• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញជីញ ដឹកនាំកិច្ចប្រជុំស្តីពីការសាងសង់រោងចក្រថាមពលអគ្គិសនី​នុយក្លេអ៊ែរ

នាព្រឹកថ្ងៃទី៤ ខែកុម្ភៈ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ប្រធានគណៈកម្មការដឹកនាំការសាងសង់រោងចក្រថាមពលអគ្គិសនីនុយក្លេអ៊ែរ (គណៈកម្មការដឹកនាំ) បានដឹកនាំកិច្ចប្រជុំលើកទី២ នៃគណៈកម្មការដឹកនាំ។

ថ្លែងមតិបើកកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រីបានឲ្យដឹងថា ការអភិវឌ្ឍបៃតងប្រកបដោយនិរន្តរភាព គឺជាគោលការណ៍របស់បក្ស និងរដ្ឋ។ វៀតណាមខិតខំសម្រេចបាននូវកំណើនសេដ្ឋកិច្ច ៨% ឬច្រើនជាងនេះនៅឆ្នាំ ២០២៥ និងកំណើនពីរខ្ទង់ក្នុងរយៈពេលខាងមុខ។ ដូច្នេះតម្រូវការអគ្គិសនីត្រូវតែកើនឡើងពី ១២-១៦% ក្នុងមួយឆ្នាំ។ វៀតណាមជំរុញការអភិវឌ្ឍសេដ្ឋកិច្ចដោយផ្អែកលើវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការច្នៃប្រឌិត ជាពិសេសវិស័យដែលកំពុងរីកចម្រើនដូចជា បញ្ញាសិប្បនិមិត្ត កុំព្យូទ័រលើពពក អ៊ីនធឺណិតតភ្ជាប់វត្ថុទាំងឡាយ ទិន្នន័យធំ ... ដូច្នេះតម្រូវការថាមពលអគ្គិសនីមានច្រើនណាស់។

នាយករដ្ឋមន្ត្រីលោក  ហ្វាម មិញជីញ ដឹកនាំកិច្ចប្រជុំស្តីពីការសាងសង់រោងចក្រថាមពលអគ្គិសនីនុយក្លេអ៊ែរ។ រូបថត៖  Dương Giang/TTXVN

ដោយអះអាងថា ការអភិវឌ្ឍន៍ថាមពលបៃតង និងនិរន្តរភាពគឺជាតម្រូវការបន្ទាន់ ហើយការអភិវឌ្ឍថាមពលអគ្គិសនីនុយក្លេអ៊ែរគឺជាវិធានការមួយដើម្បីបំពេញតម្រូវការនិងស្របតាមនិន្នាការពិភពលោក នាយករដ្ឋមន្ត្រីលោក ហ្វាម មិញជីញ បានស្នើទៅក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ដឹកនាំការកែសម្រួលច្បាប់ថាមពលនុយក្លេអ៊ែរជាបន្ទាន់ ប្រមូលមតិពីអ្នកជំនាញ ប្រជាជន និងអ្នកវិទ្យាសាស្ត្រ បំពេញបន្ថែមច្បាប់នេះ ដើម្បីបង្ហាញនៅក្នុងកិច្ចប្រជុំបន្ទាប់។ នាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ក្រសួង ស្ថាប័ន មូលដ្ឋាន និងសហគ្រាសត្រូវពិនិត្យថា តើក្នុងដំណើរការអនុវត្តន៍មានគោលនយោបាយ និងយន្តការពិសេសណាមួយ ត្រូវរាយការណ៍ជូនគណៈកម្មការដឹកនាំដើម្បីដាក់ជូនទីភ្នាក់ងារពាក់ព័ន្ធ ធ្វើការដោះស្រាយដូចជា៖ ការបោសសំអាតទីតាំង បច្ចេកវិទ្យា និងសំណង់ជាដើម។

ទាក់ទិននឹងការបណ្តុះបណ្តាលធនធានមនុស្ស នាយករដ្ឋមន្ត្រីបានស្នើឱ្យ EVN ពិនិត្យឡើងវិញនូវធនធានមនុស្សដែលត្រូវបានបញ្ជូនទៅសិក្សា ហើយមានគោលនយោបាយនិងយន្តការដើម្បីទាក់ទាញទេពកោសល្យ និងពិនិត្យឡើងវិញនូវវិជ្ជាជីវៈស្រដៀងគ្នាសម្រាប់ការបណ្តុះបណ្តាលបន្ថែមទៀត៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

អគ្គលេខាបក្សកុម្មុយនិស្ត លោក To Lam ជួបពិភាក្សាតាមទូរស័ព្ទ ជាមួយថ្នាក់ដឹកនាំគុយបា

អគ្គលេខាបក្សកុម្មុយនិស្ត លោក To Lam ជួបពិភាក្សាតាមទូរស័ព្ទ ជាមួយថ្នាក់ដឹកនាំគុយបា

នាយប់ថ្ងៃទី ៤ ខែកុម្ភៈ នៅទីស្តីការរគណៈកម្មាធិការមជ្ឈិមបក្ស អគ្គលេខាបក្ស លោក To Lam បានជួបសន្ទនាតាមទូរស័ព្ទ ជាមួយលេខាទីមួយនៃបក្សកុម្មុយនិស្តគុយបា និងជាប្រធានរដ្ឋគុយបា លោក Miguel Diaz-Canel។

Top