នាយករដ្ឋមន្ត្រីថ្មីរបស់ថៃ លោក Anutin Charnvirakul ថ្លែងបន្ទាប់ពីទទួលបានព្រះរាជក្រឹត្យនៅទីក្រុងបាងកក ថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ២០២៥។ (រូបថត៖ THX/TTXVN)
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានអះអាងពីសារៈសំខាន់នៃសន្តិភាព ការរួមរស់នៅជាមួយគ្នាប្រកបដោយភាពសុខដុម និងការរីកចម្រើនជាមួយគ្នា សម្រាប់ ប្រទេសទាំងពីរ។ លោកបានសម្តែងក្តីសង្ឃឹមថា រដ្ឋាភិបាលនៃប្រទេសទាំងពីរអាច ធ្វើការរួមគ្នាដើម្បីកែលម្អទំនាក់ទំនង ដែលបានប្រឈមនឹងភាពតានតឹងជា ច្រើនក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ជាមួយនឹងការប្តេជ្ញា ចិត្តរួមគ្នារបស់ភាគីទាំងពីរក្នុងការកសាងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អ ប្រជាជននៃប្រទេសទាំងពីរនឹងទទួលបាននូវភាពរីកចម្រើន និងការអភិវឌ្ឍ ប្រកបដោយភាពសុខដុម។ ថ្នាក់ដឹកនាំកម្ពុជាបានសន្យាថា នឹងធ្វើការជាមួយនាយក រដ្ឋមន្ត្រីថ្មីរបស់ថៃ ដើម្បីស្តារទំនាក់ទំនងទ្វេភាគីឲ្យត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ កសាងឡើងវិញនូវការជឿជាក់គ្នាទៅវិញទៅមក និងប្រែក្លាយព្រំដែនរួមទៅជាព្រំដែន ដែលមានសន្តិភាព កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍ និងការរីកចម្រើនជាមួយគ្នា ផងដែរ៕