ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទៅកាន់ប្រទេស ប៉ូឡូញលើកនេះ គឺសំដៅបង្កើតរបកគំហើញ លើកកំពស់ទំនាក់ទំនង ជំរុញនិងធ្វើឲ្យ ស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងជាមួយតំបន់អឺរ៉ុបកណ្ដាល-ខាងកើត។
នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ និងលោកជំទាវទៅកាន់ទីក្រុង Warsaw ចាប់ផ្តើមដំណើរទស្សនកិច្ចនៅប៉ូឡូញ។ (រូបថត៖ VOV)
នាយប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ តាមម៉ោងក្នុងតំបន់ យន្តហោះដឹកលោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ លោកជំទាវ និងគណៈប្រតិភូវៀតណាម បានមកដល់អាកាសយាន ដ្ឋាន Frédéric Chopin ទីក្រុង Warsaw ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅសាធា រណរដ្ឋប៉ូឡូញ ចាប់ពីថ្ងៃទី១៥-១៨ ខែមករា តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រី ប៉ូឡូញ លោក Donald Tusk។
ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទៅកាន់ប្រទេស ប៉ូឡូញលើកនេះ គឺសំដៅបង្កើតរបកគំហើញ លើកកំពស់ទំនាក់ទំនង ជំរុញនិងធ្វើឲ្យ ស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងជាមួយតំបន់អឺរ៉ុបកណ្ដាល-ខាងកើត។ ភាគីទាំងពីរនឹង ពិភាក្សា និងស្នើដំណោះស្រាយពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ-ការទូត ការពារជាតិ-សន្តិសុខ សេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគ ការអប់រំ-បណ្តុះ បណ្តាល វប្បធម៌-កីឡា-ទេសចរណ៍ កិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាន ការផ្លាស់ប្តូរ ប្រជាជន កសិកម្ម បរិស្ថាន សុខាភិបាល... រវាងប្រទេសទាំងពីរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម