• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីលោក ឡេ មិញ ហ៊ឹង ដាក់កម្រងផ្កានៅរូបសំណាកលោកប្រធានហូជីមិញ នៅទីក្រុងញូវដេលី

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ច ចូលរួមកិច្ចប្រជុំកំពូល BRICS លើកទី១៨ និងកិច្ចប្រជុំទ្វេភាគីនៅប្រទេសឥណ្ឌា នារសៀលថ្ងៃទី១២ ខែកញ្ញា (ម៉ោងក្នុងស្រុក) លោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹងនិងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានអញ្ជើញដាក់កម្រងផ្កានៅរូបសំណាកលោកប្រធានហូជីមិញ នៅទីក្រុងញូវដេលី ប្រទេសឥណ្ឌា។

លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង ដាក់កម្រងផ្កានៅរូបសំណាកលោកប្រធានហូជីមិញ នៅទីក្រុងញូវដេលី (រូបថត៖ VNA)

ក្នុងបរិយាកាសដ៏ឧឡារិក លោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹង និងគណៈប្រតិភូជាន់ខ្ពស់បានគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ ថ្នាក់ដឹកនាំដ៏ឆ្នើមរបស់បក្ស និងប្រជាជនវៀត ណាម ដែលជាគ្រូដ៏មហិមានៃបដិវត្តន៍វៀតណាម។

រូបសំណាកលោកប្រធានហូជីមិញ មានទីតាំងនៅក្នុងសង្កាត់ការទូត ក្នុងខ័ណ្ឌឆាណាគីយ៉ាបុរី។ នេះគឺជាគម្រោងដែលមានអត្ថន័យនយោបាយ និងការទូតពិសេស ដែលឆ្លុះបញ្ចាំងពីទំនាក់ទំនងជិតស្និទ្ធ និងស្និទ្ធស្នាលរវាងថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរ និងក្តីស្រឡាញ់ពិសេសរបស់ឥណ្ឌាចំពោះលោកប្រធានហូជីមិញនិយាយដោយឡែក និងវៀតណាមនិយាយរួម៕

តាម​ /vovworld.vn/km-KH

លោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹងមកដល់ឥណ្ឌាអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS លើកទី១៨

លោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹងមកដល់ឥណ្ឌាអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS លើកទី១៨

តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi នៅវេលាម៉ោង ៩ និង ៤០ នាទី ថ្ងៃទី ១២ ខែកញ្ញា លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានមកដល់អាកាសយានដ្ឋានអន្តរជាតិ Indira Gandhi, New Dlhi ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ច ចូលរួមកិច្ចប្រជុំកំពូល BRICS លើកទី១៨ និងធ្វើសកម្មភាពទ្វេភាគីនៅប្រទេសឥណ្ឌា ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែកញ្ញា។

Top