• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីលោក ផាម មិញ ជីញ អញ្ជើញជួបជាមួយថ្នាក់ដឹកនាំនៃបណ្តាប្រទេសនិងអង្គការអន្តរជាតិមួយចំនួន

ក្នុងក្របខ័ណ្ឌនៃកម្មវិធីចូលរួមកិច្ចប្រជុំកំពូល G២០ និងសកម្មភាពទ្វេភាគីនៅអាហ្វ្រិកខាងត្បូង នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា (ម៉ោងក្នុងស្រុក) នៅទីក្រុង Johanesburg ប្រទេសអាហ្វ្រិកខាងត្បូង នាយករដ្ឋមន្ត្រីវៀត ណាម លោក ផាម មិញ ជីញ បានអញ្ជើញមានជំនួបពិភាក្សាជាមួយថ្នាក់ដឹកនាំ នៃបណ្តាប្រទេសនិងអង្គការអន្តរជាតិមួយចំនួន។
  លោកនាយករដ្ឋមន្ត្រី ផាម មិញជីញ អញ្ជើញជួបជាមួយនាយករដ្ឋមន្ត្រីលោក លោក Pedro Sánchez (រូបថត៖ Duong Giang/TTXVN)  
  នាយករដ្ឋមន្ត្រី លោក ផាម មិញជីញ អញ្ជើញជួបជាមួយប្រធានាធិបតីកូរ៉េខាងត្បូងលោក Lee Jae Myung (រូបថត៖ Lai Hoa/VOV)  
  នាយករដ្ឋមន្ត្រី លោក ផាម មិញជីញ អញ្ជើគជួបជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi (រូបថត៖ Lai Hoa/VOV)  

នៅក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi នាយករដ្ឋមន្ត្រីលោក ផាម មិញ ជីញ បានស្នើឱ្យភាគីទាំងពីរលើកកម្ពស់ការ បើកទីផ្សារសម្រាប់ទំនិញរបស់គ្នាទៅវិញទៅមក សិក្សាពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី និងស្នើឱ្យរដ្ឋាភិបាលលើកទឹកចិត្តសាជីវកម្មឥណ្ឌាធំៗឱ្យវិនិយោគលើគម្រោងដែលមានគុណភាពខ្ពស់ នៅ វៀតណាម ជាពិសេសនៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ថាមពលបៃតងនិងឡូហ្ស៊ីស្ទិក។

ភាគីទាំងពីរបានឯកភាពគ្នាបង្កើនការផ្លាស់ប្តូរ ការពិគ្រោះយោបល់ ការសម្របសម្រួលយ៉ាងជិតស្និទ្ធ និងការគាំទ្រគ្នាទៅវិញទៅមកនៅក្នុងយន្តការសហប្រតិបត្តិការពហុភាគីនិងអង្គការអន្តរជាតិ ជាពិសេសអង្គការ សហប្រជាជាតិនិងចលនាមិនចូលបក្សសម្ព័ន្ធ។

នៅក្នុងជំនួបជាមួយប្រធានាធិបតីកូរ៉េខាងត្បូងលោក Lee Jae Myung  ភាគីទាំងពីរបានឯកភាពពង្រីកកិច្ចសហប្រតិបត្តិការជាក់ស្តែង ក្នុងវិស័យការពារជាតិនិងសន្តិសុខ; បង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគ និងសម្រេចបាននូវចក្ខុវិស័យនៃការធ្វើឱ្យកិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលក្លាយជាសសរស្តម្ភថ្មីនៅក្នុងទំនាក់ទំនងទ្វេភាគី។ ភាគីទាំងពីរក៏បានឯកភាពគ្នាបន្តសម្របសម្រួលឱ្យកាន់តែជិតស្និទ្ធ លើបញ្ហាតំបន់ និងអន្តរជាតិដែលមានការយកចិត្តទុកដាក់គ្នាទៅវិញទៅមក ដែលក្នុងនោះកូរ៉េខាងត្បូងគាំទ្រ និងត្រៀមខ្លួនចែករំលែកបទពិសោធន៍ជាមួយ វៀតណាមក្នុងការរៀបចំឆ្នាំ APEC ឆ្នាំ ២០២៧ ដោយជោគជ័យ។

ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sánchez នាយករដ្ឋមន្ត្រីលោក ផាម មិញ ជីញ បានស្នើឱ្យប្រទេសទាំងពីរអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហភាពអឺរ៉ុប (EVFTA) ប្រកបដោយប្រសិទ្ធភាព ដើម្បីនាំមកនូវទំហំពាណិជ្ជកម្មទ្វេភាគីឱ្យលើសពី ៨ ពាន់ លានដុល្លារអាមេរិកក្នុងពេលឆាប់ៗនេះ។ ទន្ទឹមជាមួយគ្នានោះ ស្នើឲ្យភាគីទាំងពីរ ពិចារណាចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការចំពោះអ្នកកាន់លិខិតឆ្លងដែនធម្មតា និងផ្លូវការសម្រាប់ពលរដ្ឋនៃប្រទេសទាំងពីរ ហើយបានស្នើឱ្យអេស្ប៉ាញបន្តគាំទ្រ និងជំរុញឱ្យប្រទេសសហភាពអឺរ៉ុបផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀង ការពារការវិនិយោគវៀត ណាម-សហភាពអឺរ៉ុប (EVIPA) ក្នុងពេលឆាប់ៗនេះ ក៏ដូចជាជំរុញឱ្យគណៈកម្មការអឺរ៉ុប (EC) លុបចោលកាតលឿងសម្រាប់អាហារសមុទ្រវៀត ណាមក្នុងពេលឆាប់ៗនេះ។

នៅព្រឹកថ្ងៃទី ២២ ខែវិច្ឆិកា នាយករដ្ឋមន្ត្រីលោក ផាម មិញ ឈីញ បានអញ្ជើញទទួលជួបជាមួយប្រធានាធិបតីប្រេស៊ីល លោក Lula da Silva; ប្រធានាធិបតីទួរគី លោក Recep Tayyip Erdoğan; នាយករដ្ឋមន្ត្រី អាល់ហ្សេរី លោក Sifi Ghrieb; នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim; អនុប្រធានាធិបតីឥណ្ឌូនេស៊ី លោក Gibran Rakabuming Rakan; ប្រធានធនាគារពិភពលោក Ajay Banga; អគ្គនាយក WTO លោក Ngozi Okonjo-Iweala; ព្រះអង្គម្ចាស់នៃទីក្រុង Abu Dhabi ប្រទេសអារ៉ាប់រួម (UAE) Khaled bin Mohamed Al Nahyan ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

នាយករដ្ឋមន្ត្រីលោក ផាម មិញជីញ អញ្ជើញជួបជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ និងនាយករដ្ឋមន្ត្រីអូស្ត្រាលី

នាយករដ្ឋមន្ត្រីលោក ផាម មិញជីញ អញ្ជើញជួបជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ និងនាយករដ្ឋមន្ត្រីអូស្ត្រាលី

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ច ចូលរួមកិច្ចប្រជុំកំពូល G២០ និងចូលរួមបណ្តាសកម្មភាពទ្វេភាគី នៅអាហ្វ្រិកខាងត្បូង នៅរសៀលថ្ងៃទី ២២ ខែវិច្ឆិកា (ម៉ោងក្នុងស្រុក) លោកនាយករដ្ឋមន្ត្រី ផាម មិញជីញ បានអញ្ជើញជួបជាមួយអគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស និងនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក អាន់តូនី អាល់បានីស។

Top