កម្មវិធី “ពណ៌នៃទីក្រុងលោកអ៊ុំហូ” គឺជាឱកាសមួយសម្រាប់ប្រជាជនទីក្រុងនិងទូទាំងប្រទេស លើកតម្កើងឯករាជ្យ សេរីភាព និងសម្តែងការដឹងគុណចំពោះបុព្វបុរសជំនាន់មុន ដែលបានពលីកម្មសម្រាប់ប្រទេសជាតិ។
ទីស្នាក់ការក្រុមប្រឹក្សាប្រជាជននិងគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញកាន់តែភ្លឺស្វាងជាមួយនឹងការសម្តែង 3D Mapping។ រូបថត៖ nhandan.vn
កាលពីយប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ នៅទីក្រុងហូជីមិញ បានប្រព្រឹត្តទៅសកម្មភាពវប្បធម៌និងកីឡាជាច្រើនជាមួយប្រធានបទ "ពណ៌នៃទីក្រុងលោកអ៊ុំហូ" ក្នុងឱកាសរំលឹកខួប ៥០ឆ្នាំ ទិវារំដោះភាគខាងត្បូង និងបង្រួបបង្រួមប្រទេសជាតិ (៣០ មេសា ១៩៧៥ - ៣០ មេសា ២០២៥) ជាមួយនឹងការសម្តែង 3D Mapping ក្រោមប្រធានបទ “ដំណើររយៈពេល ៥០ ឆ្នាំ នៃបេតិកភណ្ឌនិងអនាគត”។ កម្មវិធីនេះសម្តែងដោយក្រុមសិល្បៈវៀតណាម និងបណ្តាប្រទេសជុំវិញពិភពលោក ដូចជា បារាំង បែលហ្សិក សិង្ហបូរី។ ជាមួយនឹងកម្មវិធី 3D mapping នៅក្នុងព្រឹត្តិការណ៍ក៏មានកម្មវិធី "រាត្រីប្រទីបលើទន្លេ Saigon" ការសម្តែងកីឡាក្រោមទឹក ការសម្តែងសិល្បៈសហគមន៍ "របាំក្រមា" ការបង្ហាញយន្តហោះដ្រូន។ល។
កម្មវិធី “ពណ៌នៃទីក្រុងលោកអ៊ុំហូ” គឺជាឱកាសមួយសម្រាប់ប្រជាជនទីក្រុងនិងទូទាំងប្រទេស លើកតម្កើងឯករាជ្យ សេរីភាព និងសម្តែងការដឹងគុណចំពោះបុព្វបុរសជំនាន់មុន ដែលបានពលីជីវិតដើម្បីប្រទេសជាតិ។ នេះក៏ជាឱកាសមួយសម្រាប់ទីក្រុងហូជីមិញ ឧទ្ទេសនាមដល់មិត្តភក្កិក្នុងស្រុក និងអន្តរជាតិអំពីរូបភាពទីក្រុងប្រកបដោយភាបស្វាហាប់ ថាមវន្ត ច្នៃប្រឌិត ពោពេញទៅដោយអត្តសញ្ញាណ ដែលជាកន្លែងប្រមូលផ្តុំស្មារតីជាតិ និងសេចក្តីប្រាថ្នាចំពោះអនាគត៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម