ព័ត៌មាន នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ៖ "យ៉ាងយូរបំផុតត្រឹមឆ្នាំ ២០២៧ ត្រូវរចនា ផលិត និងសាកល្បងបានបន្ទះឈីប semiconductor " 05/08/2025 ចាំបាច់ត្រូវអភិវឌ្ឍន៍ប្រព័ន្ធអេកូឡូស៊ីនៃឧស្សាហកម្ម semiconductor ដ៏ទូលំទូលាយ ហើយយ៉ាងយូរបំផុតត្រឹមឆ្នាំ ២០២៧ ត្រូវការរចនា ផលិត និងធ្វើការសាកល្បងបានបន្ទះឈីប semiconductor។ ប្រការនេះត្រូវបានសង្កត់ធ្ងន់ដោយនាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ នៅក្នុងកិច្ចប្រជុំលើកទី២ នៃគណៈកម្មាធិការជាតិដឹកនាំការអភិវឌ្ឍឧស្សាហកម្ម Semiconductor ដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៤ ខែសីហា នៅទីក្រុងហាណូយ ហើយត្រូវបានភ្ជាប់តាមបណ្តាញអ៊ីនធឺណែតទៅកាន់ស្ថាប័ន អង្គភាព និងសាកលវិទ្យាល័យមួយចំនួនក្នុងទីក្រុងធំៗទូទាំងប្រទេស។ពិភាក្សាក្នុងកិច្ចប្រជុំនេះ តំណាងក្រសួងនានាបានចាត់ទុកថា វៀតណាមបានចាប់ផ្ដើមចូលរួមក្នុងដំណាក់កាលមានតម្លៃបន្ថែមខ្ពស់នៃឧស្សាហកម្ម semiconductor ពិភពលោកដូចជា៖ ការផលិតឧបករណ៍សម្ភារៈ និងគ្រឿងបន្លាស់ semiconductor ហើយមានបំណងចង់ឱ្យមានរោងចក្រផលិតបន្ទះឈីបដំបូងគេដែលដឹកនាំដោយសារជីវកម្មទូរគមនាគមន៍យោធា - Viettel ។នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ ថ្លែងសុន្ទរកថាដឹកនាំ។ រូបថត៖ VNAដោយសង្កត់ធ្ងន់ថា បន្ទះឈីប semiconductor គឺជាតំណភ្ជាប់ដ៏សំខាន់ក្នុងការអភិវឌ្ឍបដិវត្តន៍ឧស្សាហកម្ម ៤.០ ជាពិសេសបម្រើដល់ការអភិវឌ្ឍមូលដ្ឋានទិន្នន័យ និងបញ្ញាសិប្បនិមិត្ត (AI) នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានលើកច្បាស់ថា វៀតណាមមិនអាចឈរនៅម្ខាងបានទេ ប្រសិនបើខ្លួនចង់កសាងសេដ្ឋកិច្ចឯករាជ្យ និងខ្លួនទីពឹងខ្លួន។ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យខិតខំប្រឹងប្រែង យ៉ាងយូរបំផុតត្រឹមឆ្នាំ ២០២៧ ត្រូវរចនា ផលិតនិងសាកល្បងបន្ទះឈីប semiconductor មួយចំនួន។ ដើម្បីសម្រេចបានគោលដៅនេះ លោកនាយករដ្ឋមន្ត្រីបានស្នើថា៖ "កសាងប្រព័ន្ធអេកូឡូស៊ី semiconductor ដ៏ទូលំទូលាយ បរិយាប័ន្ន ស៊ីសង្វាក់គ្នា ជាក់ស្តែង និងមានប្រសិទ្ធភាព។ បំពេញតាមយន្តការ និងគោលនយោបាយ ជាពិសេសយន្តការនិងគោលនយោបាយលើកទឹកចិត្ត លុបបំបាត់ការរាំងស្ទះក្នុងហេដ្ឋារចនាសម្ព័ន្ធ ស្ថាប័ន និងកត្តាមនុស្ស។ គោលនយោបាយលើកទឹកចិត្តគួរតែផ្លាស់ប្តូរពីការទាក់ទាញការវិនិយោគទៅជាគោលនយោបាយអនុគ្រោះសម្រាប់ការផ្ទេរបច្ចេកវិទ្យា"៕ តាម VOV5 - វិទ្យុសំឡេងវៀតណាម

ចាំបាច់ត្រូវអភិវឌ្ឍន៍ប្រព័ន្ធអេកូឡូស៊ីនៃឧស្សាហកម្ម semiconductor ដ៏ទូលំទូលាយ ហើយយ៉ាងយូរបំផុតត្រឹមឆ្នាំ ២០២៧ ត្រូវការរចនា ផលិត និងធ្វើការសាកល្បងបានបន្ទះឈីប semiconductor។ ប្រការនេះត្រូវបានសង្កត់ធ្ងន់ដោយនាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ នៅក្នុងកិច្ចប្រជុំលើកទី២ នៃគណៈកម្មាធិការជាតិដឹកនាំការអភិវឌ្ឍឧស្សាហកម្ម Semiconductor ដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៤ ខែសីហា នៅទីក្រុងហាណូយ ហើយត្រូវបានភ្ជាប់តាមបណ្តាញអ៊ីនធឺណែតទៅកាន់ស្ថាប័ន អង្គភាព និងសាកលវិទ្យាល័យមួយចំនួនក្នុងទីក្រុងធំៗទូទាំងប្រទេស។ពិភាក្សាក្នុងកិច្ចប្រជុំនេះ តំណាងក្រសួងនានាបានចាត់ទុកថា វៀតណាមបានចាប់ផ្ដើមចូលរួមក្នុងដំណាក់កាលមានតម្លៃបន្ថែមខ្ពស់នៃឧស្សាហកម្ម semiconductor ពិភពលោកដូចជា៖ ការផលិតឧបករណ៍សម្ភារៈ និងគ្រឿងបន្លាស់ semiconductor ហើយមានបំណងចង់ឱ្យមានរោងចក្រផលិតបន្ទះឈីបដំបូងគេដែលដឹកនាំដោយសារជីវកម្មទូរគមនាគមន៍យោធា - Viettel ។នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ ថ្លែងសុន្ទរកថាដឹកនាំ។ រូបថត៖ VNAដោយសង្កត់ធ្ងន់ថា បន្ទះឈីប semiconductor គឺជាតំណភ្ជាប់ដ៏សំខាន់ក្នុងការអភិវឌ្ឍបដិវត្តន៍ឧស្សាហកម្ម ៤.០ ជាពិសេសបម្រើដល់ការអភិវឌ្ឍមូលដ្ឋានទិន្នន័យ និងបញ្ញាសិប្បនិមិត្ត (AI) នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានលើកច្បាស់ថា វៀតណាមមិនអាចឈរនៅម្ខាងបានទេ ប្រសិនបើខ្លួនចង់កសាងសេដ្ឋកិច្ចឯករាជ្យ និងខ្លួនទីពឹងខ្លួន។ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យខិតខំប្រឹងប្រែង យ៉ាងយូរបំផុតត្រឹមឆ្នាំ ២០២៧ ត្រូវរចនា ផលិតនិងសាកល្បងបន្ទះឈីប semiconductor មួយចំនួន។ ដើម្បីសម្រេចបានគោលដៅនេះ លោកនាយករដ្ឋមន្ត្រីបានស្នើថា៖ "កសាងប្រព័ន្ធអេកូឡូស៊ី semiconductor ដ៏ទូលំទូលាយ បរិយាប័ន្ន ស៊ីសង្វាក់គ្នា ជាក់ស្តែង និងមានប្រសិទ្ធភាព។ បំពេញតាមយន្តការ និងគោលនយោបាយ ជាពិសេសយន្តការនិងគោលនយោបាយលើកទឹកចិត្ត លុបបំបាត់ការរាំងស្ទះក្នុងហេដ្ឋារចនាសម្ព័ន្ធ ស្ថាប័ន និងកត្តាមនុស្ស។ គោលនយោបាយលើកទឹកចិត្តគួរតែផ្លាស់ប្តូរពីការទាក់ទាញការវិនិយោគទៅជាគោលនយោបាយអនុគ្រោះសម្រាប់ការផ្ទេរបច្ចេកវិទ្យា"៕
អត្ថបទផ្សេងទៀត លោកអគ្គលេខាបក្ស៖ ជំរុញឲ្យដោះស្រាយយ៉ាងឆាប់ៗ រាល់ចំណុចកក់ស្ទះអំពីស្ថាប័ននិងច្បាប់06/08/2025ព័ត៌មាននេះជាប្រសាសន៍របស់អគ្គលេខាបក្ស លោក តូ ឡឹម ប្រធានគណៈកម្មាធិ ការ ដឹកនាំនៅក្នុងកិច្ចប្រជុំប្រធានបទនៃគណៈកម្មាធិការដឹកនាំមជ្ឈិម ស្តីពីការសុក្រិត ស្ថាប័ន និងច្បាប់ ដែលប្រព្រឹត្តទៅនៅរសៀលថ្ងៃទី ៥ សីហា នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស។ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះ មាននាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ ប្រធានរដ្ឋសភា លោក ត្រឹន ថាញ់ មិន និងតំណាងថ្នាក់ដឹកនាំនៃគណៈកម្មាធិការ ក្រសួង និងស្ថាប័នមជ្ឈិមមួយចំនួន។ សម្របខ្លួនប្រកបដោយភាពបត់បែន និងមានប្រសិទ្ធភាពចំពោះស្ថានភាពជាក់ស្តែង ដើម្បីសម្រេចបានកំណើន ៨,៣-៨,៥%06/08/2025ព័ត៌មានធ្វើឲ្យស៊ីជម្រៅថែមទៀតទំនុកចិត្តនយោបាយ កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគរវាងវៀតណាមនិងអេហ្ស៊ីប06/08/2025ព័ត៌មានភាពតានតឹងនៅមជ្ឈិមបូព៌ា៖ អ៊ីស្រាអែលពិចារណាលើការកាន់កាប់តំបន់ហ្គាហ្សាទាំងមូល06/08/2025ព័ត៌មានប្រធានរដ្ឋលោក លឿង គឿង៖ សហគមន៍ជនវៀតណាមនៅអេហ្ស៊ីបនឹងរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍទំនាក់ទំនងមិត្តភាពទ្វេភាគី06/08/2025ព័ត៌មានវៀតណាមនិងអេហ្ស៊ីប ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ06/08/2025ព័ត៌មានវិស័យកសិកម្ម រុក្ខាប្រមាញ់និងនេសាទ នាំចេញហួសកម្រិតជាង ១១ ពាន់លានដុល្លារអាមេរិក06/08/2025ព័ត៌មាន អត្ថបទផ្សេងទៀត