រថក្រោះនានាដែលផ្សាភ្ជាប់ជាមួយនឹងជ័យជំនះថ្ងៃទី ៣០ ខែមេសា របស់ប្រទេសជាតិ យន្តហោះនានាក្នុងសមរភូមិប្រវត្តិសាស្ត្រ ឌៀន បៀនភូ (Dien Bien Phu) នៅលើអាកាស ក៏ដូចជាគំរូប្រភេទទ័ពមួយចំនួនដូចជាកាំភ្លើងធំ រថក្រោះ រថពាសដែក ការពារអាកាស តុខ្សាច់ សុទ្ធតែត្រូវបានលោក ង្វៀន ហ័ង ក្វាង (Nguyen Hoang Quang) (ហាណូយ) រចនាបង្កើតឡើងជាគំរូ។ គាត់គឺជាអ្នកឈានមុខគេក្នុងការនាំយកសិល្បៈរចនាដំឡើងគំរូនៃប្រវត្តិសាស្ត្រយោធាវៀតណាម ឲ្យក្លាយជាសោភ័ណភាពវប្បធម៌ក្នុងជីវភាពរបស់នៅរបស់ប្រជាជនវៀតណាម។
កើតនៅឆ្នាំ ១៩៨១ លោក ង្វៀន ហ័ង ក្វាង (Nguyen Hoang Quang) មានចំណង់ចំណូលចិត្តមិនដូចអ្នកដទៃទេ នោះគឺជាចំណង់ចំណូលចិត្តដែលជាប់ទាក់ទងនឹងរឿងប្រវត្តិសាស្ត្រយោធារបស់ប្រជាជាតិវៀតណាម។ ដោយមានចំណេះដឹងអំពីប្រវត្តិសាស្ត្រតាំងពីក្មេង លោក ង្វៀន ហ័ង ក្វាង (Nguyen Hoang Quang) ចង់ស្វែងរកចំណង់ចំណូលចិត្តពិសេស ដើម្បីបំពេញចំណង់ចំណូលចិត្តរបស់ខ្លួន។ ដោយចៃដន្យ ឃើញគំរូយោធាសូវៀតនៅលើអ៊ីនធើណិត គាត់ចាប់អារម្មណ៍យ៉ាងខ្លាំង ហើយសួរខ្លួនឯងនូវសំនួរថា៖ ហេតុអ្វីបានជាខ្ញុំមិនស្វែងយល់ និងរចនាដំឡើងគំរូនៃប្រវត្តិសាស្ត្រយោធាវៀតណាម? ជនជាតិវៀតណាមជាច្រើនជំនាន់ដែលមានទេពកោសល្យខាងយោធាបានសរសេរទំព័រប្រវត្តិសាស្ត្រវីរភាពរបស់ប្រទេសជាតិដែលពិភពលោកគេបានស្គាល់។
នៅឆ្នាំ ២០០៨ លោក ហ័ងក្វាង (Hoang Quang) បានចាប់ផ្តើមរៀនពីរបៀបរចនាដំឡើងគំរូយោធាតាមរយៈសៀវភៅ និងអ៊ីនធើណិត។ នាពេលដំបូង គាត់មិនមានបទពិសោធន៍ក្នុងការរៀបចំ និងដំឡើងទេ ដូច្នេះគំរូភាគច្រើនគាត់ត្រូវបញ្ជាទិញពីប្រទេសរុស្ស៊ី។ បន្ទាប់មក គាត់បានរៀន និងដំឡើងគំរូដោយខ្លួនឯង ហើយគំរូដំបូងគឺយន្តហោះ MiG 21 ។ យន្តហោះ MiG 21 F96 លេខ ៥១២១ ដែលបានចូលរួមក្នុងយុទ្ធនាការ ឌៀន បៀនភូ (Dien Bien Phu) នៅលើអាកាស នៅឆ្នាំ ១៩៧២ បច្ចុប្បន្នត្រូវបានរក្សាទុកនៅសារមន្ទីរប្រវត្តិសាស្ត្រយោធាវៀតណាម។ នៅពេលចាប់ផ្តើមដំឡើងគំរូយន្តហោះ MiG 21 លោកហ័ងក្វាង (Hoang Quang) បានធ្វើខូច ៣ ដង ប៉ុន្តែគាត់មិនខកចិត្តទេ យន្តហោះនេះត្រូវបានបញ្ចប់ក្នុងរយៈពេល ៣ ខែ ហើយត្រូវបានគេចាត់ទុកថា មានប្រសិទ្ធិភាពល្អ គំរូមើលទៅដូចជាយន្តហោះពិត ៩៩%។
អត្ថបទ៖ប៊ិចវ៉ឹន រូបថត៖ វៀតគឿង
ប្រែសម្រួលដោយង្វៀនយ៉ាង