• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីកម្ពុជាអបអរសាទរនាយករដ្ឋមន្ត្រីថ្មីរបស់ថៃ

កាសែត ខ្មែរថាមស៍ បានរាយការណ៍ថា នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត កាលពីថ្ងៃទី៧ ខែកញ្ញា បានផ្ញើលិខិតអបអរសាទរជូនចំពោះលោក Anutin Charnvirakul ក្នុងឱកាសដែលលោកត្រូវបានបោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្ត្រីទី ៣២ របស់ថៃ ព្រមទាំងបានបង្ហាញសុទិដ្ឋិនិយមថា ទំនាក់ទំនងរវាងប្រទេសជិតខាង ទាំងពីរនឹងត្រូវបានពង្រឹង។

នាយករដ្ឋមន្ត្រីថ្មីរបស់ថៃ លោក Anutin Charnvirakul ថ្លែងបន្ទាប់ពីទទួលបានព្រះរាជក្រឹត្យនៅទីក្រុងបាងកក ថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ២០២៥។ (រូបថត៖ THX/TTXVN)
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានអះអាងពីសារៈសំខាន់នៃសន្តិភាព ការរួមរស់នៅជាមួយគ្នាប្រកបដោយភាពសុខដុម និងការរីកចម្រើនជាមួយគ្នា សម្រាប់ ប្រទេសទាំងពីរ។ លោកបានសម្តែងក្តីសង្ឃឹមថា រដ្ឋាភិបាលនៃប្រទេសទាំងពីរអាច ធ្វើការរួមគ្នាដើម្បីកែលម្អទំនាក់ទំនង ដែលបានប្រឈមនឹងភាពតានតឹងជា ច្រើនក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ជាមួយនឹងការប្តេជ្ញា ចិត្តរួមគ្នារបស់ភាគីទាំងពីរក្នុងការកសាងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អ ប្រជាជននៃប្រទេសទាំងពីរនឹងទទួលបាននូវភាពរីកចម្រើន និងការអភិវឌ្ឍ ប្រកបដោយភាពសុខដុម។ ថ្នាក់ដឹកនាំកម្ពុជាបានសន្យាថា នឹងធ្វើការជាមួយនាយក រដ្ឋមន្ត្រីថ្មីរបស់ថៃ ដើម្បីស្តារទំនាក់ទំនងទ្វេភាគីឲ្យត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ កសាងឡើងវិញនូវការជឿជាក់គ្នាទៅវិញទៅមក និងប្រែក្លាយព្រំដែនរួមទៅជាព្រំដែន ដែលមានសន្តិភាព កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍ និងការរីកចម្រើនជាមួយគ្នា ផងដែរ៕
  

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមចូលរួមចំណែកយ៉ាងសកម្មក្នុងសន្និសីទមេបញ្ជាការកងទ័ពជើងអាកាសអាស៊ាន លើកទី ២២

វៀតណាមចូលរួមចំណែកយ៉ាងសកម្មក្នុងសន្និសីទមេបញ្ជាការកងទ័ពជើងអាកាសអាស៊ាន លើកទី ២២

សន្និសីទមេបញ្ជាការកងទ័ពជើងអាកាសអាស៊ាន គឺជាវេទិកាសហប្រតិបត្តិការយោធាតំបន់រវាងមេបញ្ជាការកងទ័ពជើងអាកាសនៃបណ្តាប្រទេសអាស៊ាន និងជាផ្នែកមួយនៃយន្តការសហប្រតិបត្តិការការពារជាតិរបស់អាស៊ាន។

Top