• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទីក្រុងហូជីមិញ៖ បង្កើតចក្ខុវិស័យយុទ្ធសាស្ត្រ និងប្តេជ្ញាធ្វើសកម្មភាព​ទម្លុះទម្លាយ

វេទិកាសេដ្ឋកិច្ចសរទ​រដូវ (AEF) ឆ្នាំ២០២៦ បានបង្កើត​បរិយាកាសសម្រាប់តភ្ជាប់​ខឿន​សេដ្ឋកិច្ចទៅក្នុងខ្សែសង្វាក់តម្លៃ និងតម្រង់ទិសសម្រាប់ការ​អភិវឌ្ឍនាពេលអនាគត ដោយផ្អែកលើចក្ខុវិស័យដ៏អស្ចារ្យ និងទំនើប​។

នេះ​ជាការបញ្ជាក់របស់លោក ង្វៀន វ៉ាន់ ឌឿក ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ នៅក្នុងពិធីបិទ AEF ឆ្នាំ២០២៦ ក្រោម​ប្រធានបទ "ស្មារតីនៃកិច្ចសហប្រតិបត្តិការក្នុងយុគសម័យថ្មី"។

វេទិកាសេដ្ឋកិច្ចសរទរដូវ (AEF) ឆ្នាំ២០២៦ ។ រូបថត៖ VNA

បន្ទាប់ពីវេទិកានេះ ទីក្រុងហូជីមិញបានកំណត់អាទិភាពសំខាន់ៗចំនួនបី៖ កំណែទម្រង់ស្ថាប័ន លើកកម្ពស់គុណភាពធនធានមនុស្ស និងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីទាក់ទាញធនធានសកល។ ទីក្រុងនឹងជំរុញយន្តការ និងគោលនយោបាយ​ទម្លុះទម្លាយក្នុងវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍; ជំរុញការបណ្តុះបណ្តាលឡើងវិញ លើកកម្ពស់ជំនាញ និងសមត្ថភាព​ធ្វើជាម្ចាស់លើបច្ចេកវិទ្យារបស់កម្លាំងពលកម្ម។ លោក ង្វៀន វ៉ាន់ ឌឿក ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ បានសង្កត់ធ្ងន់ថា៖ “ទីក្រុងហូជីមិញមានបំណង​ចង់លើកកម្ពស់កិច្ចសហប្រតិបត្តិការដ៏សំខាន់ - ដែលស្ថាប័នហិរញ្ញវត្ថុ វិនិយោគិនអន្តរជាតិ និងសហគ្រាសធំៗដឹកនាំ និងចូលរួម ដោយភ្ជាប់ដើមទុនជាមួយនឹងអ័ក្សអភិវឌ្ឍន៍សេដ្ឋកិច្ចជាយុទ្ធសាស្ត្រ ចាប់ពីឧស្សាហកម្មឆ្លាតវៃ និងការផ្លាស់ប្តូរបៃតង ទៅជាសេដ្ឋកិច្ចឌីជីថលនៅក្នុងទីក្រុងធំមួយ”៕

ដោយ​ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៦-២៩ ខែតុលា នៅទីក្រុងហូជីមិញ វេទិកា AEF ២០២៦ មានអ្នកចូលរួមជាង ១.៥០០នាក់មកពីប្រទេស និងដែនដី ចំនួន ៦០ ជាំមួយនឹងគណៈប្រតិភូចំនួន ២២ មកពីក្រសួង ផ្នែក និងមូលដ្ឋានអន្តរជាតិ តំណាងអង្គការអន្តរជាតិចំនួន ១០ មជ្ឈមណ្ឌលចំនួន ៧ នៃបណ្តាញ C៤IR សកល ជាមួយនឹងសហគ្រាស​ និងអ្នកជំនាញបរទេសចំនួន ៥០០ នាក់។ វេទិកានេះមានវាគ្មិនចំនួន ២៥០ នាក់ វគ្គពិភាក្សាចំនួន ២២ និងបច្ចេកវិទ្យា ដំណោះស្រាយ និងគំនិតច្នៃប្រឌិតចំនួន ៣២៕

តាម vovworld.vn/km-KH

ទំហំនាំចូលនិងនាំចេញទំនិញសរុបរបស់វៀតណាមបានលើសពី ១ ទ្រីលានដុល្លារអាមេរិកក្នុងរយៈពេល ១០ ខែដំបូងនៃឆ្នាំ២០២៦

ទំហំនាំចូលនិងនាំចេញទំនិញសរុបរបស់វៀតណាមបានលើសពី ១ ទ្រីលានដុល្លារអាមេរិកក្នុងរយៈពេល ១០ ខែដំបូងនៃឆ្នាំ២០២៦

នៅក្នុងខែតុលា ទំហំនាំចូល និងនាំចេញត្រូវបានប៉ាន់ប្រមាណថាមានចំនួនជាង ១២២ ពាន់លានដុល្លារអាមេរិក កើនឡើង ៤៧,៦% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

Top