ព័ត៌មាន នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ៖ «ដើម្បីសម្រេចបានកំណើនពីរខ្ទង់ ត្រូវផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ច និងបង្កើតគំរូកំណើនថ្មី» 08/01/2026 នៅឆ្នាំ ២០២៥ វៀតណាមបានជំនះលើបញ្ហាប្រឈមជាច្រើន ដើម្បីសម្រេចបានអត្រាកំណើនឈានមុខគេក្នុងតំបន់និងពិភពលោក ប៉ុន្តែដើម្បីសម្រេចបានកំណើនពីរខ្ទង់នៅឆ្នាំ ២០២៦ វៀតណាមត្រូវផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ច និងបង្កើតគំរូកំណើនថ្មី។ នេះជាការសង្កត់ធ្ងន់របស់នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ នៅក្នុងសន្និសីទបូកសរុបការងារឆ្នាំ ២០២៥ និងដាក់ពង្រាយភារកិច្ចឆ្នាំ ២០២៦ របស់ រដ្ឋាភិបាលនិងអាជ្ញាធរមូលដ្ឋាន ដែលបានធ្វើឡើងតាមទម្រងអនឡាញ់នៅថ្ងៃទី ៨ មករា។ ទិដ្ខភាពទូទៅនៃសន្និសីទ។ រូបថត៖ VNA បើកសន្និសីទ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានគូសបញ្ជាក់ពីសមិទ្ធផលនិងលទ្ធផលសំខាន់ៗ ដែលវៀតណាមសម្រេចបាន និងលេចធ្លោលើគ្រប់វិស័យ។ នាយករដ្ឋមន្ត្រីបានលើកច្បាស់ថា៖ "នៅឆ្នាំ ២០២៥ យើងសម្រេចបានអត្រាកំណើន ៨,០២% ស្ថិតក្នុងក្រុមប្រទេសមានកំណើនខ្ពស់នៅក្នុងតំបន់ និងពិភពលោក ទន្ទឹមនឹងនោះ បានរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច គ្រប់គ្រងអតិផរណា និងធានាតុល្យភាពសេដ្ឋកិច្ចសំខាន់ៗ; ឱនភាពថវិការដ្ឋនិងបំណុលសាធារណៈគឺទាបជាងដែនកំណត់; សុខុមាលភាពសង្គម និងជីវភាពរស់នៅរបស់ប្រជាជនត្រូវបានធានា; ការពារជាតិនិងសន្តិសុខត្រូវបានពង្រឹងនិងពង្រីក; កិច្ចការបរទេសនិងសមាហរណកម្មអន្តរជាតិត្រូវបានជំរុញខ្លាំង; ហើយកិត្យានុភាពនិងខានៈរបស់ប្រទេសជាតិត្រូវបានបង្កើន"។ដោយមានសុទិដ្ឋិនិយម និងទំនុកចិត្តលើលទ្ធផលដែលសម្រេចបានក្នុងឆ្នាំ ២០២៥ និងអាណត្តិ ២០២១-២០២៥ នាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ដើម្បីសម្រេចបានកំណើនពីរខ្ទង់ចាប់ពីឆ្នាំ ២០២៦ តទៅ វៀតណាមត្រូវផ្តោតលើការផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ច និងបង្កើតគំរូកំណើនថ្មីដោយផ្អែកលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល។នាយករដ្ឋមន្ត្រីលោក ហ្វាម មិញជីញ ថ្លែងនៅក្នុងសន្និសីទ។ រូបថត៖ VNA នៅក្នុងសន្និសីទនេះ តំណាងក្រសួង ផ្នែក និងមូលដ្ឋាននានា ក៏បានវាយតម្លៃពីតួនាទីរបស់វប្បធម៌ក្នុងការកសាង និងអភិវឌ្ឍវប្បធម៌និងមនុស្សវៀតណាមក្នុងយុគសម័យថ្មី៕ តាម VOV5 - វិទ្យុសម្លេងវៀតណាម

នៅឆ្នាំ ២០២៥ វៀតណាមបានជំនះលើបញ្ហាប្រឈមជាច្រើន ដើម្បីសម្រេចបានអត្រាកំណើនឈានមុខគេក្នុងតំបន់និងពិភពលោក ប៉ុន្តែដើម្បីសម្រេចបានកំណើនពីរខ្ទង់នៅឆ្នាំ ២០២៦ វៀតណាមត្រូវផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ច និងបង្កើតគំរូកំណើនថ្មី។ នេះជាការសង្កត់ធ្ងន់របស់នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ នៅក្នុងសន្និសីទបូកសរុបការងារឆ្នាំ ២០២៥ និងដាក់ពង្រាយភារកិច្ចឆ្នាំ ២០២៦ របស់ រដ្ឋាភិបាលនិងអាជ្ញាធរមូលដ្ឋាន ដែលបានធ្វើឡើងតាមទម្រងអនឡាញ់នៅថ្ងៃទី ៨ មករា។ ទិដ្ខភាពទូទៅនៃសន្និសីទ។ រូបថត៖ VNA បើកសន្និសីទ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានគូសបញ្ជាក់ពីសមិទ្ធផលនិងលទ្ធផលសំខាន់ៗ ដែលវៀតណាមសម្រេចបាន និងលេចធ្លោលើគ្រប់វិស័យ។ នាយករដ្ឋមន្ត្រីបានលើកច្បាស់ថា៖ "នៅឆ្នាំ ២០២៥ យើងសម្រេចបានអត្រាកំណើន ៨,០២% ស្ថិតក្នុងក្រុមប្រទេសមានកំណើនខ្ពស់នៅក្នុងតំបន់ និងពិភពលោក ទន្ទឹមនឹងនោះ បានរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច គ្រប់គ្រងអតិផរណា និងធានាតុល្យភាពសេដ្ឋកិច្ចសំខាន់ៗ; ឱនភាពថវិការដ្ឋនិងបំណុលសាធារណៈគឺទាបជាងដែនកំណត់; សុខុមាលភាពសង្គម និងជីវភាពរស់នៅរបស់ប្រជាជនត្រូវបានធានា; ការពារជាតិនិងសន្តិសុខត្រូវបានពង្រឹងនិងពង្រីក; កិច្ចការបរទេសនិងសមាហរណកម្មអន្តរជាតិត្រូវបានជំរុញខ្លាំង; ហើយកិត្យានុភាពនិងខានៈរបស់ប្រទេសជាតិត្រូវបានបង្កើន"។ដោយមានសុទិដ្ឋិនិយម និងទំនុកចិត្តលើលទ្ធផលដែលសម្រេចបានក្នុងឆ្នាំ ២០២៥ និងអាណត្តិ ២០២១-២០២៥ នាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ដើម្បីសម្រេចបានកំណើនពីរខ្ទង់ចាប់ពីឆ្នាំ ២០២៦ តទៅ វៀតណាមត្រូវផ្តោតលើការផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ច និងបង្កើតគំរូកំណើនថ្មីដោយផ្អែកលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល។នាយករដ្ឋមន្ត្រីលោក ហ្វាម មិញជីញ ថ្លែងនៅក្នុងសន្និសីទ។ រូបថត៖ VNA នៅក្នុងសន្និសីទនេះ តំណាងក្រសួង ផ្នែក និងមូលដ្ឋាននានា ក៏បានវាយតម្លៃពីតួនាទីរបស់វប្បធម៌ក្នុងការកសាង និងអភិវឌ្ឍវប្បធម៌និងមនុស្សវៀតណាមក្នុងយុគសម័យថ្មី៕
អត្ថបទផ្សេងទៀត សហគមន៍អន្តរជាតិប្រតិកម្មចំពោះការដកខ្លួនរបស់សហរដ្ឋអាមេរិកចេញពីអង្គការអន្តរជាតិចំនួន ៦៦09/01/2026ព័ត៌មាននាថ្ងៃទី ៨ ខែមករា មេដឹកនាំនៃប្រទេសនានានិងអង្គការពហុភាគីជុំវិញពិភពលោកបានចេញប្រតិកម្មចំពោះការសម្រេចចិត្តរបស់រដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការដកសហរដ្ឋអាមេរិកចេញពីអង្គការ ទីភ្នាក់ងារ និងគណៈកម្មាធិការអន្តរជាតិចំនួន ៦៦ ក្នុងនោះមានអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC) និងមូលនិធិប្រជាជនអង្គការសហប្រជាជាតិ (UNFPA)។ ទីក្រុងហូជីមិញផ្តោតលើការលុបបំបាត់ "កាតលឿង" របស់ EC09/01/2026ព័ត៌មានវៀតណាមបើកឱកាសយ៉ាងទូលំទូលាយសម្រាប់កិច្ចសហប្រតិបត្តិការលើការផ្ទេរបច្ចេកវិទ្យានិងនវានុវត្តន៍09/01/2026ព័ត៌មានប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិវាយតម្លៃជាវិជ្ជមានអំពីសន្ទុះកំណើនរបស់វៀតណាម09/01/2026ព័ត៌មានត្រៀមរៀបចំសម្រាប់ពិព័រណ៍និទាឃរដូវថ្នាក់ជាតិ នៅខែកុម្ភៈ ឆ្នាំ២០២៦09/01/2026ព័ត៌មានខេត្តឡឹមដុងលើកកម្ពស់ប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងនឹងការនេសាទ IUU09/01/2026ព័ត៌មានវៀតណាមត្រៀមខ្លួនរួចជាស្រេចក្នុងការជំរុញកិច្ចសហប្រតិបត្តិការស៊ីជម្រៅថែមទៀតជាមួយសហរដ្ឋអាមេរិក09/01/2026ព័ត៌មាន អត្ថបទផ្សេងទៀត