• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាំទំនាក់ទំនងវៀតណាម-ហ្ស៊កដានីឲ្យកាន់តែរីកចម្រើន

នារសៀលថ្ងៃទី១២ ខែវិច្ឆិកា នៅទីក្រុងហាណូយ ក្នុងជំនួបពិភាក្សាការងារជាមួយព្រះមហាក្សត្រហ្ស៊កដានី Abdullah II Ibn Al-Hussein ក្នុងឱកាសនៃព្រះរាជដំណើរទស្សនកិច្ចនៅវៀតណាម ប្រធានរដ្ឋវៀតណាមលោក លឿង គឿង បានបញ្ជាក់ថា វៀតណាមគោរព និងមានបំណងចង់ជំរុញទំនាក់ទំនងសហប្រតិបត្តិការពហុវិស័យជាមួយហ្ស៊កដានីយ៉ាងកាន់តែខ្លាំងក្លា ជាក់ស្តែង និងមានប្រសិទ្ធភាព។

ទិដ្ឋភាពនៃជំនួបពិភាក្សាការងារ។ (រូបថត៖ VNA)

មេដឹកនាំទាំងពីរបានឯកភាពគ្នាថា ក្រៅពីការពង្រឹងទំនុកចិត្តនយោបាយ ក្នុងវិស័យសេដ្ឋកិច្ច វៀតណាមនិងហ្ស៊កដានីនឹងបើកទីផ្សារសម្រាប់ផលិតផលប្រៀបខ្លាំង របស់គ្នាទៅវិញទៅមក លើកទឹកចិត្តការវិនិយោគលើវិស័យអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចឌីជីថល ទូរគមនាគមន៍ ផលិតកម្ម ការកែច្នៃកសិផល ជំរុញការតភ្ជាប់ប្រព័ន្ធអេកូឡូស៊ីចាប់ផ្តើមអាជីវកម្ម និងនវានុវត្តន៍ បើកជើងហោះហើរត្រង់ក្នុងពេលឆាប់ៗនេះ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការផ្តល់ទិដ្ឋាការដល់ពលរដ្ឋនៃភាគីទាំងពីរ។ ភាគីហ្ស៊កដានីត្រៀមខ្លួនជាស្រេចដើម្បីគាំទ្រវៀតណាមក្នុងការអភិវឌ្ឍឧស្សាហកម្មហាឡាល់តាមរយៈការចែករំលែកព័ត៌មាន និងបទពិសោធន៍ក្នុងវិស័យហាឡាល់ បញ្ហាវិញ្ញាបនបត្រហាឡាល់ និងបើកទីផ្សារសម្រាប់ផលិតផលហាឡាល់របស់វៀតណាម។ មេដឹកនាំទាំងពីរក៏បានយល់ព្រមសហការគ្នាយ៉ាងជិតស្និទ្ធនៅក្នុងវេទិកាពហុភាគីផងដែរ៕

តាម VOV5​​ - វិទ្យុសំឡេងវៀតណាម​

រៀបចំរចនាសម្ព័ន្ធវិស័យកសិកម្មឡើងវិញតាមទិសដៅអេកូឡូស៊ី - តម្លៃបន្ថែមខ្ពស់

រៀបចំរចនាសម្ព័ន្ធវិស័យកសិកម្មឡើងវិញតាមទិសដៅអេកូឡូស៊ី - តម្លៃបន្ថែមខ្ពស់

លោកអគ្គលេខាបក្សបានតម្រូវឲ្យវិស័យកសិកម្មសម្របខ្លួនដោយម្ចាស់ការ ទៅ នឹងការប្រែប្រួលអាកាសធាតុ ជាពិសេសនៅតំបន់ដីសណ្តទន្លេ Cuu Long តំបន់បែក ខាងជើងភូមិភាគកណ្តាល តំបន់ Tay Nguyen និងតំបន់ឆ្នេរសមុទ្រ។

Top