អញ្ជើញចូលរួមក្នុងពិធីនេះមាន៖ អគ្គលេខាបក្ស លោក តូ ឡឹម; ប្រធានរដ្ឋ លោក លឿង គឿង; នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ; ប្រធានរដ្ឋសភា លោក ត្រឹន ថាញ់ មិន។
គណៈប្រតិភូថ្នាក់ដឹកនាំ និងអតីតថ្នាក់ដឹកនាំបក្ស រដ្ឋ អញ្ជើញដាក់កម្រងផ្កា អុជធូប និងគោរពវិញ្ញាណក្ខន្ធដល់វីរជនពលីនៅវិមានវិញ្ញាណក្ខន្ធវីរៈយុទ្ធជនពលី នៅផ្លូវ Bac Son (រូបថត៖ Nhat Bac)
អបអរសាទរខួបលើកទី ៨០
នៃទិវាប្រពៃណីកងកម្លាំងនគរបាលប្រជាជនវៀតណាម (១៩ សីហា ១៩៤៥ - ១៩ សីហា ២០២៥); ខួបលើកទី ២០ នៃទិវាប្រជាជនការពារសន្តិសុខជាតិ (១៩ សីហា ២០០៥ - ១៩ សីហា
២០២៥) នាព្រឹកថ្ងៃទី ១៧ ខែសីហា នៅទីក្រុងហាណូយ គណៈប្រតិភូមជ្ឈិមបក្ស ប្រធានរដ្ឋ
រដ្ឋសភា រដ្ឋាភិបាលបានអញ្ជើញដាក់កម្រងផ្កា
ចូលគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញនៅប្រាំង្គតំកល់សព អញ្ជើញ
អុជធូបរំលឹកវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅវិមានវីរៈយុទ្ធជនពលីលើវិថី Bac Son (នៃទីក្រុងហាណូយ)។ អញ្ជើញចូលរួមក្នុងពិធីនេះមាន៖ អគ្គលេខាបក្ស លោក តូ ឡឹម;
ប្រធានរដ្ឋ លោក លឿង គឿង; នាយករដ្ឋមន្ត្រី
លោក ហ្វាម មិញ ជិញ; ប្រធានរដ្ឋសភា លោក ត្រឹន ថាញ់ មិន។
ដោយក្តីដឹងគុណឥតត្រើយ
ថ្នាក់ដឹកនាំបក្សនិងរដ្ឋ អញ្ជើញគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ
អគ្គមគ្គុទេសដ៏មហិមាមួយរូប វីរជនរំដោះជាតិ
ដែលបានលះបង់អស់មួយជីវិតដើម្បីប្រជាជននិងប្រទេសជាតិ។ កម្រងផ្ការបស់គណៈប្រតិភូសរសេរថា
“ដឹងគុណជានិច្ចចំពោះលោកប្រធានហូជីមិញ”។
ពេញមួយអាជីពបដិវត្តន៍របស់ខ្លួន
លោកប្រធានហូជីមិញតែងតែលៃទុកមនោសញ្ជេតនានិងការដឹកនាំយ៉ាងជិតស្និទ្ធនិងជាក់ស្តែងចំពោះវិស័យនគរបាលប្រជាជន។
រយៈពេល ៨០ ឆ្នាំនៃការកសាង ប្រយុទ្ធ និងការរីកធំធាត់ បានបញ្ជាក់ពីធម្មជាតិនៃបដិវត្តន៍និងកម្លាំងប្រយុទ្ធដ៏ខ្ជាប់ខ្ជួននៃកម្លាំងនគរបាលប្រជាជន
- កម្លាំងប្រដាប់អាវុធជាទីទុកចិត្តរបស់បក្ស រដ្ឋ និងប្រជាជន។
បន្ទាប់មក
គណៈប្រតិភូមជ្ឈិមបក្ស ប្រធានរដ្ឋ ប្រធានរដ្ឋសភា និងរដ្ឋាភិបាលបានដាក់កម្រងផ្កា
និងអុជធូបរំលឹកវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅវិមានវីរៈយុទ្ធជនពលីនៅវិថី Bac
Son នៃទីក្រុងហាណូយ។ កម្រងផ្ការបស់គណៈប្រតិភូសរសេរថា
"ដឹងគុណជានិច្ចចំពោះវីរជនពលី"៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម