ដើមខែ១ចន្ទគតិជារៀងរាល់ឆ្នាំ ពិធីប្រឡងដាំបាយ នៅភូមិធីកឹម (Thi Cam) បានប្រព្រឹត្តទៅយ៉ាងឱឡារិក នៅលើទីលានបូជនីយដ្ឋានធីកឹម ឃុំស្វឹនផឿង (Xuan Phuong) ខណ្ឌណាមទឺលៀម (Nam Tu Liem) (ក្រុងហាណូយ) ទាក់ទាញការចូលរួមពីសំណាក់អ្នកភូមិ និង ភ្ញៀវទេសចរណ៍។
ពិធីប្រឡងដាំបាយ ចាប់ប្រភពមកពីការរលឹកដល់សគុណអំណាច របស់មេទ័ពផានតីញ៉ាក (Phan Tay Nhac)។ ដំណាលថា លោកជាមេទ័ពនៃស្តេចហុង Hung) ទី១៨ ធ្លាប់បោះជុំរុំទ័ពនៅភូមិធីកឹម (Thi Cam)។ លោកតែងរៀបចំឱ្យទាហានប្រឡងដាំបាយ។
ប៉ុន្តែក៏មានអ្នកនិទានថា ពេលមេទ័ព ផាន តីញ៉ាក (Phan Tay Nhac) និង ភរិយា ហ្វ័រយុង (Hoa Dung) នាំទ័ពឆ្លងកាត់ភូមិទៅបង្ក្រាប់ឃ្មាំង អ្នកភូមិសុំរួមដំណើរតាម។ មេទ័ពក៏បើកពិធីប្រឡងដាំបាយ សម្រាប់ជ្រើសយកអ្នកពូកែចិញ្ចឹមទ័ព។ ពេលស្លាប់ទៅ លោកបានគោរពថ្វាយអ្នកតារក្សាភូមិ ហើយរៀងរាល់ឆ្នាំ អ្នកភូមិតែងបើកពិធីប្រឡងដាំបាយ ដើម្បីរំលឹកគុណលោក។