• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាំទំនាក់ទំនងវៀតណាម-អង់ហ្គោឡាក្លាយជាគំរូសម្រាប់កិច្ចសហប្រតិបត្តិការខាងត្បូង-ខាងត្បូង

“លើកកម្ពស់ទំនាក់ទំនងវៀតណាម-អង់ហ្គោឡាឡើងកំពស់ថ្មី ក្លាយជាស្ពានជំរុញសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាពនៅអាស៊ីអាគ្នេយ៍និងអាហ្រ្វិក” គឺជាប្រធានបទនៃសុន្ទរកថាគោលនយោបាយរបស់ប្រធានរដ្ឋវៀតណាមលោក លឿង គឿង ក្នុងសម័យប្រជុំពេញអង្គពិសេសនៃរដ្ឋសភាអង់ហ្គោឡា ដែលបានប្រព្រឹត្តិទៅកាលពីរសៀលថ្ងៃទី ៧ សីហា (ម៉ោងក្នុងស្រុក)។
ប្រធានរដ្ឋ លោក លឿងគឿង អញ្ជើញ​ថ្លែង​មតិ។ រូបថត៖ VNA
 

ក្នុងសុន្ទរកថា លោកប្រធានរដ្ឋ លឿង គឿង បានអះអាងថា ក្នុងគោលនយោបាយការបរទេសរួម វៀតណាមយកចិត្តទុកដាក់និងមានបំណងចង់ជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយតំបន់អាហ្វ្រិក ជាពិសេសជាមួយអង់ហ្គោឡា។ វៀតណាមមានបំណងនាំទំនាក់ទំនងវៀតណាម-អង់ហ្គោឡា ឈានចូលដំណាក់កាលកាន់តែស៊ីជម្រៅជាងអំពីនយោបាយ សេដ្ឋកិច្ចរឹងមាំ និងការផ្លាស់ប្តូរប្រជាជននិងប្រជាជនបើកចំហថែមទៀត។ ជំរុញកិច្ចសហប្រតិបត្តិការជាមួយអង់ហ្គោឡា កសាង “ទំនាក់ទំនងដៃគូសហប្រតិបត្តិការដើម្បីអភិវឌ្ឍន៍ទៅវិញទៅមក” និងធ្វើឱ្យទំនាក់ទំនងវៀតណាម-អង់ហ្គោឡាក្លាយជាគំរូសម្រាប់កិច្ចសហប្រតិបត្តិការខាងត្បូង-ខាងត្បូង។ លោកប្រធានរដ្ឋបានស្នើឱ្យមានការតម្រង់ទិសសម្រាប់កិច្ចសហប្រតិបត្តិការរវាងវៀតណាម និងបណ្តាប្រទេសអាហ្វ្រិកនាពេលខាងមុខ។

“ពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ សមស្របតាមទំនាក់ទំនងនយោបាយល្អប្រសើរ សក្តានុពល និងប្រៀបខ្លាំងរបស់ប្រទេសនីមួយៗ។ វៀតណាមនិងអង់ហ្គោឡាជាប្រទេសអភិវឌ្ឍន៍សេដ្ឋកិច្ចយ៉ាងស្វាហាប់ក្នុងតំបន់ទាំងពីរ។ សហគ្រាសវៀតណាមជាច្រើនក្នុងវិស័យទូរគមនាគមន៍ កសិកម្ម ប្រេង និងឧស្ម័ន ការជីកយករ៉ែជាដើម ដែលបានមានវត្តមាន និងដំណើរការប្រកបដោយប្រសិទ្ធភាពនៅក្នុងប្រទេសមួយចំនួននៅអាហ្វ្រិក។ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា រដ្ឋាភិបាលនិងរដ្ឋសភាអង់ហ្គោឡានឹងបង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាសវៀតណាម បង្កើនការវិនិយោគ និងអាជីវកម្ម រួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់អង់ហ្គោឡា និងរួមចំណែកក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ខ្ញុំជឿជាក់យ៉ាងមុតមាំថា ប្រសិនបើយើងបង្កើនសកម្មភាពជំរុញពាណិជ្ជកម្ម និងការតភ្ជាប់ពាណិជ្ជកម្ម គឺការបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីដល់ ១ ពាន់លានដុល្លារនាពេលខាងមុខគឺអាចទៅរួចជាពុំខាន។ មក ដល់ប្រទេសវៀតណាម មិត្តអង់ហ្គោឡានឹងមានអារម្មណ៍ថា ខ្លួនកំពុងវិល ត្រឡប់មកផ្ទះវិញ កាន់តែយល់និងកាន់តែស្រឡាញ់ប្រទេសជាតិនិងប្រជាជន វៀតណាម”។

បន្ទាប់ពីសុន្ទរកថា  លោកប្រធានរដ្ឋ លឿង គឿង បានជួបពិភាក្សាជាមួយប្រធានរដ្ឋសភាអង់ហ្គោឡា Carolina Cerqueira។ នៅទីនេះ ប្រធានរដ្ឋលោក លឿង គឿង បានស្នើថា សភាជាតិនៃប្រទេសទាំងពីរជំរុញការបង្កើតក្រុមសមាជិកសភាមិត្តភាពវៀតណាម-អង់ហ្គោឡា បង្កើនការសម្របសម្រួល និងពិគ្រោះយោបល់នៅវេទិកាសភាពហុភាគីដូចជា សហភាពអន្តរសភា វេទិកាសមាជិកសភាវ័យក្មេងសកលជាដើម ក្នុងឱកាសនេះ ភាគីទាំងពីរក៏បានឯកភាពបង្កើតលក្ខខណ្ឌច្បាប់អំណោយផល ដើម្បីគាំទ្រកិច្ចសហប្រតិបត្តិការទ្វេភាគី៕  

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមជំរុញកិច្ចសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិលើការទប់ស្កាត់ការរីកសាយអាវុធនុយក្លេអ៊ែរ

វៀតណាមជំរុញកិច្ចសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិលើការទប់ស្កាត់ការរីកសាយអាវុធនុយក្លេអ៊ែរ

ក្នុងជំនួបជាមួយលោកស្រី Rebecca Jovin ប្រធានការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការរំសាយអាវុធនៅទីក្រុងវីយែន (UNODA) នាថ្ងៃទី ៧ សីហា នៅប្រទេសអូទ្រីស ឯកអគ្គរដ្ឋទូត Vu Le Thai Hoang ប្រធានបេសកកម្មអចិន្ត្រៃយ៍របស់វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិផ្សេងទៀតនៅទីក្រុងវីយែន បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការលើកកម្ពស់លទ្ធិពហុភាគីនិយម និងការធានាសមតុល្យចំនួនបីសសរស្តម្ភនៃសន្ធិសញ្ញាមិនរីកសាយភាយនុយក្លេអ៊ែរ (NPT)។

Top