ពិធីសម្ពោធគេហទំព័រ “បក្សកុម្មុយនិស្តវៀតណាម - មហាសន្និបាតលើកទី១៤”។ (រូបថត៖ Van Hieu/VOV)
គេហទំព័រផ្តល់ព័ត៌មានផ្លូវការ គ្រប់គ្រាន់ និងទាន់ពេលវេលា អំពីសកម្មភាពឆ្ពោះទៅមហាសន្និបាតលើកទី១៤ របស់គណបក្ស។ អញ្ជើញចូលរួម និងថ្លែងសុន្ទរកថាក្នុងពិធីនេះ អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម បានស្នើថា គេហទំព័រត្រូវបំពេញភារកិច្ចស្នូលចំនួន ៣ គឺ៖ ការផ្តល់ព័ត៌មានត្រឹមត្រូវ គ្រប់គ្រាន់ និងទាន់ពេលវេលា; ការតម្រង់ទិសសាធារណៈមតិតាមរយៈទឡ្ហីករណ៍វិទ្យាសាស្រ្ត និងទិន្នន័យត្រឹមត្រូវ; ការតភ្ជាប់ ធ្វើអន្តរកម្ម និងបង្កើតភាពឯកឆ័ន្ទសង្គមនៅទាំងក្នុងនិងក្រៅប្រទេស។ ទន្ទឹមនឹងនោះ លោកអគ្គលេខាបក្ស តូ ឡឹម បានក្រើនរំលឹកថា ទំព័រព័ត៌មានចាំបាច់ត្រូវផ្តល់ព័ត៌មានដល់សារព័ត៌មានលើវេទិកាឌីជីថល និងបណ្ដាញសារព័ត៌មានកិច្ចការបរទេសផងដែរ។
“រៀបចំកញ្ចប់ព័ត៌មានសម្រាប់អ្នកយកព័ត៌មានអន្តរជាតិ; ឆ្លើយតបដោយទាន់ពេលវេលា; គោរពទំនៀមទំលាប់អន្តរជាតិ; បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់មិត្តភក្តិជុំវិញពិភពលោកដើម្បីទទួលបានគោលមាគ៌ា គោលនយោបាយរបស់បក្សនិងរដ្ឋយ៉ាងត្រឹមត្រូវ។ ម្ចាស់ការបង្កើតប្រធានបទល្អ រឿងរ៉ាវល្អ ផ្សព្វផ្សាយគំរូល្អក្នុងការកសាងបក្ស ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការធានាការពារជាតិ និងសន្តិសុខ។ ទន្ទឹមនឹងនោះ ប្រយុទ្ធប្រឆាំងនឹងល្បិចកលមួលបង្កាច់ដោយហេតុផលវិទ្យាសាស្រ្ត និងភស្តុតាងដែលអាចជឿជាក់បាន”៕