ព័ត៌មាន

ធ្វើឱ្យស៊ីជម្រៅថែមទៀតនូវកិច្ចសហប្រតិបត្តិការការពារជាតិវៀតណាម-អាមេរិក

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងកាពារប្រទេស លោក ផាន់ វ៉ាន់យ៉ាង បានសម្តែងក្តីសង្ឃឹមថា សហរដ្ឋអាមេរិកនឹងបង្កើនការចែករំលែកព័ត៌មាន ឯកសារ និងវត្ថុបុរាណទាក់ទងនឹងយុទ្ធជនវៀតណាមក្នុងសម័យសង្គ្រាម និងគាំទ្រដល់ការលើកកម្ពស់សមត្ថភាពកំណត់អត្តសញ្ញាណដោយ DNA របស់អដ្ឋិធាតុ។
ទិដ្ឋភាពទូទៅនៃជំនួប។ រូបថត៖ ក្រសួងការពារប្រទេស

នៅថ្ងៃទី ២២ ខែមិថុនា នៅទីក្រុងហាណូយ ក្នុង​ជំនួប​ជាមួយលោក ហុង កៅ រដ្ឋមន្ត្រីស្តីទីនៃកងទ័ពជើងទឹកសហរដ្ឋអាមេរិក ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារ​ប្រទេស​វៀតណាម លោក​ផាន់ វ៉ាន់យ៉ាង បានស្នើឱ្យភាគីទាំងពីរបន្តអនុវត្ត​ន៍​ខ្លឹមសារសហប្រតិបត្តិការ ប្រកបដោយប្រសិទ្ធភាព ដោយផ្តោតលើវិស័យដូចជា៖ ការផ្លាស់ប្តូរគណៈប្រតិភូគ្រប់កម្រិត ការបណ្តុះបណ្តាល សន្តិសុខដែនសមុទ្រ ឧស្សាហកម្មការពារជាតិ កិច្ចសហប្រតិបត្តិការយោធា។ល។ វៀតណាមសង្ឃឹមថា សហរដ្ឋអាមេរិកនឹងអនុវត្តន៍ការ​សន្យាគាំទ្រវៀតណាម រួមទាំង​ថវិកាបន្ថែមចំនួន ១៣០ លានដុល្លារ​អាមេរិក​សម្រាប់គម្រោងសម្អាតសារធាតុឌីអុកស៊ីននៅព្រលានយន្តហោះបៀនហ័រ; ស្នើរឱ្យ​ភាគីទាំងពីរ​បញ្ចប់គម្រោងនេះមុនឆ្នាំ ២០៣០។ ឧបនាយករដ្ឋមន្ត្រី និងជា​រដ្ឋមន្ត្រីក្រសួងកាពារប្រទេស លោក​ ផាន់ វ៉ាន់យ៉ាង បានសម្តែងក្តីសង្ឃឹមថា សហរដ្ឋអាមេរិកនឹងបង្កើនការចែករំលែកព័ត៌មាន ឯកសារ និងវត្ថុ​បុរាណទាក់ទងនឹងយុទ្ធជនវៀតណាមក្នុងសម័យ​សង្គ្រាម និងគាំទ្រដល់ការលើក​កម្ពស់សមត្ថភាពកំណត់អត្តសញ្ញាណដោយ​ DNA​ របស់​អដ្ឋិធាតុ។

រីឯខ្លួន​វិញ លោក​រដ្ឋមន្ត្រីស្តីទី ហ៊ុង កៅ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការការពារជាតិវៀតណាម-សហរដ្ឋអាមេរិកនាពេល​កន្លងមក​នេះ ជាពិសេសក្នុងវិស័យនាវាចរណ៍។ រដ្ឋមន្ត្រីស្តីទី លោក​ ហ៊ុង កៅ សង្ឃឹមថា នាពេលអនាគត ភាគីទាំងពីរនឹងបន្តសម្របសម្រួល និងលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យនេះ តាមនោះ រួមចំណែកដល់ការពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិនិយាយដោយឡែក និងរវាងប្រទេសទាំងពីរ​និយាយរួម៕


top