• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីលោក​ ហ្វាម មិញជីញ៖ គាំទ្រខេត្ត Dien Bien ជំនះ​លើ​ផលវិបាកដោយទឹកជំនន់ជា​បន្ទាន់​

នាយប់ថ្ងៃទី៣ ខែសីហា បន្ទាប់ពីបានចុះពិនិត្យស្ថានភាពនៅឃុំមួយចំនួនក្នុងខេត្ត Dien Bien នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ បានដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំខេត្ត Dien Bien ថ្នាក់ដឹកនាំក្រសួង ស្ថាប័នមជ្ឈិម កងកម្លាំងយោធានិងនគរបាលមួយចំនួន ដើម្បីពិភាក្សាអំពីដំណោះស្រាយឆ្លើយតបនិងជំនះលើផលវិបាកនៃគ្រោះធម្មជាតិ និងទឹកជំនន់នាប៉ុន្មានថ្ងៃកន្លងមក នៅក្នុងមូលដ្ឋាន។

ទិដ្ឋភាពនៃសម័យប្រជុំ។ រូបថត៖ VOV

ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីបានយល់ព្រមផ្តល់ជំនួយបន្ទាន់ចំនួន ២០០ ពាន់លានដុង (៧,៦ លានដុល្លារអាមេរិក) និងអង្ករចំនួន ១០០ តោនដល់ខេត្ត Dien Bien ហើយទន្ទឹមនឹងនោះ បានស្នើសុំគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ថ្លឹងថ្លែងនូវមូលនិធិសម្រាប់ជួយសាងសង់ផ្ទះចំនួន ៨០ ខ្នង ដែលរងការលិចលង់ដោយទឹកជំនន់។

ទាក់ទងនឹងគោលការណ៍រៀបចំពិធីបុណ្យសពសម្រាប់អ្នកបាត់បង់ជីវិត អ្នកបាត់ខ្លួន និងថែទាំអ្នករងរបួសដោយសារគ្រោះធម្មជាតិនោះ នាយករដ្ឋមន្ត្រីបានលើកច្បាស់ថា ទាំងនេះគឺជាបញ្ហាបន្ទាន់ ដូច្នេះហើយ លោកបានស្នើឱ្យខេត្ត Dien Bien ពិនិត្យ ចងក្រងស្ថិតិ និងអនុវត្តទៅតាមបទប្បញ្ញត្តិ។ នាយករដ្ឋមន្ត្រី ក៏បានស្នើរដល់សាលារៀនដែលរងផលប៉ះពាល់ដោយខ្យល់ព្យុះនិងទឹកជំនន់ ត្រូវបោះសម្អាតជាបន្ទាន់ ដើម្បីឲ្យសិស្សានុសិស្សបានចូលរៀនឡើងវិញនៅថ្ងៃទី៥ ខែកញ្ញា សម្រាប់ឆ្នាំសិក្សាថ្មី៕

តាម VOV5​​ - វិទ្យុសំឡេងវៀតណាម​

លោកអគ្គលេខាបក្ស៖ ជំរុញឲ្យដោះស្រាយយ៉ាងឆាប់ៗ រាល់ចំណុចកក់ស្ទះអំពីស្ថាប័ននិងច្បាប់

លោកអគ្គលេខាបក្ស៖ ជំរុញឲ្យដោះស្រាយយ៉ាងឆាប់ៗ រាល់ចំណុចកក់ស្ទះអំពីស្ថាប័ននិងច្បាប់

នេះជាប្រសាសន៍របស់អគ្គលេខាបក្ស លោក តូ ឡឹម ប្រធានគណៈកម្មាធិ ការ ដឹកនាំនៅក្នុងកិច្ចប្រជុំប្រធានបទនៃគណៈកម្មាធិការដឹកនាំមជ្ឈិម ស្តីពីការសុក្រិត ស្ថាប័ន និងច្បាប់ ដែលប្រព្រឹត្តទៅនៅរសៀលថ្ងៃទី ៥ សីហា នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស។ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះ មាននាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ ប្រធានរដ្ឋសភា លោក ត្រឹន ថាញ់ មិន និងតំណាងថ្នាក់ដឹកនាំនៃគណៈកម្មាធិការ ក្រសួង និងស្ថាប័នមជ្ឈិមមួយចំនួន។

Top