ពិធីប្រគល់ពានរង្វាន់នៃការប្រឡងវីដេអូខ្លីលើកទី២ “ចំណាប់អារម្មណ៏នៃ ឡានឆាង - មេគង្គ” ត្រូវបានក្រុមហ៊ុនសារព័ត៌មានចិន China News រៀបចំឡើងនាថ្ងៃទី ១៥ វិច្ឆិកា នៅទីក្រុង Lhasa នៃទីបេ។ នេះជាឆ្នាំទី ២ ដែលការប្រឡងត្រូវបានរៀបចំឡើងមានការចូលរួមរបស់អ្នកនិពន្ធមកពីប្រទេសចំនួន៦ ក្នុងនោះមានវៀតណាមផងដែរ។
និស្សិតវៀតណាមនៅចិនឈ្នះរង្វាន់ក្នុងការប្រឡងវីដេអូខ្លីនៅប្រទេសចិន (រូបថត៖ Bich Thuan/VOV-Beijing)
ស្នាដៃជាង ៣.០០០ បានចូលរួមក្នុងការប្រឡងនេះ រួមមានរង្វាន់លេខ១ មាន១រង្វាន់ រង្វាន់លេខពីរមានចំនួន ៣ រង្វាន់ និងរង្វាន់លេខ ៣ មានចំនួន ១០រង្វាន់។ ស្នាដៃដែលមានចំណងជើងថា “ខ្ញុំបានរៀនអក្សរផ្ចង់នៅប្រទេសចិន” របស់និស្សិតវៀតណាមកំពុងសិក្សានៅចិនពីរនាក់គឺ Nguyen Viet Hoang និង Nguyen Thi Mai Huong បានឈ្នះរង្វាន់លេខបី។ ស្នាដៃនេះគឺជាបទពិសោធន៍របស់យុវជនវៀតណាម ជាមួយនឹងវប្បធម៌ប្រពៃណី ចិន។ អ្នកស្រី Fan Siyi សមាជិកនៃគណៈវិនិច្ឆ័យបានបញ្ចេញមតិថា៖ “ទម្រង់នេះគឺថ្មីខ្លាំងណាស់ ហើយក៏រស់រវើកផងដែរ។ យុវជនវៀតណាមទទួលបទពិសោធន៍វប្បធម៌ប្រពៃណីចិនជួយពង្រឹងការផ្លាស់ប្តូរវប្បធម៌រវាងយុវជនចិននិងវៀតណាម។ ខ្ញុំសង្ឃឹមថា ក្នុងការប្រឡងលើកទី៣និងទី៤ យុវជន អ្នកផលិតវីដេអូឃ្លីប និងសូម្បីតែភ្នាក់ងារសារព័ត៌មានវៀតណាមនឹងចូលរួមកាន់តែច្រើននៅក្នុងសកម្មភាពរបស់យើង។ តាមរយៈវីដេអូខ្លីប្រភេទថ្មីនេះ ផ្សព្វផ្សាយវប្បធម៌ និងប្រជាជននៃប្រទេសចិន និងវៀត ណាម ព្រមទាំងរឿងរ៉ាវដ៏ស្រស់ស្អាតនៅតាមដងទន្លេឡានឆាង- មេគង្គ ផងដែរ”។
ការប្រឡងវីដេអូរខ្លី ផ្តោតលើប្រជាជនមកពី ៦ ប្រទេសតាមដងទន្លេមេគង្គ - ឡានឆាងជាមួយនឹងស្នាដៃវីដេអូខ្លីដែលថតប្រទេស មនុស្ស និងទេសភាពដ៏ស្រស់ស្អាត ក៏ដូចជារឿងរ៉ាវនៅតាមដងទន្លេជាមួយនឹងរូបភាពជាក់ស្តែង និងរស់រវើក ដើរតួជា "អ្នកនាំសារ" សម្រាប់ការផ្លាស់ប្តូរវប្បធម៌ និងបញ្ជូនមិត្តភាពរវាងប្រទេសមេគង្គ-ឡានឆាង៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម