ព័ត៌មាន នាយករដ្ឋមន្ត្រីជប៉ុនមានបំណងកសាងទំនាក់ទំនងផ្ទាល់ខ្លួនដែលទុកចិត្តជាមួយថ្នាក់ដឹកនាំវៀតណាម 01/05/2026 យោងតាមកម្មវិធី ថ្ងៃទី១ ខែឧសភានេះ នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី តាកាអ៊ីឈី សាណាអេ (Takaichi Sanae) អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅ វៀត ណាម តាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រី ឡេ មីញហ៊ឹង ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា។ នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី តាកាអ៊ីឈី សាណាអេ (រូបថត៖ Kyodo)នៅចំពោះមុខដំណើរទស្សនកិច្ចនេះ ក្នុងសន្និសីទសារព័ត៌មានដែលប្រព្រឹត្តទៅនារសៀលថ្ងៃទី៣០ ខែមេសា នៅទីក្រុងតូក្យូ ប្រទេសជប៉ុន តំណាងក្រសួងការបរទេសជប៉ុនបានឲ្យដឹងថា ដំណើរទស្សនកិច្ចមកកាន់វៀតណាមលើកដំបូងរបស់លោកស្រីនាយករដ្ឋមន្ត្រី តាកាអ៊ីឈី សាណាអេ មានគោលបំណងសំខាន់ពីរគឺ៖ ទីមួយ៖ កសាងទំនាក់ទំនងផ្ទាល់ខ្លួនដ៏ល្អ និងគួរឱ្យទុកចិត្តរវាងថ្នាក់ដឹកនាំជប៉ុន និងថ្នាក់ដឹកនាំថ្មីរបស់វៀតណាម។ ទីពីរ ណែនាំនូវយុទ្ធសាស្ត្រការទូតរបស់ជប៉ុន ក្នុងនោះមានគោលនយោបាយរបស់ខ្លួនលើតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហ (FOIP)។ ទាក់ទងនឹងគោលបំណងទីមួយ តំណាងមកពីក្រសួងការបរទេសជប៉ុនបានសង្កត់ធ្ងន់ថា៖ “នៅក្នុងខែមេសា ថ្នាក់ដឹកនាំថ្មីរបស់វៀតណាម រួមមានអគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម នាយករដ្ឋមន្ត្រី លោក ឡេ មីញហ៊ឹង និងប្រធានរដ្ឋសភា លោក ត្រឹន ថាញ់ មិន ត្រូវបានតែងតាំងថ្មី។ លោកស្រីនាយករដ្ឋមន្ត្រី តាកាអ៊ីឈី សាណាអេ នឹងរូមជាមួយថ្នាក់ដឹកនាំវៀតណាម បញ្ជាក់ជាថ្មីអំពីភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។ នៅក្នុងសកម្មភាពការទូតកំពូលៗ លោកស្រីនាយករដ្ឋមន្ត្រី តាកាអ៊ីឈី សាណាអេ តែងតែផ្តល់អាទិភាពដល់ការកសាងទំនាក់ទំនងផ្ទាល់ខ្លួនដែលគួរឱ្យទុកចិត្តជាមួយថ្នាក់ដឹកនាំនៃបណ្តាប្រទេស ហើយនេះក៏ជាហេតុផលនៃដំណើរទស្សនកិច្ចនេះទៅកាន់ប្រទេសវៀតណាមលើកនេះផងដែរ”។ទាក់ទងនឹងការរំពឹងទុកលើវៀតណាមរបស់លោកស្រីនាយករដ្ឋមន្ត្រី តាកាអ៊ីឈី សាណាអេ និយាយដោយឡែក និងប្រទេសជប៉ុននិយាយរួម តំណាងមកពីក្រសួងការបរទេសជប៉ុនបានបញ្ជាក់ថា មានក្រុមបញ្ហាសំខាន់ៗចំនួនបួនរួមមាន៖ សេដ្ឋកិច្ច ថាមពល សន្តិសុខ ការផ្លាស់ប្ដូរប្រជាជន និងការអភិវឌ្ឍអន្តរជាតិបច្ចុប្បន្ន ជាពិសេសស្ថានភាពនៅមជ្ឈិមបូព៌ា។ ទាក់ទងនឹងបញ្ហាសេដ្ឋកិច្ច និងថាមពល ជប៉ុនសង្ឃឹមថា ភាគីទាំងពីរនឹងប្រកាសបញ្ជីនៃវិស័យអាទិភាពសម្រាប់កិច្ចសហប្រតិបត្តិការក្នុងសន្តិសុខសេដ្ឋកិច្ច និងលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពល បញ្ញាសិប្បនិម្មិត (AI) ឧបករណ៍អេឡិចត្រូនិក និងលំហអាវកាស៕ តាម vovworld.vn/km-KH Tags:នាយករដ្ឋមន្ត្រីជប៉ុន ដំណើរទស្សនកិច្ច វៀតណាម

យោងតាមកម្មវិធី ថ្ងៃទី១ ខែឧសភានេះ នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី តាកាអ៊ីឈី សាណាអេ (Takaichi Sanae) អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅ វៀត ណាម តាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រី ឡេ មីញហ៊ឹង ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា។ នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី តាកាអ៊ីឈី សាណាអេ (រូបថត៖ Kyodo)នៅចំពោះមុខដំណើរទស្សនកិច្ចនេះ ក្នុងសន្និសីទសារព័ត៌មានដែលប្រព្រឹត្តទៅនារសៀលថ្ងៃទី៣០ ខែមេសា នៅទីក្រុងតូក្យូ ប្រទេសជប៉ុន តំណាងក្រសួងការបរទេសជប៉ុនបានឲ្យដឹងថា ដំណើរទស្សនកិច្ចមកកាន់វៀតណាមលើកដំបូងរបស់លោកស្រីនាយករដ្ឋមន្ត្រី តាកាអ៊ីឈី សាណាអេ មានគោលបំណងសំខាន់ពីរគឺ៖ ទីមួយ៖ កសាងទំនាក់ទំនងផ្ទាល់ខ្លួនដ៏ល្អ និងគួរឱ្យទុកចិត្តរវាងថ្នាក់ដឹកនាំជប៉ុន និងថ្នាក់ដឹកនាំថ្មីរបស់វៀតណាម។ ទីពីរ ណែនាំនូវយុទ្ធសាស្ត្រការទូតរបស់ជប៉ុន ក្នុងនោះមានគោលនយោបាយរបស់ខ្លួនលើតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហ (FOIP)។ ទាក់ទងនឹងគោលបំណងទីមួយ តំណាងមកពីក្រសួងការបរទេសជប៉ុនបានសង្កត់ធ្ងន់ថា៖ “នៅក្នុងខែមេសា ថ្នាក់ដឹកនាំថ្មីរបស់វៀតណាម រួមមានអគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម នាយករដ្ឋមន្ត្រី លោក ឡេ មីញហ៊ឹង និងប្រធានរដ្ឋសភា លោក ត្រឹន ថាញ់ មិន ត្រូវបានតែងតាំងថ្មី។ លោកស្រីនាយករដ្ឋមន្ត្រី តាកាអ៊ីឈី សាណាអេ នឹងរូមជាមួយថ្នាក់ដឹកនាំវៀតណាម បញ្ជាក់ជាថ្មីអំពីភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។ នៅក្នុងសកម្មភាពការទូតកំពូលៗ លោកស្រីនាយករដ្ឋមន្ត្រី តាកាអ៊ីឈី សាណាអេ តែងតែផ្តល់អាទិភាពដល់ការកសាងទំនាក់ទំនងផ្ទាល់ខ្លួនដែលគួរឱ្យទុកចិត្តជាមួយថ្នាក់ដឹកនាំនៃបណ្តាប្រទេស ហើយនេះក៏ជាហេតុផលនៃដំណើរទស្សនកិច្ចនេះទៅកាន់ប្រទេសវៀតណាមលើកនេះផងដែរ”។ទាក់ទងនឹងការរំពឹងទុកលើវៀតណាមរបស់លោកស្រីនាយករដ្ឋមន្ត្រី តាកាអ៊ីឈី សាណាអេ និយាយដោយឡែក និងប្រទេសជប៉ុននិយាយរួម តំណាងមកពីក្រសួងការបរទេសជប៉ុនបានបញ្ជាក់ថា មានក្រុមបញ្ហាសំខាន់ៗចំនួនបួនរួមមាន៖ សេដ្ឋកិច្ច ថាមពល សន្តិសុខ ការផ្លាស់ប្ដូរប្រជាជន និងការអភិវឌ្ឍអន្តរជាតិបច្ចុប្បន្ន ជាពិសេសស្ថានភាពនៅមជ្ឈិមបូព៌ា។ ទាក់ទងនឹងបញ្ហាសេដ្ឋកិច្ច និងថាមពល ជប៉ុនសង្ឃឹមថា ភាគីទាំងពីរនឹងប្រកាសបញ្ជីនៃវិស័យអាទិភាពសម្រាប់កិច្ចសហប្រតិបត្តិការក្នុងសន្តិសុខសេដ្ឋកិច្ច និងលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពល បញ្ញាសិប្បនិម្មិត (AI) ឧបករណ៍អេឡិចត្រូនិក និងលំហអាវកាស៕
អត្ថបទផ្សេងទៀត វៀតណាមអំពាវនាវឱ្យមានការបន្ធូរបន្ថយភាពតានតឹងនៅមជ្ឈិមបូព៌ា01/05/2026ព័ត៌មានក្នុងអំឡុងពេលចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ៣០ ខែមេសា នៅទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានរៀបចំកិច្ចពិភាក្សាបើកចំហកម្រិតខ្ពស់មួយស្តីពី “ស្ថានភាពនៅមជ្ឈិមបូព៌ា និងបញ្ហាប៉ាឡេស្ទីន” ដឹកនាំដោយរដ្ឋមន្ត្រីការបរទេសបារ៉ែន ដែលជាប្រធានប្តូរវេននៃក្រុមប្រឹក្សាសន្តិសុខសម្រាប់ខែមេសា ឆ្នាំ ២០២៦។ លើសពីគោលដៅដែលបានដាក់ចេញ កីឡាវៀតណាមរក្សាចំណាត់ថ្នាក់កំពូលលេខ ៤ អាស៊ី ក្នុងព្រឹត្តិការណ៍កីឡាឆ្នេរអាស៊ីឆ្នាំ ២០២៦01/05/2026ព័ត៌មានសកម្មភាពទេសចរណ៍សម្បូរបែបក្នុងអំឡុងពេលឈប់សម្រាកថ្ងៃទី ៣០ ខែមេសានិងថ្ងៃទី ១ ខែឧសភា នៅទីក្រុងហាណូយ01/05/2026ព័ត៌មានកាណាវ៉ាលហាឡុង ឆ្នាំ២០២៦ បានប្រព្រឹត្តឡើដ៏រីករាយ01/05/2026ព័ត៌មានបរិយាកាសរស់រវើកក្នុងឱកាសអបអរសាទរខួបលើកទី ៥១ នៃការបង្រួបបង្រួមជាតិនៅទីក្រុងហូជីមិញ01/05/2026ព័ត៌មានប្រជាជនលីបង់ជាង ១,២ លាននាក់ នឹងប្រឈមមុខនឹងគ្រោះអត់ឃ្លានយ៉ាងធ្ងន់ធ្ងរដោយសារតែជម្លោះ30/04/2026ព័ត៌មានរុស្ស៊ីអំពាវនាវឱ្យកសាងពិភពលោកគ្មានអាវុធនុយក្លេអ៊ែរ30/04/2026ព័ត៌មាន អត្ថបទផ្សេងទៀត