• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ជីវភាពរស់នៅរបស់ប្រជាជន​វៀតណាម

នាំពន្លឺភ្លើងមកកាន់ភូមិដើម្បីបងប្អូនជនជាតិតំបន់ភ្នំសាទរទទួលបុណ្យចូលឆ្នាំពេញលេញ

នៅតាមភូមិមិនទាន់មានបណ្តាញភ្លើងអគ្គិសនីជាតិ ផ្នែកមានសមត្ថកិច្ចបានមានដំណោះស្រាយបត់បែន ខិតខំប្រឹងប្រែងដើម្បីផ្តល់អគ្គិសនីបណ្តោះអាសន្នជូនប្រជាជនសាទរទទួលបុណ្យចូលឆ្នាំដោយប្រភពអគ្គិសនីពីម៉ាស៊ីនផលិតភ្លើងអគ្គិសនីម៉ាស៊ូត។

 
02-lai-chau-dua-dien-ve-2.jpg
ថាមពលអគ្គិសនី ឡាយចូវ ខិតខំនាំយកអគ្គិសនីមកកាន់ភូមិ “ខូងសេវា” ដើម្បីប្រជាជនសាទរទទួលបុណ្យចូលឆ្នាំ។

មាមីងបងប្អូននៅទីនេះពិតជាត្រេកអរមែន។ បង យ៉ាង អាចាវ ប្រជាជនម្នាក់ក្នុងភូមិ ហួយយ៉ាវ ចែករំលែកថា បងប្អូនជនជាតិមានការរំភើបរីករាយយ៉ាងខ្លាំង ហើយសង្ឃឹមថារដ្ឋនឹងវិនិយោគលើបណ្តាញអគ្គិសនីជាតិក្នុងពេលឆាប់ៗ នេះ ដើម្បីមាមីងបងប្អូនបានភ្ជាប់ខ្លួននឹងអ្វីដែលល្អៗ ចំណេះដឹងថ្មីៗ ជួយប្រជាជនឈោងឈានឡើងរួចផុតពីភាពក្រីក្រ។

03-lai-chau-dua-dien-ve-1.jpg
បុគ្គលិកថាមពលអគ្គិសនី ឡាយចូវ ដំឡើងឧបករណ៍អគ្គិសនីជូនក្រុមគ្រួសារប្រជាជននៅភូមិ ហួយយ៉ាវ ឃុំ មឿងមោ។
04-lai-chau-dua-dien-ve-3.jpg
ប្រជាជនភូមិ ហួយយ៉ាវ ឃុំ មឿងមោ ត្រេកអរពេលមានភ្លើងអគ្គិសនី។

“មានអគ្គិសនី ជីវភាពរស់នៅរបស់ប្រជាជនក្នុងភូមិនឹងផ្លាស់ប្តូរទៅរកភាពប្រសើរឡើង យុវជនជំនាន់ក្រោយអាចទទួលបានព័ត៌មាន សិក្សារៀនសូត្រកាន់តែប្រសើរឡើងថែមទៀត ។ល។” ប្រធានភូមិ ហួយយ៉ាវ យ៉ាង អាជូនិយាយដូច្នេះ។

05-lai-chau-dua-dien-ve-5.jpg
នៅតាមភូមិមិនទាន់មានបណ្តាញអគ្គិសនីជាតិ ថាមពលអគ្គិសនី ឡាយចូវ ផ្គត់ផ្គង់អគ្គិសនីជូនប្រជាជនដោយប្រភពអគ្គិសនីពីម៉ាស៊ីនផលិតភ្លើងអគ្គិសនីម៉ាស៊ូត។
01-lai-chau-dua-dien-ve-4.jpg
សេចក្តីត្រេកអររបស់ប្រជាជនភូមិ ហួយយ៉ាវ ឃុំ មឿងមោ នៅពេលមានភើ្លងអគ្គិសនីមុនបុណ្យចូលឆ្នាំថ្មី។

ការវិនិយោគលើគម្រោងអគ្គិសនីទាំងឡាយក្នុងគោលបំណងលុបបំបាត់ “ភូមិស” អំពីភ្លើងអគ្គិសនីបានដោះស្រាយការលំបាកលំបិន ទើសទាក់ ចំណុចកកស្ទះក្នុងដំណាក់កាលដំបូងដំណើរការគំរូអាជ្ញាធរមូលដ្ឋានពីរកម្រិតទាន់ពេលវាលា ធានាបាននូវការអនុវត្តដោយរលូន មានប្រសិទ្ធភាព មិនត្រូវដាចរយៈ។ ពន្លឺភ្លើងអគ្គិសនីគ្របដណ្តប់ភូមិនិគមតំបន់ជ្រៅ តំបន់ឆ្ងាយទាំងអស់បានរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងធានាសន្តិសុខការពារជាតិនៅតំបន់ព្រំដែននៃមាតុភូមិ៕

តាម km-dantocmiennui.baotintuc.vn

លើកស្ទួយតួនាទីអ្នកមានប្រជាប្រិយភាពក្នុងការឃោសនានៅតំបន់បងប្អូនជនជាតិ

លើកស្ទួយតួនាទីអ្នកមានប្រជាប្រិយភាពក្នុងការឃោសនានៅតំបន់បងប្អូនជនជាតិ

អំឡុងថ្ងៃនេះ បងប្អូនជនជាតិ ជឹត (ខេត្ត ហាទិញ) តក់ក្រហល់រង់ចាំទិវាបោះឆ្នោត - ទិវាដ៏ធំរបស់ប្រជាជនទាំងមូលដើម្បីអនុវត្តសិទ្ធិប្រជាពលរដ្ឋ។

Top