• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ធនាគារសិង្ហបុរីតំឡើងការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់ប្រទេសវៀតណាមសម្រាប់ឆ្នាំ ២០២៦

នាពេលថ្មីៗនេះ ធនាគារ UOB នៃប្រទេសសិង្ហបុរីបានចេញផ្សាយរបាយការណ៍យស្តីពីយថាទស្សន៍សេដ្ឋកិច្ចវៀតណាមដោយតំឡើងការព្យាករណ៍សម្រាប់កំណើនផលិតផលក្នុងស្រុកសរុប (GDP) របស់វៀតណាមក្នុងឆ្នាំ ២០២៦ ឡើង ៧.៥% ប្រៀនឹង ៧% ពីមុន។

របាយការណ៍របស់ធនាគារ UOB បានបញ្ជាក់ថា ទោះបីជាមានសម្ពាធពីគោលនយោបាយពន្ធរបស់សហរដ្ឋអាមេរិកក៏ដោយ ក៏សេដ្ឋកិច្ចវៀតណាមនៅតែទទួលបានកំណើនគួរឲ្យចាប់អារម្មណ៍នៅឆ្នាំ ២០២៥ តាមរយៈនោះ ពង្រឹងយថាទស្សន៍វិជ្ជមានសម្រាប់ឆ្នាំ២០២៦។

យោងតាមធនាគារ UOB ផលិតផលក្នុងស្រុកសរុបពិតប្រាកដរបស់វៀតណាមក្នុងត្រីមាសទី ៤ ឆ្នាំ ២០២៥ បានកើនឡើង ៨.៤៦% បើធៀបនឹងឆ្នាំមុន ខ្ពស់ជាង ៨.២៥% នៃត្រីមាសទី ៣ ឆ្នាំ ២០២៥។ សន្ទុះកំណើនយ៉ាងខ្លាំងនេះភាគច្រើនត្រូវបានជំរុញដោយសកម្មភាពនាំចេញ និងផលិតកម្មដែលមានស្ថិរភាព។

យោងតាម UOB កំណើនសេដ្ឋកិច្ចដ៏រឹងមាំរបស់ប្រទេសវៀតណាមភាគច្រើនត្រូវបានជំរុញដោយសកម្មភាពនាំចេញ និងផលិតកម្មដែលមានស្ថិរភាព (រូបថត៖ baochinhphu.vn)

នៅឆ្នាំ២០២៥ ផលិតផលក្នុងស្រុកសរុបរបស់វៀតណាមត្រូវបានគេព្យាករណ៍ថានឹងកើនឡើង ៨.០២% ខ្ពស់ជាងការព្យាករណ៍របស់ធនាគារ UOB ៧.៧%។

ជាពិសេស ការនាំចេញនៅតែជាកម្លាំងចលករដ៏សំខាន់នៃកំណើន។ នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៥ ទំហំនៃការនាំចេញបានកើនឡើង ១៩% បើធៀបនឹងឆ្នាំមុន ការកើនឡើងពេញមួយឆ្នាំគឺ ១៧% ទោះបីជាមានឧបសគ្គពន្ធគយក៏ដោយ។

លោក Suan Teck Kin នាយកស្រាវជ្រាវទីផ្សារនិងសេដ្ឋកិច្ចសកលរបស់ UOB បានចាត់ទុកថា សេដ្ឋកិច្ចវៀតណាមបានបង្ហាញពីភាពធន់គួរឲ្យកត់សម្គាល់នៅឆ្នាំ២០២៥។ ដោយមានអត្រាកំណើន ៨% វៀតណាមចូលដល់ឆ្នាំ២០២៦ ជាមួយមូលដ្ឋានដ៏រឹងមាំ ហើយ UOB បានតម្លើងការព្យាករណ៍កំណើន GDP ឡើង ៧.៥% ប្រៀបនឹង ៧% ពីមុន។

ការនាំចេញទំនិញ និងសេវាកម្មបច្ចុប្បន្នមានចំនួនប្រហែល ៨៣% នៃ GDP ដែលជាកម្រិតខ្ពស់ទីពីរនៅក្នុងអាស៊ាន បន្ទាប់ពីសិង្ហបុរី។ សហរដ្ឋអាមេរិកនៅតែជាទីផ្សារនាំចេញធំបំផុតរបស់វៀតណាម ដែលមានចំនួនប្រហែល ៣០% នៃទំហំនៃការនាំចេញសរុបនៅឆ្នាំ២០២៤ (៤០៦ ពាន់លានដុល្លារអាមេរិក) បន្ទាប់មកគឺប្រទេសចិន (១៥%) និងកូរ៉េខាងត្បូង (៦%)៕

តាម kh.qdnd.vn

គណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេសវៀតណាម ជួបសំណេះសំណាលជាមួយអតីតកម្មាភិបាលជាន់ខ្ពស់ក្នុងកងទ័ពដែលចូលនិវត្តន៍នៅភាគខាងត្បូងវៀតណាម

គណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេសវៀតណាម ជួបសំណេះសំណាលជាមួយអតីតកម្មាភិបាលជាន់ខ្ពស់ក្នុងកងទ័ពដែលចូលនិវត្តន៍នៅភាគខាងត្បូងវៀតណាម

នៅថ្ងៃទី១០ ខែមករា នៅទីក្រុងហូជីមិញ គណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស បានរៀបចំជំនួបសំណេះសំណាលជាមួយអតីតកម្មាភិបាលជាន់ខ្ពស់កងទ័ពដែលចូលនិវត្តន៍នៅភាគខាងត្បូងវៀតណាម។ លោកនាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេស បានអញ្ជើញជាអធិបតីក្នុងជំនួបនេះ។

Top