នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាតកូឡាឡាំពួរ ក្នុងទីក្រុងកូឡាឡាំពួរ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ប្រធានអាស៊ានឆ្នាំ ២០២៥ លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានធ្វើជាអធិបតី ក្នុងពិធីទទួលស្វាគមន៍ប្រធានគណៈប្រតិភូដែលចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ប្រធានអាស៊ានឆ្នាំ ២០២៥ ទទួលស្វាគមន៍លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ ដែលអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ (រូបថត៖ Lai Hoa/VOV)
លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា
អ៊ីប្រាហ៊ីម បានស្វាគមន៍ថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាស៊ាន និងប្រទេសដៃគូអាស៊ាន
រួមមាន៖ ព្រះមហាក្សត្រប្រ៊ុយណេ; ប្រធានាធិបតីនៃប្រទេសឥណ្ឌូនេស៊ី
ហ្វីលីពីន ទីម័រខាងកើត ប្រេស៊ីល អាហ្វ្រិកខាងត្បូង; នាយករដ្ឋមន្ត្រីនៃប្រទេសថៃ
សិង្ហបុរី កម្ពុជា ឡាវ វៀតណាម កាណាដា; ប្រធានក្រុមប្រឹក្សាអឺរ៉ុប
អគ្គលេខាធិការអង្គការសហប្រជាជាតិ។
កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧
ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី២៨ ខែតុលា រួមមានកិច្ចប្រជុំជិត ២០
និងសកម្មភាពកម្រិតខ្ពស់។ តាមគម្រោង ថ្នាក់ដឹកនាំនឹងចុះហត្ថលេខា អនុម័ត
និងទទួលស្គាល់ឯកសារជិត ៨០ ច្បាប់ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងអាស៊ាន
និងដៃគូរបស់ខ្លួនក្នុងវិស័យអាទិភាពជាច្រើន ជាពិសេសសេដ្ឋកិច្ច និងពាណិជ្ជកម្ម៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម