឿនការផ្លាស់ប្តូរឌីជីថល - បង្កើតកម្លាំងចលករសម្រាប់កំណើនថ្មី

វេទិកាកំពូលស្តីពីការផ្លាស់ប្តូរឌីជីថលវៀតណាម-អាស៊ី៖ ពន្លឿនការផ្លាស់ប្តូរឌីជីថល - បង្កើតកម្លាំងចលករសម្រាប់កំណើនថ្មី

នាព្រឹកថ្ងៃទី ២៨ ខែឧសភា នៅទីក្រុងហាណូយ វេទិកាកំពូលស្តីពីការផ្លាស់ប្តូរឌីជីថលវៀតណាម-អាស៊ី (Vietnam - Asia DX Summit) ឆ្នាំ ២០២៦បានបើកសម័យប្រជុំពេញអង្គដោយប្រធានបទ «ការបង្កើតកម្លាំងចលករថ្មីសម្រាប់កំណើនពីរខ្ទង់»។

Top