• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ពីសេចក្តីសម្រេច ទៅសកម្មភាពជាក់ស្តែង

នាំយកសេចក្តីសម្រេចចិត្តក្លាយទៅជាសកម្មភាព៖ កសាងព្រំដែនភាគនិរតីស្ថិរភាព និងអភិវឌ្ឍប្រកបដោយចីរភាព

ក្នុងបរិយាកាសរំភើបរីករាយ និងទំនុកចិត្តនូវទូទាំងប្រទេសបន្ទាប់ពីភាពជោគជ័យនៃមហាសន្និបាត ១៤ របស់បក្ស 

អនុស្សាវរីយ៍ខួបលើកទី៩៦ បង្កើតបក្សកុម្មុយនិស្តវៀតណាម (ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ១៩៣០ ដល់ ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦) គឺជាឱកាសដើម្បីកម្មាភិបាល បក្ខជន និងប្រជាជន ងាកមើលមកវិញដំណើរដ៏ត្រចះត្រចង់របស់បក្ស ស្របពេលបញ្ជាក់ពីជំនឿជាក់ថ្មី ប្តេជ្ញាចិត្តថ្មីក្នុងជំហានផ្លាស់ប្តូរនៃប្រទេសជាតិ។
លោក ង្វៀន ដុង យុង អនុលេខាគណៈកម្មាធិការបក្ស និងជាប្រធានគណៈកម្មាធិការប្រជាជនឃុំ ហ្វាហូយ (ខេត្ត តៃនិញ) ពិភាក្សាស្តីពីការអនុវត្តសេចក្តីសម្រេចរបស់មហាសន្និបាត ១៤ តាមរយៈសកម្មភាពជាក់ស្តែង នៅមូលដ្ឋាន។

លោក ដូ វ៉ាន់ សាញ់ លេខាសាខាបក្ស ប្រធានភូមិ តឹន ឡុង បានឲ្យដឹងថា “ពីមុន ប្រជាជនត្រូវ ខួងអណ្តូង បូមទឹកក្រោមដី ចំណាយច្រើនប៉ុន្តែមិនមានប្រសិទ្ធភាពខ្ពស់។ ឥឡូវនេះ មានស្ថានីយ៍បូមទឹក ការផលិតកាន់តែងាយស្រួលជាង ជីវភាពរស់នៅរបស់ប្រជាជន​​ក៏បានប្រសើរឡើង គួរឱ្យកត់ សម្គាល់” លោក សាញ់ ស្នើឱ្យបន្តវិនិយោគលើប្រឡាយធារាសាស្ត្រតូចៗ ដើម្បីបង្ហូតទឹកទៅកាន់តំបន់នៅតែប្រឈមនឹងការលំបាកលំបិន។

មុខមាត់ថ្មីនៃផ្លូវគមនាគមន៍ជនបទនៅក្នុងឃុំ ហ្វាហូយ (ខេត្ត តៃនិញ) កំពុងកាន់តែទំនើប ឆ្លុះបញ្ចាំងពីការជឿទុកចិត្ត និងរំពឹងទុករបស់ប្រជាជននៅតំបន់ព្រំដែននេះក្នុងទិសដៅសំខាន់ៗ បានកំណត់ដោយមហាសន្និបាត ១៤ របស់បក្ស។

ការគ្រប់គ្រងប្រភពទឹកប្រសិទ្ធភាពមិនត្រឹមតែបង្កើនប្រសិទ្ធភាពផលិតកម្មប៉ុណ្ណោះទេ ថែមទាំងកាត់បន្ថយទឹកក្រោមដីផងដែរ ធានាបាននូវការផ្គត់ផ្គង់ទឹកស្អាតរយៈពេលវែងជូនប្រជាជន។ នេះគឺជាកត្តាសំខាន់មួយក្នុងការធ្វើឱ្យជីវភាពរស់នៅមានស្ថិរភាព និងបង្កើតមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាពនៅតំបន់ព្រំដែន។

វរសេនីយ៍ឯកបម្រុង ហ្វាង ញឺ ណាម លេខាគណៈកម្មាធិការបក្ស ស្នងការនយោបាយនៃប៉ុស្តិ៍ការពារព្រំដែន វ៉ាមត្រាងត្រូវ បានបញ្ជាក់ថា៖ “យើងបន្តពង្រីកស្មារតីនៃមហាសន្និបាត ជំរុញយ៉ាងខ្លាំងក្លាជាមួយអាជ្ញាធរមូលដ្ឋាន និងមហាជនប្រជាជនក្នុងការកសាងប្រព័ន្ធការពារព្រំដែនប្រជាជនទាំងមូល រក្សាសន្តិសុខនយោបាយ សណ្តាប់ធ្នាប់សង្គមនៅក្នុងតំបន់”។

ឃុំ ហ្វាហូយ ខេត្ត តៃនិញ ស្ថិតនៅតំបន់ព្រំដែនភាគនិរតី កំពុងផ្លាស់ប្តូរបន្តិចម្តងៗ ជាមួយនឹងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធបានវិនិយោគយ៉ាងទូលំទូលាយ បង្កើតមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ខណៈពេលរក្សាបាននូវការការពារជាតិ និងសន្តិសុខ។

រួមជាមួយនឹងភារកិច្ចការពារព្រំដែន ប៉ុស្តិ៍នការពារព្រំដែន វ៉ាមត្រាងត្រូវ ថែមទាំងចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សុខុមាលភាពសង្គម និងកម្មវិធីកសាងជនបទថ្មី រួមចំណែកដល់ការពង្រឹង "ក្បួនយុទ្ធសាស្ត្រទឹកចិត្តប្រជាជន" នៅតំបន់ព្រំដែន។

សំណង់ស្ពាន​អាងស្តុកទឹក យ៉ូវទៀន លាតសន្ធឹង​ប្រវែង ២,៣៦១ គីឡូម៉ែត្រ​ឆ្លងកាត់​ទន្លេ វ៉ាម ក ដុង តាមរយៈ​បំពង់ថែម ផ្តល់​ទឹក​ស្រោចស្រព​ដល់​ប្រជាជន​នៅ​ឃុំ ហ្វាហូយ ខេត្ត តៃនិញ ​រួមចំណែក​ដល់​ស្ថិរភាព​នៃ​ផលិតកម្ម​កសិកម្ម និង​លើកកម្ពស់​ជីវភាព​របស់​ប្រជាជន​ក្នុង​តំបន់។

នៅខេត្ត តៃនិញ – តំបន់ព្រំដែនមួយនៅភាគនិរតីនៃប្រទេសវៀតណាម ការជឿទុកចិត្តរបស់ប្រជាជន លើបក្សត្រូវបានពូនជ្រំចាប់ពីការផ្លាស់ប្តូរជាក់ស្តែង នៅក្នុងជីវិតប្រចាំថ្ងៃ ។ នេះគឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំនៃគោលនយោបាយ និងសេចក្តីសម្រេចរបស់បក្សនៅតែបន្តសម្រេចបាន ទៅរកតំបន់ព្រំដែនមានស្ថិរភាព និងអភិវឌ្ឍជាងមុន សក្តិសមជា “ព្រំខណ្ឌ” ដ៏រឹងមាំរបស់ប្រទេសជាតិនៅក្នុងយុគសម័យថ្មី៕

តាម km-dantocmiennui.baotintuc.vn

មិនទុកនរណាម្នាក់ត្រូវបោះបង់ចោលនៅខាងក្រោយឡើយ ជាពិសេសក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីកំពុងឈានមកដល់

មិនទុកនរណាម្នាក់ត្រូវបោះបង់ចោលនៅខាងក្រោយឡើយ ជាពិសេសក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីកំពុងឈានមកដល់

នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ឆ្នាំ២០២៦ នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ លោកនាយក​រដ្ឋមន្ត្រី ផាម មិញជិញ បានអញ្ជើញចូលរួមក្នុងពិធីបើកការដ្ឋាន សាងសង់ គម្រោងសាលា​អន្តរកម្រិត កឹមថាច់ និង​បានអញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយបុណ្យចូលឆ្នាំថ្មីដល់ក្រុមគ្រួសារក្រីក្រ ក្រុមគ្រួសារមានស្ថានភាព​លំបាក និងកម្មករនៅក្នុងខេត្តថាញ់ហ្វា។

Top