• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ ស្នើរឱ្យវិស័យហិរញ្ញវត្ថុ “ចំណូលនិងចំណាយប្រកបដោយលក្ខណៈលោតផ្លោះ - ហិរញ្ញវត្ថុប្រកបដោយចីរភាព”

នារសៀលថ្ងៃទី ៦ ខែមករា នៅទីក្រុងហាណូយ អញ្ជើញថ្លែងនៅក្នុងសន្និសីទបូកសរុបការងារឆ្នាំ ២០២៥ និងអនុវត្តភារកិច្ចសម្រាប់ឆ្នាំ ២០២៦ នៃវិស័យហិរញ្ញវត្ថុ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានស្នើឲ្យវិស័យហិរញ្ញវត្ថុក្លាយជាអ្នកត្រួសត្រាយផ្លូវក្នុងការផ្លាស់ប្តូរការត្រិះរិះ ដោយរួមដំណើរនិងជួយដល់គ្រួសារអាជីវកម្មចំនួន ២,៣ លានគ្រួសារ ក្នុងការផ្លាស់ប្តូរទៅវិធីសាស្រ្តថ្មី ដែលងាយស្រួលបំផុត។

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ អញ្ជើញថ្លែងមតិនៅក្នុងសន្និសីទ បូកសរុបការងាររបស់វិស័យហិរញ្ញវត្ថុ ឆ្នាំ ២០២៥ និងការអនុវត្តភារកិច្ចសម្រាប់ឆ្នាំ ២០២៦ (រូបថត៖ Lai Hoa/VOV)

នៅឆ្នាំ ២០២៦ លោកនាយករដ្ឋមន្ត្រីបានប្រគល់ឲ្យវិស័យហិរញ្ញវត្ថុអនុវត្តបាវចនាសកម្មភាព៖ "សេចក្តីប្រាថ្នាក្លៀវក្លា  - ស្ថាប័នត្រួសត្រាយផ្លូវ - អភិបាលកិច្ចប្រកបដោយប្រសិទ្ធភាព - ឌីជីថលូបនីយកម្មឈានមុខគេ - ចំណូលនិងចំណាយប្រកបដោយលក្ខណៈលោតផ្លោះ - ហិរញ្ញវត្ថុប្រកបដោយ ចីរភាព។

“ស្ថានភាពកំពុងវិវត្តយ៉ាងឆាប់រហ័ស ដូច្នេះយើងត្រូវតែក្តាប់ជាប់ និងឆ្លើយតបដោយភាពបត់បែននិងមានប្រសិទ្ធភាព។ ការរួមបញ្ចូលគ្នាដ៏សុខដុមរមនា សមហេតុផល និងមានប្រសិទ្ធភាពនៃគោលនយោបាយហិរញ្ញវត្ថុ និងរូបិយវត្ថុគឺមានសារៈសំខាន់។ គោលនយោបាយទាំងពីរនេះត្រូវតែគាំទ្រគ្នាទៅវិញទៅមកដើម្បីរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ដែលជារឿងសំខាន់សម្រាប់ជំហានលោតផ្លោះ។  ក្នុងផែនការសកម្មភាពនៃមហាសន្និបាតបក្សលើកទី ១៤ រួមមានលក្ខណៈទម្លុះទម្លាយជាច្រើន រួមទាំងកំណើនពីរខ្ទង់នៅក្នុងឆ្នាំខាងមុខ។ ប្រព័ន្ធហិរញ្ញវត្ថុត្រូវតែមាននិរន្តរភាព ហើយការវិនិយោគលើការអភិវឌ្ឍត្រូវតែផ្តោត និងកំណត់គោលដៅ។ ការចំណាយត្រូវតែសន្សំសំចៃ ត្រឹមត្រូវ គ្រប់គ្រាន់ និងមានប្រសិទ្ធភាពដើម្បីធានាបាននូវប្រព័ន្ធហិរញ្ញវត្ថុប្រកបដោយចីរភាព”។ នេះបើយោងតាមប្រសាសន៍របស់នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជីញ៕

តាម VOV5​​ - វិទ្យុសំឡេងវៀតណាម​

សហគមន៍អន្តរជាតិប្រតិកម្មចំពោះការដកខ្លួនរបស់សហរដ្ឋអាមេរិកចេញពីអង្គការអន្តរជាតិចំនួន ៦៦

សហគមន៍អន្តរជាតិប្រតិកម្មចំពោះការដកខ្លួនរបស់សហរដ្ឋអាមេរិកចេញពីអង្គការអន្តរជាតិចំនួន ៦៦

នាថ្ងៃទី ៨ ខែមករា មេដឹកនាំនៃប្រទេសនានានិងអង្គការពហុភាគីជុំវិញពិភពលោកបានចេញប្រតិកម្មចំពោះការសម្រេចចិត្តរបស់រដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការដកសហរដ្ឋអាមេរិកចេញពីអង្គការ ទីភ្នាក់ងារ និងគណៈកម្មាធិការអន្តរជាតិចំនួន ៦៦ ក្នុងនោះមានអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC) និងមូលនិធិប្រជាជនអង្គការសហប្រជាជាតិ (UNFPA)។

Top