ព័ត៌មាន នាយករដ្ឋមន្ត្រីអូស្ត្រាលីទន្ទឹងរង់ចាំស្វាគមន៍អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម មកបំពេញទស្សនកិច្ច 06/08/2026 នារសៀលថ្ងៃទី ៦ ខែសីហា ខុទ្ទកាល័យនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បានប្រកាសពីដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម ទៅកាន់អូស្ត្រាលីចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១២ ខែសីហា។ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម។ រូបថត៖ VNAយោងតាមសេចក្តីប្រកាសនេះ នាយករដ្ឋមន្ត្រីអូស្ត្រាលីទន្ទឹងរង់ចាំស្វាគមន៍ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម និងពិភាក្សាអំពីរបៀបជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។សេចក្តីប្រកាសនេះបានបញ្ជាក់ថា មេដឹកនាំទាំងពីររូបនឹងជួបគ្នាជាលើកដំបូងនៅទីក្រុង កង់បេរ៉ា ប្រទេសអូស្ត្រាលី នៅថ្ងៃទី១១ ខែសីហា ដើម្បីពិភាក្សាអំពីឱកាសបង្កើនកិច្ចសហប្រតិបត្តិការ។ សេចក្តីប្រកាសនេះបានសង្កត់ធ្ងន់ថា អូស្ត្រាលី និងវៀតណាម គឺជាដៃគូដ៏ជិតស្និទ្ធ ដែលមានចំណងមិត្តភាពយូរអង្វែង។ នៅក្នុងខែមីនា ឆ្នាំ២០២៤ ប្រទេសទាំងពីរបានលើកកម្ពស់ទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដោយពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យដូចជា ការពារជាតិ និងសន្តិសុខ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ការអប់រំ កិច្ចសហប្រតិបត្តិការថាមពល នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល។សេចក្តីប្រកាសបានដកស្រង់សម្តីរបស់នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese ដោយសង្កត់ធ្ងន់ថា ទំនាក់ទំនងរវាងអូស្ត្រាលី និងវៀតណាម ត្រូវបានបង្កើតឡើងដោយផ្អែកលើទំនុកចិត្តជាយុទ្ធសាស្ត្រយ៉ាងជ្រាលជ្រៅ ផលប្រយោជន៍រួម និងចក្ខុវិស័យរួមសម្រាប់អនាគតនៃតំបន់។ លោកនាយករដ្ឋមន្ត្រី Albanese ក៏បានឱ្យដឹងថា អូស្ត្រាលី និងវៀតណាម មានទំនាក់ទំនងវប្បធម៌យ៉ាងជ្រាលជ្រៅ ដោយមានពលរដ្ឋអូស្ត្រាលីប្រមាណ ៣៥០.០០០នាក់ មានដើមកំណើតវៀតណាម៕ តាម vovworld.vn/km-KH Tags:នាយករដ្ឋមន្ត្រីអូស្ត្រាលី អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម ចក្ខុវិស័យ

នារសៀលថ្ងៃទី ៦ ខែសីហា ខុទ្ទកាល័យនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បានប្រកាសពីដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម ទៅកាន់អូស្ត្រាលីចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១២ ខែសីហា។ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម។ រូបថត៖ VNAយោងតាមសេចក្តីប្រកាសនេះ នាយករដ្ឋមន្ត្រីអូស្ត្រាលីទន្ទឹងរង់ចាំស្វាគមន៍ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម និងពិភាក្សាអំពីរបៀបជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។សេចក្តីប្រកាសនេះបានបញ្ជាក់ថា មេដឹកនាំទាំងពីររូបនឹងជួបគ្នាជាលើកដំបូងនៅទីក្រុង កង់បេរ៉ា ប្រទេសអូស្ត្រាលី នៅថ្ងៃទី១១ ខែសីហា ដើម្បីពិភាក្សាអំពីឱកាសបង្កើនកិច្ចសហប្រតិបត្តិការ។ សេចក្តីប្រកាសនេះបានសង្កត់ធ្ងន់ថា អូស្ត្រាលី និងវៀតណាម គឺជាដៃគូដ៏ជិតស្និទ្ធ ដែលមានចំណងមិត្តភាពយូរអង្វែង។ នៅក្នុងខែមីនា ឆ្នាំ២០២៤ ប្រទេសទាំងពីរបានលើកកម្ពស់ទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដោយពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យដូចជា ការពារជាតិ និងសន្តិសុខ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ការអប់រំ កិច្ចសហប្រតិបត្តិការថាមពល នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល។សេចក្តីប្រកាសបានដកស្រង់សម្តីរបស់នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese ដោយសង្កត់ធ្ងន់ថា ទំនាក់ទំនងរវាងអូស្ត្រាលី និងវៀតណាម ត្រូវបានបង្កើតឡើងដោយផ្អែកលើទំនុកចិត្តជាយុទ្ធសាស្ត្រយ៉ាងជ្រាលជ្រៅ ផលប្រយោជន៍រួម និងចក្ខុវិស័យរួមសម្រាប់អនាគតនៃតំបន់។ លោកនាយករដ្ឋមន្ត្រី Albanese ក៏បានឱ្យដឹងថា អូស្ត្រាលី និងវៀតណាម មានទំនាក់ទំនងវប្បធម៌យ៉ាងជ្រាលជ្រៅ ដោយមានពលរដ្ឋអូស្ត្រាលីប្រមាណ ៣៥០.០០០នាក់ មានដើមកំណើតវៀតណាម៕
អត្ថបទផ្សេងទៀត ជំរុញកិច្ចសហប្រតិបត្តិការការពារជាតិវៀតណាម-ម៉ាឡេស៊ី06/08/2026ព័ត៌មាននាព្រឹកថ្ងៃទី៦ ខែសីហា នៅទីស្នាក់ការក្រសួងការពារប្រទេស (ហាណូយ) នាយឧត្តមសេនីយ៍ ផាន់ វ៉ាន់យ៉ាង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានអញ្ជើញជាអធិបតីក្នុងពិធីស្វាគមន៍ជាផ្លូវការចំពោះលោក Dato' Seri Mohamed Khaled bin Nordin រដ្ឋមន្ត្រីក្រសួងការពារជាតិម៉ាឡេស៊ី និងសមាជិកគណៈប្រតិភូ ដែលមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី៥-៦ ខែសីហា។ បន្ទាប់ពីពិធីស្វាគមន៍ ភាគីទាំងពីរបានជួបពិភាក្សាការងារ។ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម៖ ត្រូវតែផ្លាស់ប្ដូរថ្មីការងារធ្វើផែនការមេនិងរៀបចំការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ06/08/2026ព័ត៌មាននាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង៖ ការធានាសន្តិសុខតាមអ៊ីនធឺណិតត្រូវតែភ្ជាប់ «ការការពារប្រព័ន្ធ» និង «ការការពារមនុស្ស»06/08/2026ព័ត៌មានអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅអូស្ត្រាលីនិងនូវែលសេឡង់06/08/2026ព័ត៌មានអគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម ទទួលជួបមេបញ្ជាការនៃបញ្ជាការដ្ឋានតំបន់ប៉ាស៊ីហ្វិកនៃសហរដ្ឋអាមេរិក លោក Samuel Paparo06/08/2026ព័ត៌មានសន្និសីទការទូតលើកទី៣៣៖ សម័យប្រជុំពេញអង្គស្តីពីកិច្ចការបរទេសរបស់បក្ស និងកិច្ចការបរទេសប្រជាជន05/08/2026ព័ត៌មានអដ្ឋិធាតុយុទ្ធជនពលីចំនួន ១៩៧ ឈុតត្រូវបានរកឃើញនិងប្រមូលនៅឧទ្យាន ឡេធីរៀង05/08/2026ព័ត៌មាន អត្ថបទផ្សេងទៀត