• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទីក្រុង Da Nang ទទួលស្វាគមន៍ភ្ញៀវអន្តរជាតិជិត ២ពាន់នាក់មកទស្សនាតាមកប៉ាល់

នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤ កប៉ាល់ទេសចរណ៍ Noordam (សញ្ជាតិហូឡង់) បានចូលចតនៅកំពង់ផែ Tien Sa ទីក្រុង Da Nang ដោយនាំអ្នកដំណើរអន្តរជាតិជិត ២ពាន់នាក់មកទស្សនាទីក្រុងឆ្នេរសមុទ្រភាគកណ្តាលវៀតណាម។
អ្នកទេសចរតាមកប៉ាល់ Noordam ជិះឡានទៅទស្សនាទីក្រុង Da Nang (រូបថត៖TTXVN)

មន្ទីរទេសចរណ៍ទីក្រុង Da Nang បានឲ្យដឹងថា នេះគឺជាក្រុមទេសចរណ៍ដ៏ធំមួយដែលមកពីអឺរ៉ុបនិងអាមេរិកតាមផ្លូវសមុទ្រ។

មុននោះ នាថ្ងៃទី ១១ ខែវិច្ឆិកា ទីក្រុង Da Nang បានស្វាគមន៍កប៉ាល់ Blue Dream Melody ដែលដឹកភ្ញៀវទេសចរជិត ៦០០ នាក់ពីប្រទេសចិនមកទស្សនា។ តាមគម្រោង នៅថ្ងៃទី ១៩ ខែវិច្ឆិកា កប៉ាល់ Blue Dream Melody នឹងដឹកអ្នកដំណើរវិលត្រឡប់មក ដើម្បីទស្សនាទីក្រុងវិញ។

សកម្មភាពទេសចរណ៍ក្នុងទីក្រុងមានការកើនឡើងយ៉ាងខ្លាំងនៅឆ្នាំនេះ។ ទីក្រុង Da Nang កំពុងអះអាងម៉ាកយីហោរបស់ខ្លួនថា ជាគោលដៅគួរឲ្យទាក់ទាញ សុវត្ថិភាព បៃតង-អនាម័យ-ស្រស់ស្អាតនិងរាក់ទាក់ ហើយនៅតែបន្តទទួលបានកិត្តិយសជាមួយនឹងពានរង្វាន់ និងការបោះឆ្នោតជាច្រើនពីភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ តាមការប៉ាន់ស្មានថា ឆ្នាំនេះចំនួនភ្ញៀវទេសចរសរុបនឹងឡើងដល់១០,៣លាននាក់កើនឡើង៣៩%បើធៀបនឹងឆ្នាំ២០២៣ក្នុងនោះភ្ញៀវអន្តរជាតិត្រូវបានប៉ាន់ប្រមាណថានឹងកើនដល់៤,២លាននាក់៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគីរវាងវៀតណាម និងសាធារណៈរដ្ឋឆែក

ពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគីរវាងវៀតណាម និងសាធារណៈរដ្ឋឆែក

អនុប្រធានរដ្ឋវៀតណាមលោកស្រី វ៉ូ ធី អាញ់ សួន (Vo Thi Anh Xuan) កំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋឆែក (១៣-១៦ វិច្ឆិកា) តបតាមសេចក្តីអញ្ជើញរបស់នាយករដ្ឋមន្ត្រីឆែក លោក Petr Fiala។ នាព្រឹកថ្ងៃទី ១៤ ខែវិច្ឆិកា (តាមម៉ោងក្នុងស្រុក) នៅទីស្នាក់ការព្រឹទ្ធសភាឆែក អនុប្រធានរដ្ឋ លោកស្រី វ៉ូ ធី អាញ់ សួន បានជួបពិភាក្សាការងារជាមួយប្រធានព្រឹទ្ធសភាឆែក លោក Milos Vystrcil ។

Top