• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ៖ “បើយុវជនខ្លាំង ទើបប្រជាជាតិខ្លាំង”

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានអះអាងថា ប្រសិនបើយុវជនខ្លាំង ប្រជាជាតិនឹងខ្លាំងដែរ ហើយត្រូវបង្កើតបរិយាកាសសម្រាប់យុវជនចាប់ផ្តើមអាជីវកម្ម និងច្នៃប្រឌិត ដោយទស្សនៈថា “ចលនានីមួយៗត្រូវផ្សារភ្ជាប់ផលប្រយោជន៍បុគ្គលជាមួយផលប្រយោជន៍សមូហភាព ផលប្រយោជន៍ជាតិ និងផលប្រយោជន៍ជនជាតិ; ធានាភាពសុខដុមរមនារវាងផលប្រយោជន៍របស់រដ្ឋ ប្រជាជន អាជីវកម្ម ផលប្រយោជន៍នៅក្នុងនិងក្រៅប្រទេស”។
នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ ថ្លែងនៅទិវាបុណ្យចាប់ផ្ដើមអាជីវកម្មជាតិលើកទី ៧ របស់សិស្សនុសិស្សនិងនិស្សិត ឆ្នាំ ២០២៥។ (រូបថត៖ VNA)

នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ នៅទីក្រុងហូជីមិញ នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានចូលរួមសន្និសីទបូកសរុប “គម្រោងគាំទ្រសិស្សានុសិស្សនិងនិស្សិតក្នុងការចាប់ផ្តើមអាជីវកម្មរហូតដល់ឆ្នាំ ២០២៥” និងបើកទិវាបុណ្យចាប់ផ្ដើមអាជីវកម្មជាតិលើកទី ៧ របស់សិស្សនុសិស្សនិងនិស្សិត (SV.STARTUP) ឆ្នាំ ២០២៥។

អញ្ជើញថ្លែងនៅទីនេះ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានអះអាងថា ប្រសិនបើយុវជនខ្លាំង ប្រជាជាតិនឹងខ្លាំងដែរ ហើយត្រូវបង្កើតបរិយាកាសសម្រាប់យុវជនចាប់ផ្តើមអាជីវកម្ម និងច្នៃប្រឌិត ដោយទស្សនៈថា “ចលនានីមួយៗត្រូវផ្សារភ្ជាប់ផលប្រយោជន៍បុគ្គលជាមួយផលប្រយោជន៍សមូហភាព ផលប្រយោជន៍ជាតិ និងផលប្រយោជន៍ជនជាតិ; ធានាភាពសុខដុមរមនារវាងផលប្រយោជន៍របស់រដ្ឋ ប្រជាជន អាជីវកម្ម ផលប្រយោជន៍នៅក្នុងនិងក្រៅប្រទេស”។ ដោយអះអាងថា បក្ស រដ្ឋ ជានិច្ចកាលយកចិត្តទុកដាក់ពិសេសចំពោះតួនាទីរបស់យុវជន ដោយចាត់ទុកយុវជនជាកត្តាស្នូល ត្រៀមខ្លួនជាស្រេចប្រគល់បេសកកម្មត្រួសត្រាយដល់យុវជនក្នុងបុព្វហេតុកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ដោយពាក្យស្លោក “បើយុវជនខ្លាំង ទើបប្រជាជាតិខ្លាំង” លោកនាយករដ្ឋមន្ត្រីមានបំណងនិងជឿជាក់ថា ជាមួយនឹងក្តីប្រាថ្នានិងបញ្ញារបស់ខ្លួន សិស្សានុសិស្ស និស្សិតសព្វថ្ងៃ និងយុវជនចំនួន២០លាននាក់ នឹងជាអ្នកត្រួសត្រាយ ចាប់យកវិទ្យាសាស្ត្របច្ចេកវិទ្យា ទទួលបន្ទុកនូវបេសកកម្មជាប្រវត្តិសាស្ត្រក្នុងការបង្កើតឋានៈរបស់វៀតណាមក្នុងយុគសម័យឌីជីថល; នាំវៀតណាមក្លាយជាមជ្ឈមណ្ឌលនវានុវត្តន៍ក្នុងតំបន់ និងពិភពលោកក្នុងយុគសម័យនៃការស្ទុះឈានទៅមុខ ការអភិវឌ្ឍប្រកបដោយភាពខ្លាំងមាំមួន អរិយធម៌ និងវិបុលភាពរបស់ប្រជាជាតិ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញស្នើឱ្យដាក់គម្រោងផ្លូវល្បឿនលឿន Can Tho - Ca Mau ឱ្យប្រើប្រាស់ត្រឹមថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញស្នើឱ្យដាក់គម្រោងផ្លូវល្បឿនលឿន Can Tho - Ca Mau ឱ្យប្រើប្រាស់ត្រឹមថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

លោកនាយករដ្ឋមន្រ្តីបានកោតសរសើរខេត្ត Ca Mau ដែលបានសម្រេចការងារបោសសម្អាតផ្ទៃដីការដ្ឋានហើយបានស្នើឱ្យថ្នាក់ដឹកនាំខេត្តចុះសួរសុខទុក្ខនិងលើកទឹកចិត្តកម្មករកម្មការិនីនៅការដ្ឋានសំណង់ឱ្យបានទៀងទាត់។

Top