• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ៖ កសាងកម្លាំងនគរបាលប្រជាជនមានរបៀបរៀបរយ ចំណាននិងទំនើប

នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានអញ្ជើញចូលរួមសន្និបាតនគរបាលទូទាំងប្រទេសលើកទី ៨០។
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ អញ្ជើញថ្លែងក្នុងសន្និបាត (រូបថត៖ VOV)

អញ្ជើញថ្លែងមតិក្នុងអង្គប្រជុំនេះ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានស្នើឱ្យកសាងកម្លាំងនគរបាលប្រជាជនប្រកបដោយរបៀបរៀបរយ ចំណាននិងទំនើបនាពេលខាងមុខ រួមចំណែកសម្រេចជោគជ័យនៃអនាគតរបស់ប្រទេសជាតិ...។ កម្លាំងនគរបាលត្រូវប្រកាន់ យ៉ាងខ្ជាប់ខ្ជួន ច្បាមជាប់យ៉ាងយកចិត្តទុកដាក់លើបណ្តាមូលដ្ឋានយុទ្ធសាស្ត្រ បំពេញយ៉ាងល្អនូវតួនាទីសេនាធិការចំពោះបក្សនិងរដ្ឋ។ ជាមួយគ្នានោះ រួមចំណែករក្សាស្ថិរភាពនយោបាយ បម្រើការអភិវឌ្ឍសេដ្ឋកិច្ច ធានាសណ្តាប់ធ្នាប់និងសុវត្ថិភាពសង្គម បង្កើនទំនាក់ទំនងកិច្ចការបរទេស បង្កើតបរិយាកាសសន្តិភាព សន្តិសុខ និងស្ថិរភាពសម្រាប់ការអភិវឌ្ឍ។ ជាងនេះទៅទៀត ប្រយុទ្ធយ៉ាងសកម្ម និងទប់ស្កាត់ផែនការ និងសកម្មភាពបំផ្លិចបំផ្លាញនៃកម្លាំងអរិភាពនិងកម្លាំងប្រតិកិរិយា; ធ្វើសមកាលកម្មដាក់ពង្រាយគ្រប់ទិដ្ឋភាពនៃការងារដើម្បីធានាសន្តិសុខនយោបាយផ្ទៃក្នុង; ការពារដាច់ ខាតនូវសន្តិសុខនិងសុវត្ថិភាពនៃមហាសន្និបាតបក្សគ្រប់លំដាប់ថ្នាក់ ឆ្ពោះទៅកាន់មហាសន្និបាត ទូទាំងប្រទេសលើកទី ១៤ របស់បក្ស៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ចំណុចភ្លឺនៃវិស័យនាំចូលនាំចេញក្នុងឆ្នាំ ២០២៤

ចំណុចភ្លឺនៃវិស័យនាំចូលនាំចេញក្នុងឆ្នាំ ២០២៤

ទំហំនាំចេញបានកើនឡើងក្នុងកម្រិតខ្ពស់ជាមួយនឹងការងើបឡើងវិញជាវិជ្ជមាននៃក្រុមទំនិញនាំចេញសំខាន់ៗ។

Top