ជាមួយនឹងផ្ទៃដីជាង២០០០គីឡូម៉ែត្រការេ ប្រជាជនជាង១៣ពាន់នាក់ ស្រូបយក GDP ជាង២២%នៃទូទាំងប្រទេស ទីក្រុងហូជីមិញជាមជ្ឈមណ្ឌលសេដ្ឋកិច្ចធំបំផុតវៀតណាម។ ការអភិវឌ្ឍជាមួយនឹងល្បឿនយ៉ាងលឿន ក៏ជាបុព្វហេតុសម្រាប់ទីក្រុងហូជីមិញ ក្លាយទៅជាទីក្រុងរុងរឿង នៃតំបន់អាស៊ីអាគ្នេយ៍។
កាសែតរូបភាពវៀតណាម សូមគោរពឧទ្ទេសនាមគំហើញពីអាកាសអំពីទីក្រុងហូជីមិញមួយ ពោរពេញដោយថាមពលនិងការអភិវឌ្ឍ របស់សិល្បករ ថតរូប យ៉ាង សើនដុង (Giang Son Dong)៖
![]() ចំណត់កំពង់ផែញ៉ារ៉ុង (Nha Rong) ដំបូងជាកំពង់ផែពាណិជ្ជកម្មធំមួយនៅភូមិភាគខាងត្បូងវៀតណាម បានកសាងចាប់ពីឆ្នាំ១៨៦៤ នៅក្បែរទន្លេសាយហ្គន។ ចំណត់កំពង់ផែញ៉ារ៉ុង (Nha Rong) ជាទីកន្លែង ដែលលោកប្រធានហូជីមិញ ធ្វើដំណើរចេញទៅស្វែងរកមាគ៌ារំដោះជាតិ។ សព្វថ្ងៃ កំពង់ផែញ៉ារ៉ុង (Nha Rong) ជាទីកន្លែងទាក់ទាញភ្ញៀវទេសចរណ៍។ រូបថត៖ យ៉ាង សើនដុង ![]() កំពង់ផែកាតឡាយ (Cat Lai) ស្ថិតនៅលើទន្លេដុងណាយ (Dong Nai) ជាកំពង់ផែមួយក្នុងចំណោមកំពង់ផែសំខាន់ នៃប្រព័ន្ធកំពង់ផែតំបន់ទីក្រុងហូជីមិញ ចំណុះការគ្រប់គ្រងនៃអគ្គក្រុមហ៊ុនតឹនកាង (Tan Cang) សាយហ្គន។ កំពង់ផែកាតឡាយ (Cat Lai) ជាកំពង់ container អន្តរជាតិធំ និងទំនើបបំផុតវៀតណាម ឈរក្នុងចំណោម២៥កំពង់ផែលំដាប់ពិភពលោក ជាមួយនឹងទីផ្សារ container នាំចេញចូល ស្រូបយកលើ៩០% នៃតំបន់ភូមិភាគខាងត្បូងវៀតណាមនិងជិត៥០%ទីផ្សារទូទាំងប្រទេស។ រូបថត៖ យ៉ាង សើនដុង ![]() ស្ពានយោងខ្សែកាប់ភូមីហឹង (Phu My Hung) តភ្ជាប់ខណ្ឌ២ ខណ្ឌ៧ និងខណ្ឌ៩ សម្ពោធឆ្លងនៅឆ្នាំ២០០៩។ ស្ពានជាផ្លូវមួយក្នុងចំណោមផ្លូវតភ្ជាប់ទីប្រជុំជនថ្មីធូធិម (Thu Thiem) និងតំបន់ទីប្រជុំជនភូមីហឹង (Phu My Hung) ។ រូបថត៖ យ៉ាង សើនដុង ![]() កសាងផ្លូវ metro ទី១នៅខណ្ឌ១។ ផ្លូវ metro នេះជាផ្លូវតភ្ជាប់ពី Depot ឡុងប៊ិញ (Long Binh) (ខណ្ឌ៩និងប៊ិញយ៉ឿង - Binh Duong) រហូតដល់ចំណត់មជ្ឈមណ្ឌលបេនថាញ (Ben Thanh) (ខណ្ឌ១)។ សំណង់នេះ ជានិមិត្តរូប វាយតម្លៃការបង្វែខ្លួនវិវឌ្ឍន៍នៃទីក្រុងហូជីមិញសព្វថ្ងៃ និងទៅអនាគត។ រូបថត៖ យ៉ាង សើនដុង ![]() ផ្លូវជាតិ ផាម វ៉ាន់ដុង (Pham Van Dong) ចំណុះផ្លូវខ្សែក្រវាត់លេខ១ នៅទីក្រុងហូជីមិញ ចាប់ផ្តើមពីព្រលានយន្តហោះអន្តរជាតិ តឹនសើនញ៉ឹត (Tan Son Nhat) រហូតទៅដល់ផ្លូវបំបែកជាបួន ឡិញស្វឹន (Linh Xuan) ចំណុះខណ្ឌធូឌឹក (Thu Duc)។ នេះជាផ្លូវខាងក្នុងទីប្រជុំជនដែលស្រស់ស្អាតបំផុតទីក្រុង បានធ្វើសម្រេចនៅឆ្នាំ២០១៥។ ផ្លូវមានសរុបទុនវិនិយោគ គឺ៣៤០លានអាមេរិក សាងសង់ដោយសម្ពន្ធក្រុមហ៊ុន GS (Engineering Contruction - កូរ៉េខាងត្បូង) ផ្តើមសាងសង់នៅខែឧសភា ឆ្នាំ២០០៨។ នេះក៏ជាគម្រោងការដំបូងបង្អស់នៅវៀតណាម បានវិនិយោគិនបរទេសមកសាងសង់តាមទម្រង់រូបភាព BT (កសាងនិងផ្តល់ជូន)។ រូបថត៖ យ៉ាង សើនដុង ![]() អគ្គក្រុមហ៊ុនតឹនកាង (Tan Cang) សាយហ្គន បានក្លាយជាអ្នកអាជីវកម្មកំពង់ផែ container ជំនាញ ទំនើប និងធំបំផុតវៀតណាម ជាមួយនឹងសេវាកម្មអាជីវកម្មកំពង់ផែដូចជា៖ សេវាកម្មរៀបដាក់ទំនិញ សេវាកម្ម Logistics សេវាកម្មនាវាចរណ៍ សង្គ្រោះ អ្នកនាំផ្លូវ អចលនទ្រព្យ អគារការិយាល័យខ្ពស់ៗ សាងសង់សំណង់ស៊ីវិល និងយោធាជាដើម។ល។ ព្រមទាំងដឹកជញ្ជូនសម្បូររូបភាព។ រូបថត៖ យ៉ាង សើនដុង ![]() ប្រសព្វផ្លូវបំបែកជាបួនកាតឡាយ (Cat Lai) ផ្លូវច្រកចូលទីក្រុងហូជីមិញ បានសាងសង់ទំនើប មានច្រើនគន្លងផ្លូវ។ រូបថត៖ យ៉ាង សើនដុង ![]() មហាវិថី ង្វៀន វ៉ាន់ឡិញ (Nguyen Van Linh) មានប្រវែងសរុប១៧,៨គីឡូម៉ែត្រ តភ្ជាប់ផ្លូវ ហ្វិញ តឹនផាត (Huynh Tan Phat) ខណ្ឌ៧ រហូតដល់ផ្លូវជាតិលេខ១អា។ មហាវិថី បានឡើងផែនការកំណត់ប្រវែងទទឹងផ្លូវចំនួន១២០ម៉ែត្រ រួមមានគន្លងផ្លូវឡាន១០ ស្ពាន១០ ជាមួយនឹងសរុបថវិកាវិនិយោគប្រហែល១០០លានដូល្លាអាមេរិក។ មហាវិថីនេះ បានចាត់ទុកជាផ្លូវសំខាន់ដែលមានអត្ថន័យ ចំពោះការអភិវឌ្ឍសេដ្ឋកិច្ចសម្រាប់តំបន់ភូមិភាគខាងត្បូងនៃទីក្រុងហូជីមិញ តភ្ជាប់នឹងសំណង់សំខាន់ៗជាច្រើនដូចជា៖ តំបន់ច្នៃផលិត តឹនធ្វឹន (Tan Thuan) តំបន់ទីប្រជុំជនភូមីហឹង (Phu My Hung) តំបន់ឧស្សាហកម្មហេបផឿក (Hiep Phuoc) តំបន់ទីប្រជុំជនកំពង់ផែហេបផឿក (Hiep Phuoc) កំពង់ផែហេបផឿក (Hiep Phuoc) ស្ពានភូមីហឹង (Phu My Hung) និងតំបន់ទីប្រជុំជនថ្មីធូធិម (Thu Thiem)។ រូបថត៖ យ៉ាង សើនដុង ![]() ទីក្រុងហូជីមិញភ្លឺផ្លេកនាពេលរាត្រី។ រូបថត៖ យ៉ាង សើនដុង ![]() ខណ្ឌ២ ជាខណ្ឌខាងក្នុងទីក្រុង ស្ថិតនៅទិសខាងកើតទីក្រុងហូជីមិញ ដែលមានទីតាំងនិងលក្ខណៈងាយស្រួលក្លាយជាទីប្រជុំជនថ្មីមួយ។ ជាតម្រុយចរាចរណ៍ខាងផ្លូវគោក ផ្លូវដែកក្នុងទីប្រជុំជន ផ្លូវទឹកតភ្ជាប់ទីក្រុងជាមួយនឹងខេត្តដុងណាយ (Dong Nai) ប៊ិញយឿង (Binh Duong) បារៀ - វូងតាវ។ ខណ្ឌ២ ជាខណ្ឌថ្មីទើបបាននគរូបនីយកម្ម ទៅអនាគតជិតនឹងជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ហិរញ្ញវត្ថុថ្មី របស់ទីក្រុងហូជីមិញ។ រូបថត៖ យ៉ាង សើនដុង ![]() ប្រព័ន្ធផ្លូវគោករបស់ទីក្រុងហូជីមិញច្រើនស្អេកស្អះ មានប្រវែងសរុបជាង៤ពាន់គីឡូម៉ែត្រ ជាទីក្រុងដែលមានប្រព័ន្ធចរាចរណ៍ផ្លូវគោកធំបំផុត ក្នុងចំណោមទីក្រុងនៅវៀតណាម។ រូបថត៖ យ៉ាង សើនដុង ![]() ទេសភាពទីក្រុងហូជីមិញសំឡឹងមើលពីទន្លេសាយហ្គន។ រូបថត៖ យ៉ាង សើនដុង ![]() ខណ្ឌ១ជាខណ្ឌមជ្ឈមណ្ឌលនៃទីក្រុងហូជីមិញ។ ស្ថាបនរដ្ឋអំណាច ស្ថានទូតប្រទេសនានា និងអគារខ្ពស់ៗសុទ្ធតែបានប្រមូលផ្តុំនៅខណ្ឌ១។ ខណ្ឌ១បានចាត់ទុកជាទីកន្លែងរុងរឿងសម្បូរសប្បាយ មានកម្រិតរស់នៅខ្ពស់នៃទីក្រុងអំពីគ្រប់មធ្យោបាយ។ ផ្លូវដុងខើយ (Dong Khoi) និងផ្លូវថ្មើរជើង ង្វៀនហ្វេ (Nguyen Hue) ជាតំបន់ប្រជុំពាណិជ្ជកម្មសំខាន់របស់ខណ្ឌ។ រូបថត៖ យ៉ាង សើនដុង ![]() ទីស្តីការគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ ជាសំណង់មួយក្នុងចំណោមសំណង់ស្ថាបត្យកម្មបុរាណ ដែលជានិមិត្តរូបនៃទីក្រុង បានកសាងចាប់ពីឆ្នាំ១៨៩៨ រហូតដល់១៩០៩ តាមរចនបទ Rococo បង្កើតដោយស្ថាបត្យករ Femand Gardès រចនាត្រាបតាមបែបនៃជាន់ដំបូលជួងនៅភាគខាងជើងនៃប្រទេសបារាំង។ បន្ទាប់ពីថ្ងៃឯកភាពទឹកដីនាឆ្នាំ១៩៧៥ រហូតដល់សព្វថ្ងៃ អគារនេះជាទីកន្លែងធ្វើការ របស់គណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ។ រូបថត៖ យ៉ាង សើនដុង |
សិល្បករថតរូប យ៉ាង សើនដុង (Giang Son Dong) កើតឆ្នាំ១៩៧៣ ស្រុកកំណើតនៅឃុំអានដុង (An Dong) ស្រុកអានយឿង (An Duong) ខេត្តហាយភង់ (Hai Phong) សព្វថ្ងៃកំពុងរស់នៅនិងធ្វើការនៅទីក្រុងហូជីមិញ។ សិល្បករ ថតរូប យ៉ាង សើនដុង (Giang Son Dong) ចូលសកម្មភាពថតរូប និងចូលរួមការប្រឡងធំៗចាប់តាំងពីឆ្នាំ២០១៧ ទទួលបានរង្វាន់រូបថតក្នុងស្រុកនិងអន្តរជាតិដូចជាមេដាយប្រាក់ Vapa VN ឆ្នាំ២០១៧ មេដាយសំរិទ្ធ Vapa ជាតិឆ្នាំ២០១៨ រង្វាន់លេខពីរវៀតណាមសំឡឹងពីអាកាស២០១៩ ជាដើម។ល៕ |
អនុវត្តន៍៖ យ៉ាង សើនដុង