• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទីក្រុងហូជីមិញស្វាគមន៍ភ្ញៀវទេសចរជិត ១,៧ លាននាក់ក្នុងឱកាសវិស្សមកាល ៣០ មេសា - ១ ឧសភា

ការ​ឈប់សម្រាកពិធីបុណ្យសែនខួបស្តេចហ៊ុង និងទិវា​បុណ្យ ៣០ មេសា - ១ ឧសភា អូសបន្លាយរយៈពេលវែង បានជំរុញឱ្យតម្រូវការទេសចរណ៍កើនឡើងយ៉ាងខ្លាំង ជួយឱ្យទីក្រុងហូជីមិញ​ទទួលបរិមាណភ្ញៀវទេសចរយ៉ាងច្រើន​។

ភ្ញៀវទេសចរបរទេស ទស្សនាវិមានឯករាជ្យនៃទីក្រុងហូជីមិញ។ រូបថត៖VNA

យោងតាមមន្ទីរទេសចរណ៍ទីក្រុងហូជីមិញ ក្នុងរយៈពេល ៩ ថ្ងៃ (២៥ មេសា - ៣ ឧសភា) ទីក្រុងបានទទួលភ្ញៀវទេសចរអន្តរជាតិប្រហែល ១៩០.០០០នាក់ និងភ្ញៀវទេសចរក្នុងស្រុកចំនួន ១,៥ លាននាក់។​ ដើម្បីបម្រើតម្រូវការកើនឡើង ទេសចរណ៍ទីក្រុងហូជីមិញបានអនុវត្តកម្មវិធីជំរុញសេដ្ឋកិច្ចជាច្រើន ដោយ​ឧទ្ទេសនាមផលិតផល និងសេវាកម្មថ្មីជិត ១,០០០។ លើសពីនេះ ទីក្រុងហូជីមិញក៏បានរៀបចំ "ទិវាបង្រួបបង្រួម​ប្រទេស​ជាតិ" ដោយ​មានការបាញ់កាំជ្រួចនៅទីតាំងចំនួន ៧ នាយប់ថ្ងៃទី ៣០ ខែមេសា ជាមួយនឹងសកម្មភាពវប្បធម៌ និងការសម្តែងសិល្បៈនៅទីតាំង​ចំនួន​៣។ លោកស្រី ត្រឹន ភឿងលីញ នាយកផ្នែកទីផ្សារ និងបច្ចេកវិទ្យាព័ត៌មាននៃ BenThanh Tourist បានថ្លែងថា៖ «ទោះបីជាថ្លៃ​ដឹកជញ្ជូន ជាពិសេសសំបុត្រយន្តហោះកើន​ឡើង​ក៏ដោយ BenThanh Tourist នៅតែ​រក្សាតម្លៃស្ថិរភាពបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះគឺជាកត្តាមួយដែលជួយជំរុញតម្រូវការទេសចរណ៍ក្នុងរដូវវិស្សមកាល ដោយសមត្ថភាពទិញកើនឡើងប្រហែល ១៥ ទៅ ២០% បើប្រៀបធៀបនឹងឆ្នាំ ២០២៥។ ក្នុងអំឡុងពេលកំពូល តម្រូវការកើនឡើងយ៉ាងខ្លាំង ជាពិសេសនៅគោល​ដៅ​ជិត​ទីក្រុង​ ដូចជា វុងតាវ និងដាឡាត់ ដូច្នេះហើយ​សម្ពាធលើប្រព័ន្ធសេវាកម្មគឺមិនអាចជៀសវាងបានទេ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនបានរៀបចំតាំង​ពីដើម ដោយធ្វើការជាមួយដៃគូ ដើម្បីធានាការផ្គត់ផ្គង់ និងរក្សាគុណភាពសេវាកម្មប្រកបដោយស្ថិរភាព»៕​

តាម vovworld.vn/km-KH

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម នឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសស្រីលង្កា

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម នឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសស្រីលង្កា

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសវៀតណាម ដំណើរទស្សនកិច្ចនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០២៦។

Top