• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជីញអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំគណៈកម្មាធិការដឹកនាំការរៀបចំឡើងវិញតួម៉ាស៊ីនរបស់រដ្ឋាភិបាល

នាល្ងាចថ្ងៃទី ៣០ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាលនៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ ប្រធានគណៈកម្មាធិការដឹកនាំរដ្ឋាភិបាលទទួលបន្ទុកការងារបូកសរុបការអនុវត្តសេចក្តីសម្រេចចិត្តលេខ ១៨ របស់មជ្ឈឹម ចុះថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០១៧ នៃសន្និបាតមជ្ឈឹមលើកទី ៦ នីតិកាលទី ១២ បានអញ្ជើញដឹកនាំកិច្ចប្រជុំដំបូងនៃគណៈកម្មាធិការដឹកនាំ។
លោកនាយករដ្ឋមន្ត្រីបានដឹកនាំកិច្ចប្រជុំលើកដំបូងនៃគណៈកម្មាធិការដឹកនាំរដ្ឋាភិបាល បូកសរុបការអនុវត្តសេចក្តីសម្រេចចិត្តលេខ ១៨ នៃគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី១២ (រូបថត៖ VOV)

អញ្ជើញថ្លែងក្នុងអង្គប្រជុំនេះ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការច្នៃប្រឌិតនិងរៀបចំតួរម៉ាស៊ីនឡើងវិញ គឺជាកិច្ចការសំខាន់ ស្មុគស្មាញ និងរសើប ខណៈពេលវេលាមិននៅសល់ច្រើនទេ។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យការអនុវត្តត្រូវមានការប្តេជ្ញាចិត្តខ្ពស់ មានភាពបន្ទាន់    ប្រជាធិបតេយ្យ  វិទ្យាសាស្ត្រ   ក្នុងស្មារតីនៃ "ការគិតត្រូវតែច្បាស់លាស់, ការប្តេជ្ញាចិត្តត្រូវតែខ្ពស់, ការខិតខំប្រឹងប្រែងត្រូវតែធំ, សកម្មភាពត្រូវតែខ្លាំង។

ដំណើរការអនុវត្តនវានុវត្តន៍ និងការរៀបចំតួម៉ាស៊ីនមិនត្រូវប៉ះពាល់ដល់ការងារ ត្រូវមានដំណើរការបន្ត និរន្តរភាព និងរលូន ធានាបំពេញភារកិច្ចនយោបាយ ជាពិសេសភារកិច្ចឆ្នាំ ២០២៤ រួមទាំងអាណត្តិ ២០២១ -២០២៥ និងមហាសន្និបាតបក្សគ្រប់លំដាប់ថ្នាក់ ឆ្ពោះទៅកាន់មហាសន្និបាតលើកទី ១៤ របស់បក្ស៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋឡាវលោក ថងលូន ស៊ីស៊ូលីត

អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋឡាវលោក ថងលូន ស៊ីស៊ូលីត

នាថ្ងៃទី ១ ខែធ្នូ អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀត ណាម លោក តូ ឡឹម បានអញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សបដិវត្តន៍ឡាវ ប្រធានរដ្ឋឡាវ លោក ថងលូន ស៊ីស៊ូលីត។

Top