ក្នុងពេលជាមួយគ្នានេះ គួរតែបង្កើតសេណារីយ៉ូកំណើនជាក់ស្តែងសម្រាប់វិស័យនីមួយៗ ដោយកំណត់គោលដៅច្បាស់លាស់ដល់អាជីវកម្មនិងតំបន់។
ទិដ្ឋភាពនៃជំនួបធ្វើការ (រូបថត៖ ឡៃហ័រ/VOV)
នាព្រឹកថ្ងៃទី ២៦ ខែឧសភា នៅទីក្រុងកឹនធើ ក្នុងឱកាសអញ្ជើញជាអធិបតី និងថ្លែងមតិនៅក្នុងជំនួបធ្វើការជាមួយគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្ស ទីក្រុង កឹនធើ ស្តីពីការអនុវត្តភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច នាយករដ្ឋមន្ត្រី លោក ឡេ មិញហ៊ឹង បានស្នើឱ្យទីក្រុងផ្លាស់ប្តូរផ្នត់គំនិតពីការបម្រើទៅជាការស្ថាបនាអភិវឌ្ឍន៍; ដាក់ចេញសំណើរយន្តការ និងគោលនយោបាយជាក់ស្តែងដោយម្ចាស់ការ ដើម្បីឱ្យតំបន់សម្រេចបាននូវសមិទ្ធផលថ្មីៗ ដោយផ្អែកលើសក្តានុពល និងគុណសម្បត្តិដែលមានស្រាប់ ជាពិសេសនៅក្នុងវិស័យថាមពលកកើតឡើងវិញ កំពង់ផែ និងតំបន់ទីក្រុង។ ក្នុងពេលជាមួយគ្នានេះ គួរតែបង្កើតសេណារីយ៉ូកំណើនជាក់ស្តែងសម្រាប់វិស័យនីមួយៗ ដោយកំណត់គោលដៅច្បាស់លាស់ដល់អាជីវកម្មនិងតំបន់។
“ប្រសិនបើយើងចង់បង្កើនគុណភាព និងផលិតភាពក្នុងផលិតកម្មកសិកម្ម គឺចាំបាច់ត្រូវការកៀរគរការវិនិយោគលើការកែច្នៃ និងបច្ចេកវិទ្យាខ្ពស់ក្នុងវិស័យកសិកម្ម។ ចង់បានកំណើនប្រកបដោយចីរភាព និងការប្រមូលចំណូល ចាំបាច់ត្រូវមានគម្រោង វិនិយោគក្នុងឧស្សាហកម្មដូចជាថាមពល។ ដើម្បីធានាថា ការអភិវឌ្ឍសម្រេចបាននូវគោលដៅរបស់ខ្លួន បញ្ហាហេដ្ឋារចនាសម្ព័ន្ធត្រូវតែដោះស្រាយ រួមទាំងហេដ្ឋារចនាសម្ព័ន្ធថាមពល ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនផ្លូវគោក និងផ្លូវទឹក និងហេដ្ឋារចនាសម្ព័ន្ធទន់ ដូចជាគុណភាពអប់រំ។ បញ្ហាដែលយើងអាចធ្វើបានរួមមាន បើកចំណាយដើមទុន វិនិយោគសាធារណៈ និងដោះស្រាយលើគម្រោង ដែលកំពុងប្រឈមមុខនឹងការលំបាក និងឧបសគ្គ”។ នេះបើយោងតាមប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹង។
នៅព្រឹកថ្ងៃទី ២៦ ខែឧសភានេះ នាយករដ្ឋមន្ត្រី លោកឡេ មិញហ៊ឹង និងគណៈប្រតិភូអញ្ជើញទៅអុជធូបដាក់ផ្កា ដើម្បីរំលឹកដល់វីរជនយុទ្ធជនពលីនៅឈាបនដ្ឋានយុទ្ធជនយុទ្ធជនពលី ទីក្រុងកឹន ធើ៕
តាម vovworld.vn/km-KH