វេទិកាសហប្រតិបត្តិការតាមមូលដ្ឋាន វៀតណាម-ជប៉ុនលើកដំបូង ក្រោមប្រធានបទ៖ “រួមដំណើរជាមួយការអភិវឌ្ឍគ្រប់ជ្រុងជ្រោយ - ស្ថាបនាអនាគតប្រកបដោយចីរភាព”បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ២៥ ខែវិច្ឆិកា នៅខេត្តក្វាងនិញ។
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ ចូលរួមវេទិកាសហប្រតិបត្តិការតាមមូលដ្ឋានវៀតណាម-ជប៉ុនលើកដំបូង។ រូបថត៖ VGP/Nhat Bac
អញ្ជើញថ្លែងនៅក្នុងវេទិកានេះ នាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានមានប្រសាសន៍ថា ភាគីទាំងពីរនៅតែមានឱកាសច្រើនសម្រាប់ការធ្វើអាជីវកម្ម ដូច្នេះចាំបាច់ត្រូវមានភាពសកម្ម ច្នៃប្រឌិត លើកកម្ពស់សក្តានុពល និងកត្តាបំពេញបន្ថែមរវាងមូលដ្ឋាននៃប្រទេសទាំងពីរ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការតាមមូលដ្ឋាន ដោយផ្អែកលើគោលការណ៍ “ផលប្រយោជន៍ទៅវិញទៅមក” ដើម្បីវិបុលភាពរួម។ ដោយកំណត់ការច្នៃប្រឌិត និងការផ្លាស់ប្តូរឌីជីថលជាកម្លាំងចលករកំណើនថ្មីសម្រាប់កិច្ចសហប្រតិបត្តិការមូលដ្ឋាន លោកនាយករដ្ឋមន្ត្រីបានថ្លែងថា៖
“ស្នើឱ្យភាគីទាំងពីរសិក្សាស្រាវជ្រាវ និងជំរុញរាល់គំរូសហប្រតិបត្តិការលើបច្ចេកវិទ្យាឌីជីថល បញ្ញាសិប្បនិម្មិត (AI) ទីក្រុងឆ្លាតវៃ មជ្ឈមណ្ឌលបណ្តុះពន្លកចាប់ផ្តើមអាជីវកម្មជាដើម។ ក្នុងនោះមានបំណងចង់ឲ្យភាគីជប៉ុននឹងបង្កើនការចែករំលែកបទពិសោធន៍ ការឧបត្ថម្ភសម្រាប់មូលដ្ឋាន និងសហគ្រាសវៀតណាម ក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីច្នៃប្រឌិត ជំរុញការផ្លាស់ប្តូរឌីជីថលនៅអាជ្ញាធរមូលដ្ឋាន លើកកម្ពស់សមត្ថភាពកសាងគោលនយោបាយ និងអភិបាលកិច្ចក្នុងវិស័យអាទិភាព ដូចជា៖ បញ្ញាសិប្បនិម្មិត ហេដ្ឋារចនាសម្ព័ន្ធចល័ត សេមីកុងដុកទ័រ”។
សារអនឡាញរបស់នាយករដ្ឋមន្ត្រីជប៉ុន Takaichi Sanae នៅក្នុងសន្និសីទបានបញ្ជាក់ថា ជប៉ុននឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវៀតណាមក្នុងដំណើរការកែទម្រង់ ដើម្បីសម្រេចបាននូវកំណើនសេដ្ឋកិច្ចបន្ថែមទៀត។ ដោយបញ្ជាក់ថា ប្រទេសទាំងពីរអាចរួមគ្នាបង្កើតអនាគតប្រកបដោយចីរភាពក្នុងស្មារតី "សហស្ថាបនា"៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម