នារសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ តំបន់ពិសេស Van Don បានរៀបចំពិធីបើកការដ្ឋានសាងសង់ ពិធីសម្ពោធ និងពិធីបើកដំណើរការបច្ចេកទេសសម្រាប់គម្រោងនិងសំណងចំនួន ១៥ ពីថវិការដ្ឋ ដើម្បីអបអរសាទរមហាសន្និបាតលើកទី ១៤ របស់បក្ស។
ខ្សែផ្លូវដែលតភ្ជាប់ស្ពានលេខ ៣ Van Don ទៅកាន់តំបន់តាំងទីលំនៅថ្មី Doan Ket នឹងត្រូវបានបើកដំណើរការបច្ចេកទេសនៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៥។ រូបភាព៖ baoquangninh.vn
ក្នុងនោះ មានគម្រោងថ្មីចំនួន ១២ និងគម្រោងចំនួន ៣ ដែលត្រូវបានបលើកសម្ពោធ បើកការដ្ឋានសាងសង់ និងបើកដំណើរការបច្ចេកទេស ជាមួយនឹងការវិនិយោគសរុបជាង ២.៣០០ ពាន់លានដុង។ គម្រោងថ្មីៗមួយចំនួនត្រូវបានដាក់ឱ្យដំណើរការ ដូចជា៖ គម្រោងស្ពានឆ្លងកាត់ទន្លេ Mang ដែលតភ្ជាប់កោះ Minh Chau – Quan Lan និងកោះ Ban Sen; គម្រោងវិនិយោគលើការសាងសង់ខ្សែផ្លូវតាមបណ្តោយផ្លូវសំខាន់នៃតំបន់ទីក្រុង Cai Rong; ការសាងសង់ថ្មីផ្សារ Cai Rong។ល។
ជាមួយនឹងការអនុវត្តគម្រោងវិនិយោគទ្រង់ទ្រាយធំក្នុងពេលដំណាលគ្នាក្នុងវិស័យផ្សេងៗ តំបន់សេដ្ឋកិច្ចពិសេស Van Don កំពុងសុក្រឹត្យបណ្តាញហេដ្ឋារចនាសម្ព័ន្ធទំនើបនិងស៊ីសង្វាក់គ្នាជាបណ្ដើរងៗ រួមចំណែកដល់ការតភ្ជាប់បរិយាកាសអភិវឌ្ឍន៍ កាត់បន្ថយចម្ងាយ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ពាណិជ្ជកម្ម ទេសចរណ៍ និងទាក់ទាញការវិនិយោគ។
នៅក្នុងពិធីបើកការដ្ឋាននិងសម្ពោធដាក់ឲ្យដំណើរការ ថ្នាក់ដឹកនាំនៃតំបន់សេដ្ឋកិច្ចពិសេស Van Don បានសន្យាថានឹងបន្តអមដំណើរវិនិយោគិន និងសហគ្រាស ដោយផ្តោតលើកំណែទម្រង់និតីវិថីរដ្ឋបាល ការបង្កើតបរិយាកាសវិនិយោគដែលមានតម្លាភាព និងបើកចំហ; កៀងគរ និងប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព ពន្លឿនវឌ្ឍនភាព និងធានាគុណភាពនៃគម្រោង៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម