យោងតាម MOU នេះ Yango Ads និងមជ្ឈមណ្ឌលជំរុញទេសចរណ៍ Da Nang នឹងសហការគ្នាក្នុងការរចនាយុទ្ធនាការឌីជីថល ដោយផ្អែកលើទិន្នន័យ ធ្វើការស្រាវជ្រាវអតិថិជនយ៉ាងស៊ីជម្រៅ និងអនុវត្តន៍គំនិតផ្តួចផ្តើមម៉ាឃិតធីងផ្អែក ដើម្បីផ្សព្វផ្សាយព័ត៌មាន និងរូបភាពទីក្រុង Da Nang តាមរយៈវេទិកា អនឡាញក្នុង សហគមន៍បណ្ដាប្រទេសឯករាជ្យ (CIS)។
មជ្ឈមណ្ឌលជំរុញទេសចរណ៍ Danang និង Yango Ads ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ។ (រូបថត៖ Ngoc Ha/baodanang.vn)
កាលពី ថ្ងៃទី ១៧ ខែតុលា នៅទីក្រុង Da Nang ក្រុមហ៊ុន Yango Ads ដែលជាវេទិកាបច្ចេកវិទ្យាផ្សព្វផ្សាយពាណិជ្ជកម្ម (AdTech) ចំណុះសម្ព័ន្ធក្រុមហ៊ុន Yango Group ប្រទេសចិនបានចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈនៃការយោគយល់គ្នា(MOU) ជាមួយមជ្ឈមណ្ឌលជំរុញទេសចរណ៍ Da Nang ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យ សារព័ត៌មានឌីជីថល និងការអភិវឌ្ឍ
ទីផ្សារ។
យោងតាម MOU នេះ Yango Ads និងមជ្ឈមណ្ឌលជំរុញទេសចរណ៍ Da Nang នឹងសហការគ្នាក្នុងការរចនាយុទ្ធនាការឌីជីថល ដោយផ្អែកលើទិន្នន័យ ធ្វើការស្រាវជ្រាវអតិថិជនយ៉ាងស៊ីជម្រៅ និងអនុវត្តន៍គំនិតផ្តួចផ្តើមម៉ាឃិតធីងផ្អែកលើការផ្សព្វផ្សាយព័ត៌មាន និងរូបភាពទីក្រុង Da Nang តាមរយៈវេទិកាអនឡាញក្នុង សហគមន៍បណ្ដាប្រទេសឯករាជ្យ (CIS)។ តាមនោះ ផ្សព្វផ្សាយព័ត៌មាន និងរូបភាពនៃទីក្រុង Da Nang ដល់ភ្ញៀវទេសចរអន្តរជាតិ ហើយធានាថា ម៉ាកយីហោទីក្រុង Da Nang ត្រូវបានភ្ញៀវទេសចរដ៏មានសក្ដានុពល ស្គាល់មកយូរ មុនពេលពួកគេកក់ដំណើរកម្សាន្ត។
ក្នុងរយៈពេល ៩ ខែដើមឆ្នាំ ២០២៥ ទេសចរណ៍ Da Nang ទទួលបានភ្ញៀវស្នាក់នៅជាង ១៤,៤ លាននាក់ កើនឡើងជាង ២២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះភ្ញៀវអន្តរជាតិទទួលបាន៥,៨លាននាក់ កើនជាង៣១%។ ដោយឡែកទីផ្សារ CIS គឺជាចំណុចលេចធ្លោ ដោយមានចំនួនភ្ញៀវ ២៥ ម៉ឺននាក់៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម