• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ អញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៦នៃគណៈកម្មាធិការដឹកនាំ បូកសរុបសេចក្តីសម្រេចចិត្តលេខ ១៨

នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (នៃទីក្រុងហាណូយ) នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ ប្រធានគណៈកម្មាធិការដឹកនាំរដ្ឋាភិបាលអំពីការ “បូកសរុបការអនុវត្តសេចក្តីសម្រេចចិត្តលេខ ១៨ នៃគណៈកម្មាធិការមជ្ឈិម នីតិកាលទី ១២ ស្តីពីការបន្តការផ្លាស់ប្តូរថ្មី និងរៀបចំឡើងវិញប្រព័ន្ធនយោបាយឲ្យមានភាពរលូន និងដំណើរការប្រកបដោយប្រសិទ្ធភាព” អញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៦ នៃគណៈកម្មាធិការដឹកនាំ។
នាយករដ្ឋមន្ត្រី លោក ប្រធានគណៈកម្មាធិការដឹកនាំរដ្ឋាភិបាលស្តីពី “ការបូកសរុបការអនុវត្តសេចក្តីសម្រេចចិត្តលេខ ១៨ នៃ គណៈកម្មាធិការមជ្ឈិម នីតិកាលទី ១២ (រូបថត៖ VOV)

ក្នុងកិច្ចប្រជុំនេះ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានស្នើឱ្យបន្តពិនិត្យ កែសម្រួលនិងបំពេញបន្ថែមតាមស្ថានភាពជាក់ស្តែង ដោយឈរលើគោលការណ៍   រចនាសម្ព័ន្ធអង្គភាពត្រូវធានាឱ្យបាននូវប្រតិបត្តិការប្រកប ដោយភាពស្អាតស្អំ  មានប្រសិទ្ធភាព លើកកម្ពស់គុណភាពកម្មាភិបាលនិងបុគ្គលិក។ ជាពិសេស ការរៀបចំឡើងវិញ ត្រូវតែកាត់បន្ថយអន្តរការីនិងចំណុចបង្គោល ប៉ុន្តែមិនត្រូវត្រួតស៊ីគ្នា ឬ រំលងមុខងារ ភារកិច្ច និងអំណាចណាមួយឡើយ។

លោកនាយករដ្ឋមន្ត្រីក៏បានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការបន្ត ការសុក្រិតរបៀបរបបនិងគោលនយោបាយសម្រាប់កម្មាភិបាល បុគ្គលិកក្នុងដំណើរការរៀបចំស្ថាប័ន ជាពិសេសត្រូវមានគោលនយោបាយលើកទឹកចិត្តកម្មាភិបាលចុះមូលដ្ឋាន។

យោងតាមគណៈកម្មាធិការដឹកនាំ ការងាររៀបចំឡើងវិញ  ត្រូវបានក្រសួង ស្ថាប័នក្រោមឱវាទរបស់រដ្ឋាភិបាលអនុវត្តជាបន្ទាន់   ពោលគឺបង្ហើយគម្រោងជាមូលដ្ឋាន។  តាមនោះ ក្បាលម៉ាស៊ីមរដ្ឋាភិបាលនឹងត្រូវបានបង្រួមពី ៣០ ចុះត្រឹម ២១ រួមមាន៖  ក្រសួងចំនួន ១៣ ស្ថាប័នថ្នាក់ក្រសួងចំនួន ៤ និងទីភ្នាក់ងារចំនួន ៤ ចំណុះរដ្ឋាភិបាល៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

អាមេរិកសង្ឃឹមថា កូរ៉េខាងត្បូង​នឹងឆ្ពោះទៅរកស្ថិរភាព

អាមេរិកសង្ឃឹមថា កូរ៉េខាងត្បូង​នឹងឆ្ពោះទៅរកស្ថិរភាព

រដ្ឋបាលសហរដ្ឋអាមេរិកកាលពីថ្ងៃទី ៣ ខែមករា បានបង្ហាញក្តីសង្ឃឹមថា កូរ៉េខាងត្បូងនឹងឆ្ពោះទៅរកស្ថិរភាព និងបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការរក្សាសម្ព័ន្ធភាពរវាងប្រទេសទាំងពីរ ដើម្បីលើកកម្ពស់ផលប្រយោជន៍រួម។ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Kirby បានធ្វើសេចក្តីប្រកាសខាងលើ បន្ទាប់ពីទីភ្នាក់ងារប្រយុទ្ធប្រឆាំងអំពើពុករលួយរបស់កូរ៉េខាងត្បូងកាលពីថ្ងៃទី ៣ មករា បានបញ្ឈប់ការព្យាយាមចាប់ខ្លួនលោកប្រធានាធិបតី Yoon Suk Yeol ដែលត្រូវបានចោទប្រកាន់ពីបទដាក់ច្បាប់អាជ្ញាសឹក បន្ទាប់ពីមានការប្រឈមមុខដាក់គ្នារយៈពេលជាច្រើនម៉ោងរវាងក្រុមអ្នកស៊ើបអង្កេតនិងកម្លាំងសន្តិសុខដែលការពារប្រធានាធិបតី។

Top