ព័ត៌មាន លោកនាយករដ្ឋមន្ត្រីស្នើឱ្យផ្តោតការអនុវត្តលើបណ្តាយុទ្ធសាស្ត្រសម្រាប់អភិវឌ្ឍន៍ប្រទេសជាតិ 12/01/2026 នាព្រឹកថ្ងៃទី ១១ ខែមករា នៅទីស្នាក់ការរដ្ឋាភិបាល នៃទីក្រុងហាណូយ គណៈកម្មាធិការបក្សរដ្ឋាភិបាល បានរៀបចំសន្និសីទបូកសរុបការងារ ឆ្នាំ ២០២៥ និងអនុវត្តទិសដៅ ភារកិច្ចសម្រាប់ឆ្នាំ២០២៦។ លេខាគណៈកម្មាធិការបក្ស លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ដឹកនាំសន្និសីទ។ ទិដ្ឋភាពនៃសន្និសីទ (រូបថត៖ VOV)អញ្ជើញថ្លែងនៅក្នុងសន្និសីទ លោកនាយករដ្ឋមន្ត្រីបានលើកច្បាស់ថា ឆ្នាំ ២០២៥ គឺជាឆ្នាំពិសេសសម្រាប់គណៈកម្មាធិការបក្សរដ្ឋាភិបាល ព្រោះ ជាលើកដំបូងដែលគណៈកម្មាធិការបក្សរដ្ឋាភិបាលត្រូវបានបង្កើតឡើង និងដាក់ឱ្យដំណើរការ។ ការបង្កើតគណៈកម្មាធិការបក្សរដ្ឋាភិបាលគឺជាជំហានមួយក្នុងវិធីសាស្រ្តដឹកនាំរបស់បក្សចំពោះរដ្ឋាភិបាល; បង្កើនការដឹកនាំផ្ទាល់របស់បក្សលើការងារគ្រប់គ្រង និងប្រតិបត្តិការរបស់រដ្ឋាភិបាល។លោកនាយករដ្ឋមន្ត្រីអញ្ជើញថ្លែងមតិដឹកនាំនៅក្នុងសន្និសីទ (រូបថត៖ VNA) ទាក់ទងនឹងទិសដៅនិងភារកិច្ចសម្រាប់ឆ្នាំថ្មីនេះ គណៈកម្មាធិការបក្សរដ្ឋាភិបាលនឹងខិតខំបង្កើនកំណើនផលិតផលក្នុងស្រុកសរុប (GDP) ឲ្យសម្រេចបាន ១០% ឬច្រើនជាងនេះ; ផលិតផលក្នុងស្រុកសរុបលើមនុស្សម្នាក់នឹងឈានដល់ ៥.៤០០ - ៥.៥០០ ដុល្លារអាមេរិក។ ជាមួយគ្នានេះ ឆ្នាំនេះនឹងបង្កើតគំរូកំណើនថ្មីមួយ រៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ ពន្លឿនឧស្សាហូបនីយកម្មនិងទំនើបកម្ម ដោយមានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលជាកម្លាំងជំរុញចម្បង។ដើម្បីសម្រេចបាននូវគោលដៅទាំងនេះ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានស្នើថា នៅឆ្នាំ ២០២៦នេះ ត្រូវផ្តោតលើការកសាង និងអនុវត្តយុទ្ធសាស្ត្រចំនួនប្រាំ៖ សុក្រិតយន្តការយុទ្ធសាស្ត្រ កៀរគរធនធានយុទ្ធសាស្ត្រ វិនិយោគលើហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ អភិវឌ្ឍបច្ចេកវិទ្យាយុទ្ធសាស្ត្រ និងបង្កើតតុល្យភាពយុទ្ធសាស្ត្រ៕ តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាព្រឹកថ្ងៃទី ១១ ខែមករា នៅទីស្នាក់ការរដ្ឋាភិបាល នៃទីក្រុងហាណូយ គណៈកម្មាធិការបក្សរដ្ឋាភិបាល បានរៀបចំសន្និសីទបូកសរុបការងារ ឆ្នាំ ២០២៥ និងអនុវត្តទិសដៅ ភារកិច្ចសម្រាប់ឆ្នាំ២០២៦។ លេខាគណៈកម្មាធិការបក្ស លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ដឹកនាំសន្និសីទ។ ទិដ្ឋភាពនៃសន្និសីទ (រូបថត៖ VOV)អញ្ជើញថ្លែងនៅក្នុងសន្និសីទ លោកនាយករដ្ឋមន្ត្រីបានលើកច្បាស់ថា ឆ្នាំ ២០២៥ គឺជាឆ្នាំពិសេសសម្រាប់គណៈកម្មាធិការបក្សរដ្ឋាភិបាល ព្រោះ ជាលើកដំបូងដែលគណៈកម្មាធិការបក្សរដ្ឋាភិបាលត្រូវបានបង្កើតឡើង និងដាក់ឱ្យដំណើរការ។ ការបង្កើតគណៈកម្មាធិការបក្សរដ្ឋាភិបាលគឺជាជំហានមួយក្នុងវិធីសាស្រ្តដឹកនាំរបស់បក្សចំពោះរដ្ឋាភិបាល; បង្កើនការដឹកនាំផ្ទាល់របស់បក្សលើការងារគ្រប់គ្រង និងប្រតិបត្តិការរបស់រដ្ឋាភិបាល។លោកនាយករដ្ឋមន្ត្រីអញ្ជើញថ្លែងមតិដឹកនាំនៅក្នុងសន្និសីទ (រូបថត៖ VNA) ទាក់ទងនឹងទិសដៅនិងភារកិច្ចសម្រាប់ឆ្នាំថ្មីនេះ គណៈកម្មាធិការបក្សរដ្ឋាភិបាលនឹងខិតខំបង្កើនកំណើនផលិតផលក្នុងស្រុកសរុប (GDP) ឲ្យសម្រេចបាន ១០% ឬច្រើនជាងនេះ; ផលិតផលក្នុងស្រុកសរុបលើមនុស្សម្នាក់នឹងឈានដល់ ៥.៤០០ - ៥.៥០០ ដុល្លារអាមេរិក។ ជាមួយគ្នានេះ ឆ្នាំនេះនឹងបង្កើតគំរូកំណើនថ្មីមួយ រៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ ពន្លឿនឧស្សាហូបនីយកម្មនិងទំនើបកម្ម ដោយមានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលជាកម្លាំងជំរុញចម្បង។ដើម្បីសម្រេចបាននូវគោលដៅទាំងនេះ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានស្នើថា នៅឆ្នាំ ២០២៦នេះ ត្រូវផ្តោតលើការកសាង និងអនុវត្តយុទ្ធសាស្ត្រចំនួនប្រាំ៖ សុក្រិតយន្តការយុទ្ធសាស្ត្រ កៀរគរធនធានយុទ្ធសាស្ត្រ វិនិយោគលើហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ អភិវឌ្ឍបច្ចេកវិទ្យាយុទ្ធសាស្ត្រ និងបង្កើតតុល្យភាពយុទ្ធសាស្ត្រ៕
អត្ថបទផ្សេងទៀត ធនាគារសិង្ហបុរីតំឡើងការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់ប្រទេសវៀតណាមសម្រាប់ឆ្នាំ ២០២៦12/01/2026ព័ត៌មាននាពេលថ្មីៗនេះ ធនាគារ UOB នៃប្រទេសសិង្ហបុរីបានចេញផ្សាយរបាយការណ៍យស្តីពីយថាទស្សន៍សេដ្ឋកិច្ចវៀតណាមដោយតំឡើងការព្យាករណ៍សម្រាប់កំណើនផលិតផលក្នុងស្រុកសរុប (GDP) របស់វៀតណាមក្នុងឆ្នាំ ២០២៦ ឡើង ៧.៥% ប្រៀនឹង ៧% ពីមុន។ គណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេសវៀតណាម ជួបសំណេះសំណាលជាមួយអតីតកម្មាភិបាលជាន់ខ្ពស់ក្នុងកងទ័ពដែលចូលនិវត្តន៍នៅភាគខាងត្បូងវៀតណាម12/01/2026ព័ត៌មានលោក Marc Knapper ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសវៀតណាម៖ ប្រទេសវៀតណាមនឹងជាកន្លែងពិសេសមួយសម្រាប់ខ្ញុំ និងក្រុមគ្រួសាររបស់ខ្ញុំជានិច្ច12/01/2026ព័ត៌មានការទូតសេដ្ឋកិច្ចសកម្ម រួមចំណែកដល់ការជំរុញកំណើនពីរខ្ទង់12/01/2026ព័ត៌មានអ្នកជំនាញកូរ៉េខាងត្បូងរំពឹងទៅលើចំណុចរបត់មួយនៅក្នុងការអភិវឌ្ឍរបស់វៀតណាម12/01/2026ព័ត៌មានបំផុសកម្មវិធីបរិច្ចាគឈាម "ថ្ងៃអាទិត្យក្រហម" លើកទី ១៨12/01/2026ព័ត៌មាននាយករដ្ឋមន្ត្រីអញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់គម្រោងវិនិយោគហេដ្ឋារចនាសម្ព័ន្ធចំនួន ៣ សម្រាប់សាលារៀនជំនាញ12/01/2026ព័ត៌មាន អត្ថបទផ្សេងទៀត