• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទិវានវានុវត្តន៍ជាតិឆ្នាំ២០២៦៖ នវានុវត្តន៍ - កម្លាំងចលករសម្រាប់ការអភិវឌ្ឍសង្គមទាំងមូល

នៅព្រឹកថ្ងៃទី៤ ខែតុលា ទិវានវានុវត្តន៍ជាតិឆ្នាំ២០២៦ បានប្រព្រឹត្តទៅ នៅទីក្រុងហាណូយ ដោយប្រធានបទ៖ “នវានុវត្តន៍ - កម្លាំងចលករសម្រាប់ការអភិវឌ្ឍសង្គមទាំងមូល”។ ព្រឹត្តិការណ៍នេះត្រូវបាន​រៀបចំឡើង​ដោយក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា សហការជាមួយគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ។

ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក ហូ ក្វឹកឌុង ថ្លែងនៅក្នុងព្រឹត្តិការណ៍នេះ។ រូបថត៖ Hoang Hieu-VNA

ថ្លែងនៅក្នុងព្រឹត្តិការណ៍នេះ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក ហូ ក្វឹកឌុង បានសង្កត់ធ្ងន់ថា សេចក្តីសម្រេចចិត្ត​លេខ ៥៧ របស់ការិយាល័យនយោបាយ ស្តីពីរបកគំហើញក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលជាតិ បានកំណត់ការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលជាតិ ជារបកគំហើញ​ជួរមុខ ជាកម្លាំងចលករចម្បងសម្រាប់ការអភិវឌ្ឍយ៉ាងឆាប់រហ័ស​នៃកម្លាំងផលិតកម្មទំនើប ការកែលម្អទំនាក់ទំនងផលិតកម្ម របៀប​ផ្លាស់ប្តូរថ្មី​អភិបាល​កិច្ចជាតិ និងរួមចំណែកដល់ការអភិវឌ្ឍដ៏​ទម្លុះទម្លាយរបស់ប្រទេសជាតិ​ក្នុង​យុ​គសម័យថ្មី។ នៅក្នុងបរិបទនេះ “នវានុវត្តន៍” មិនត្រឹមតែជាវិស័យដែលត្រូវការការយកចិត្តទុកដាក់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកម្លាំងចលករ​ដែលត្រូវការជំរុញយ៉ាងខ្លាំងនៅក្នុង​ខឿន​សេដ្ឋកិច្ច និងសង្គមទាំងមូលផ​ងដែរ។

សាស្ត្រាចារ្យរង បណ្ឌិត ដួន មិញ ហួន សមាជិកការិយាល័យនយោបាយ នាយកបណ្ឌិតសភានយោបាយជាតិហូជីមិញ រួមជាមួយ​ឧបនាយករដ្ឋមន្ត្រី ហូ ក្វឹក យុង និងថ្នាក់ដឹកនាំក្រសួង មន្ទីរ និងស្ថាប័ន​ធ្វើ​ពិធីបំផុសទិវានវានុវត្តន៍ជាតិឆ្នាំ២០២៦។ រូបថត៖ Hoang Hieu-VNA

នៅក្នុងព្រឹត្តិការណ៍នេះ គណៈ​ប្រតិភូបានធ្វើពិធី​បំផុសទិវានវានុវត្តន៍ជាតិឆ្នាំ២០២៦ ជាមួយនឹងសារអំពីការរួមដៃ​គ្នា ការតភ្ជាប់ និងធ្វើសកម្មភាព ការផ្សព្វផ្សាយស្មារតីនវានុវត្តន៍ ចាប់​ពីភ្នាក់ងារគ្រប់គ្រងរដ្ឋ​រហូត​ដល់សហគ្រាស វិទ្យាស្ថាន សាកលវិទ្យាល័យ និងសហគមន៍​ទាំងមូល​៕

តាម​ vovworld.vn/km-KH

ពណ៌នៃវប្បធម៌វៀតណាម និងកូរ៉េខាងត្បូង​នៅខេត្តអានយ៉ាង

ពណ៌នៃវប្បធម៌វៀតណាម និងកូរ៉េខាងត្បូង​នៅខេត្តអានយ៉ាង

កាលពីយប់ថ្ងៃទី ៣ ខែតុលា នៅតំបន់ពិសេសភូក្វឹក ខេត្តអានយ៉ាងសម្របសម្រួលជាមួយស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំនៅវៀតណាម បានរៀបចំ "ទិវាវប្បធម៌វៀតណាម-កូរ៉េខាងត្បូង ឆ្នាំ ២០២៦" ដើម្បីរំលឹកខួបលើកទី ៣៤ឆ្នាំ ទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងកូរ៉េខាងត្បូង (១៩៩២-២០២៦)។

Top