ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងកាពារប្រទេស លោក ផាន់ វ៉ាន់យ៉ាង បានសម្តែងក្តីសង្ឃឹមថា សហរដ្ឋអាមេរិកនឹងបង្កើនការចែករំលែកព័ត៌មាន ឯកសារ និងវត្ថុបុរាណទាក់ទងនឹងយុទ្ធជនវៀតណាមក្នុងសម័យសង្គ្រាម និងគាំទ្រដល់ការលើកកម្ពស់សមត្ថភាពកំណត់អត្តសញ្ញាណដោយ DNA របស់អដ្ឋិធាតុ។
ទិដ្ឋភាពទូទៅនៃជំនួប។ រូបថត៖ ក្រសួងការពារប្រទេស
នៅថ្ងៃទី ២២ ខែមិថុនា នៅទីក្រុងហាណូយ ក្នុងជំនួបជាមួយលោក ហុង កៅ
រដ្ឋមន្ត្រីស្តីទីនៃកងទ័ពជើងទឹកសហរដ្ឋអាមេរិក ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម លោកផាន់ វ៉ាន់យ៉ាង
បានស្នើឱ្យភាគីទាំងពីរបន្តអនុវត្តន៍ខ្លឹមសារសហប្រតិបត្តិការ ប្រកបដោយប្រសិទ្ធភាព
ដោយផ្តោតលើវិស័យដូចជា៖ ការផ្លាស់ប្តូរគណៈប្រតិភូគ្រប់កម្រិត ការបណ្តុះបណ្តាល
សន្តិសុខដែនសមុទ្រ ឧស្សាហកម្មការពារជាតិ កិច្ចសហប្រតិបត្តិការយោធា។ល។
វៀតណាមសង្ឃឹមថា សហរដ្ឋអាមេរិកនឹងអនុវត្តន៍ការសន្យាគាំទ្រវៀតណាម
រួមទាំងថវិកាបន្ថែមចំនួន ១៣០
លានដុល្លារអាមេរិកសម្រាប់គម្រោងសម្អាតសារធាតុឌីអុកស៊ីននៅព្រលានយន្តហោះបៀនហ័រ; ស្នើរឱ្យភាគីទាំងពីរបញ្ចប់គម្រោងនេះមុនឆ្នាំ ២០៣០។ ឧបនាយករដ្ឋមន្ត្រី
និងជារដ្ឋមន្ត្រីក្រសួងកាពារប្រទេស លោក ផាន់ វ៉ាន់យ៉ាង បានសម្តែងក្តីសង្ឃឹមថា
សហរដ្ឋអាមេរិកនឹងបង្កើនការចែករំលែកព័ត៌មាន ឯកសារ
និងវត្ថុបុរាណទាក់ទងនឹងយុទ្ធជនវៀតណាមក្នុងសម័យសង្គ្រាម
និងគាំទ្រដល់ការលើកកម្ពស់សមត្ថភាពកំណត់អត្តសញ្ញាណដោយ DNA របស់អដ្ឋិធាតុ។
រីឯខ្លួនវិញ លោករដ្ឋមន្ត្រីស្តីទី ហ៊ុង កៅ
បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការការពារជាតិវៀតណាម-សហរដ្ឋអាមេរិកនាពេលកន្លងមកនេះ
ជាពិសេសក្នុងវិស័យនាវាចរណ៍។ រដ្ឋមន្ត្រីស្តីទី លោក ហ៊ុង កៅ សង្ឃឹមថា នាពេលអនាគត
ភាគីទាំងពីរនឹងបន្តសម្របសម្រួល និងលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យនេះ
តាមនោះ រួមចំណែកដល់ការពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិនិយាយដោយឡែក និងរវាងប្រទេសទាំងពីរនិយាយរួម៕
តាម vovworld.vn/km-KH